កុំខឹងយូរពេក!!💓

332 37 6
                                        

              ( សន្និវាសស្នេហ៍ )

     ភាគទី15

   + ព្រលឹមស្រាងៗ +

     ព្រះចន្ទដែរទេីបនិងលិចបាត់ក៏ជំនួសឲ្យព្រះអាទិត្យចេញមកដេីរតួនាទីរបស់ខ្លួនម្ដង។ ព្រឹកនេះមេឃស្រទុំតិចៗមែន តែត្រជាក់ប្លែកណាស់ត្បិតអីព្រលឹមមិនទាន់មេឃក៏បង្អុរភ្លៀងមករឹមៗ ឲ្យបក្សាបក្សីដែរនៅក្នុងទ្រនំរងារញាក់ញ័រសឹងស្លាប់រស់  ខុសពីផ្កាដែលបង្ហាញសម្រស់រីកមាឌចិញ្ចាចព្រោះបានទឹកសន្សេីមមកជួយបន្ថែមសម្រស់ឲ្យពួកវាទៅវិញ។

   ក្រឡេកមកជេយ៉ុនឯនេះនរ:ភ្ញាក់ពីដំណេកឡេីងមកទាំងមមីមមើសឹងមិនទាន់ស្វាងងងុយផង យប់មិញរវល់តែគិតរឿងអត់ប្រយេាជន៍ទេីបមិនបានគេងឲ្យពេញភ្នែក ។ ដូច្នេះតេាងតែត្រូវប្រេីដៃទាំងគូរលេីកមកឈ្លីភ្នែកឲ្យបានស្វាងងងុយ ទេីបប្រញាប់ភ្នែករិះរកអ្នកដែរគេងអេាបខ្លួនស្អិតរមួតកាលពីយប់មិញ តែអ្វីដែលខ្លួនប្រទះនោះគឺភាពទទេរស្អាតក្នុងបន្ទប់ទូលាយមានសភាពស្ងាត់ជ្រងំ គ្មានវត្តមានកម្លោះស៊ុងហ៊ុនឲ្យនិយាយឆ្លេីយឆ្លងជាមួយខ្លួនទៀតទេ។
   " យប់មិញតេីនិយាយព្រោះស្រវឹងមែនទេ? ហេតុអីក៏ស្រាប់តែអន់ចិត្ត? ក្រែងដឹងមុនហេីយមិនចឹង! ព្រោះគេមិនដែលស្រលាញ់យេីងទេ! "សំណួរចេាទសួរខ្លួនឯងដូចនេះចម្លេីយក៏ត្រូវចេញមកពីខ្លួនឯងចង្អុរមកកាន់ខ្លួនឯងទាំងទឹកមុខស្រពេាន ភ្លាមៗស្រាប់តែខកចិត្តអញ្ចឹង!!
   

    + បន្ទប់ទទួលទានអាហារ+

   មិនថាចិត្តចង់ឬមិនចង់ប៉ុណ្ណាចុងក្រេាយជេយ៉ុនក៏ត្រូវបង្ខំចិត្តមកអង្គុយរួមតុអាហារជុំគ្រួសារមួយនេះដដែល  គ្រប់គ្នាមេីលទៅអារម្មណ៍ល្អណាស់មិនខុសពីរាល់ដងទេ ប្លែងអីតែជេយ៉ុនទឹកមុខស្រងូតស្រងាត់យូរៗក៏លេចចេញស្មាមញញឹមបន្តិច តែមេីលក៏ដឹងថាកំពុងបង្ខំខ្លួនឯងដែរ!

   " ជេយ៉ុន? កេីតអីឯងមិនទាន់ជាស្រួលបួលទៀតឬ? " ជុងលីទាញទឹកមកផឹកឲ្យផ្សេីមបំពង់-ក មុននិងស្រដីទាំងក្តីបារម្ភទៅកាន់អ្នកក្បែរខ្លួន
    " បាទអត់ទេ! ខ្ញុំបានធូរស្រាលច្រេីនហេីយ អរគុណដែលបងបារម្ភ " ស្នាមញញឹមរបស់ជេយ៉ុនលេចឡេីងលេីផ្ទៃមុខ ទេីបមិនអាចឲ្យជុងលីចាប់ពិរុទ្ធរបស់ខ្លួនបាន~     
   អាចញញឹមបានសេីចបានដេាយមិនបាច់បង្ខំពេក ព្រោះខណ:នេះគ្មានវត្តមានកម្លោះស៊ុងហ៊ុនអង្គុយរួមតុអាហារនោះទេ ឮថាមានកិច្ចប្រជុំបន្ទាន់ ឬប្រេីគ្រាន់តែជាលេសដេីម្បីគេចមុខពីជេយ៉ុននោះទេ?

សន្និវាសស្នេហ៍Where stories live. Discover now