ស្ម័គ្រចិត្តរៀបការ🔥

379 34 15
                                        

( សន្និវាសស្នេហ៍ )

      ភាគទី 23

   ទីក្រុងស្រស់ឆើតឆាយ នៅតាមដងវិថីមានចរាចរណ៍ខ្វាត់ខ្វែង អមទៅដោយអគារ និងគេហដ្ឋានខ្ពស់ៗ រថយន្តជាច្រើនបរទៅមកមិនដាច់ឆ្ពោះទៅតាមទិសដៅរបស់ខ្លួនជារឿយៗ។ ក្រឡេកមកមើលឡានទំនើប ពណ៍សរលោងស្រឹលឯនេះវិញ  ជេយ៉ុន និងស៊ុងហ៊ុន កំពុងស្ថិតក្នុងឡានជាមួយ អង្គុយក្បែរគ្នា ដោយគ្រាន់តែលួចសម្លឹងមុខម្តងកាលតែប៉ុណ្ណោះ។ ប៉ុន្តែការសម្លឹងម្តងម្កាលនេះវាបានបង្កប់ទៅដោយស្នាមញញឹមដូចគ្នា អ្នកកម្លោះមាឌមាំតែងតែបញ្ចេញនូវស្នាមញញឹមស្រស់ម្តងម្កាលស្របពេលភ្នែកខ្លួនប្រទាក់ជាមួយនឹង ចិញ្ចើមខ្វង់ មាត់ស្រួចៗរបស់អ្នកម្ខាងទៀត។
" អូនកើតអីជេយ៉ុន?? " អូនទៀតហើយ មានអារម្មណ៍ថាដូចមិនសូវទម្លាប់ទាល់តែសោះ ស្តាប់ហើយព្រឺឆ្អឹងខ្នងមិចមិនដឹង
" ខ្ញ- ខ្ញុំមានអីឯណា!!
" មិនអីយ៉ាងមិច? ឃើញចិញ្ចើមចងចូលគ្នាមួយថ្ងៃហើយ មានអីប្រាប់បងមក! "
" ហ្ហឹម~គឺរឿងរៀបការ- "
"  បងចង់ការ គ្មានអ្នកណាបង្ខំទេ បងស្ម័គ្រចិត្តដោយខ្លួនឯង! "យល់ដឹងថាជេយ៉ុនមានចម្ងល់ទើបនរ:រហ័យឆ្លើយឲ្យអស់សេចក្តី ត្បិតអីគ្រប់ពាក្យពេចន៍របស់នាយសុទ្ធតែជាការពិតទាំងអស់
" ហេតុអីក៏ព្រម? "  ជេយ៉ុនសួរផ្ទាន់ព្រោះតែចម្ងល់ស្រាប់តែលោតពេញខួរក្បាលម្តងទៀត
" ហ្ហឹសៗ! មកពីស្រលាញ់ទេដឹង! " ស៊ុងហ៊ុននិយាយទាំងសើចរហុឹសៗគន្លាក់បំពង់ក- គេសម្លឹងមុខក្មេងក្បែរខ្លួន មុននឹងបង្វែរចំណាប់អារម្មណ៍ទៅលើការបើកបរវិញ
" ឆឹស! តែខ្ញុំអត់ចង់ការទេ! "
" មិនចង់ក៏ត្រូវតែការ អត់ចង់បានប្តីសង្ហារទេហ៎?? " មិនឲ្យចាញ់គេញ៉ាក់ចិញ្ចើមខ្វាច់ៗដាក់ជេយ៉ុន ដោយភាពគ្រឺតខ្នាញ់
" អ្នកណាថាសង្ហារ គិតតែខ្លួនឯង! " ជេយ៉ុនរហ័សងាកមុខចេញគេចពីនាយមកមើលទេសភាពសងខាងផ្លូវ ព្រោះស៊ុងហ៊ុនអីឡូវដូចពូកែសម្តីញ៉ែញោះណាស់
" មិនសង្ហារ តែអ្នកខ្លះងើបក្បាលមិនរួច
" អ្នកណា? គ្មានទេ!  "
" គ្មានមែនហ៎?? " ភ្លាមៗអ្នកកម្លោះស្រាប់តែឈប់ឡាន គេដោះខ្សែរក្រវ៉ាត់ចេញ មុននឹងឱនមុខមកជិតជេយ៉ុន
" ប- បងចង់ធ្វើអី? " ជេយ៉ុននិយាយដាច់ តែគេក៏រហ័សលើកដៃមកទប់ទ្រូងមាំៗរបស់ស៊ុងហ៊ុនជាប់ ខណៈពេលដែលបបូរមាត់អ្នកទាំងពីរស្ថិតក្នុងចម្ងាយមិនបានប្រាំសង់ទីមែត្រផង
" បងហ៎?? ប្រហែលជា...ចង់ធ្វើអូន! " គេញញឹមគែមមាត់ ស្របពេលឃើញអាការៈជេយ៉ុនហាក់ដូចជាអៀនប្រៀននឹងសម្តីខ្លួន មើលចុះថ្ពាល់ឡើងក្រហមដូចជាប៉េងប៉ោះទុំរោមប៉ះឡើងមើលតែត្រូវខ្មោចលងទៅហើយ ប៉ុន្តែ បែបមិនអស់ចិត្តស៊ុងហ៊ុនបន្ថែមដោយលើកដៃខាងឆ្វេងមកក្រសោបចង្កេះជេយ៉ុន  បបូរមាត់ផ្លាំផ្កាឈូកបង្ខិតមករកគ្នាបន្តិចម្តងៗ ជេយ៉ុនជ្រឹមភ្នែកដូចកំពុងរង់ចាំការថើបថែពីអ្នកជាគូរដណ្តឹងដូច្នោះដែរ
" យើងមកដល់ហើយ! ហ្វូ~ "  ស៊ុងហ៊ុនញញឹមៗពព្រឹម ( រលាយអស់សត្វលោក) គេខ្សឹបតិចៗក្បែរត្រចៀកជេយ៉ុន បន្ទាប់មកក៏ផ្លុំខ្យល់ដង្ហើមក្តៅមួយឃូសចេញពីបំពង់ក- ជេយ៉ុនស្រវ៉ាលើកដៃមកផ្ទប់នឹងត្រចៀក ងាកមុខចេញយ៉ាងលឿន ព្រោះមិនដឹងជារកពាក្យអ្វីមកស្តីតបតឲ្យនាយនោះទេ នេះមិនដឹងជាលួចទៅរៀននៅឯណា ទើបចេះលេងស្ទាយញោះពាក្យសម្តីជេយ៉ុនឲ្យអៀនចង់រមួលខ្លួនហិ...ហិ
" ស៊ុងហ៊ុន! មនុស្សឆ្កួត មនុស្សឡប់សតិ " ជេយ៉ុននិយាយទាំងខ្ទប់មុខ ស្របពេលស៊ុងហ៊ុនបើកទ្វារឡានចេញបាត់ គេញីមុខ ញីថ្ពាល់ខ្វៃៗ ធ្វើបែបនេះដូចដើម្បីកាត់បន្តយអាការ:អៀនរបស់ខ្លួនអីចឹង
" ចុះមក! អនាគតប្រពន្ធ!! "

សន្និវាសស្នេហ៍Where stories live. Discover now