ចាប់ផ្តេីមជាថ្មី!!

325 37 3
                                        

( សន្និវាសស្នេហ៍  )

ភាគទី14

     ល្ងាចជ្រាលជ្រេទិន្នករបញ្ចេញរស្មីស្រស់ពណ៍លឿងទុំសារិកាបង្ហេីបសំឡេងឡេីងគ្រលួចច្រៀវច្រាជុំវិញបរិវេណភូមិគ្រិះបេីនិយាយតាមលក្ខខណ្ឌមនុស្សបក្សីទាំងនេះកំពុងបបួលគ្នីគ្នាចូលទ្រនំស្រណុកស្រួលដែលមានកូនសត្វតូចៗរបស់ពួកវារង់ចាំទទួលចំណីពីមេសត្វកំពុងនឹងយកមកឲ្យ ហេតុថាទីកន្លែងនេះមានដេីមឈេីធំៗអមជុំវិញមានខ្យល់ត្រជាក់ស្រេបទេីបជាកន្លែងសុខសាន្តរបស់សត្វទាំងនោះ។

  បេីក្រឡេកមកមេីលជេយ៉ុនឯនេះវិញក៏មិនខុសពីកូនបក្សីទាំងនោះដែរនរ:ឈរបង្អួតសម្រស់នៅយ៎ ខាងមុខបន្ទប់រង់ចាំវត្តមានឡានខ្មៅមួយគ្រឿងបរចូលបរិវេណភូមិគ្រឹះមេីលតែចាំម្តាយមកពីផ្សារទៅហេីយ។   
   ក្នុងចិត្តចេះតែកញ្ច្រោលឲ្យអារម្មណ៍នៅមួយកន្លែងមិនសុខទេីបត្រូវនាំកាយដេីរចុះឡេីងមិនឈប់ ~
  " ធុញណាស់! ម៉េាង6ហេីយមិចមិនទាន់មកទៀត " នរ:ដាក់បង្គុយចុងគ្រែពេាលឡេីងទាំងធុញទ្រាន់ មួយថ្ងៃនេះគ្មានបានធ្វេីស្អីទេដេកក្រេាកដេកក្រេាកមេីលដូចអ្នកជំងឺធ្ងន់ធ្ងរណាស់ទៅហេីយ!

   ក្រាក~
 
" លេាក- /អ្នកប្រុស"ជេយ៉ុនរហ័សងាករកទ្វារបន្ទប់សម្លេងខ្លួននិយាយស្របនិងសម្លេងជីនដែរកំពុងបេីកទ្វារចូលមក កាន់ថាសទម្រពែងអ្វីក៏មិនដឹង គ្រាន់តែថាអ្នកទាំងពីរចង់ពេាលពាក្យខុសគ្នាប៉ុណ្ណោះ
" បងជីន! មានអ្វីមែនទេ? "
" លេាកម្ចាស់ឲ្យខ្ញុំយកតែយិនសុិនមកឲ្យអ្នកប្រុសពិសារ ទេីបឆាប់មានកម្លាំងឡេីងវិញ" ជីនដាក់ពែងតែនៅលេីតុជិតនរ:តូចស្របនិងចម្លេីយរបស់ខ្លួន រួចក៏បង្ហួសមកបត់ជេីងផ្ទាល់ឥតការ៉ូក្បែរជេយ៉ុនវិញ~
  " បងមានអីចង់និយាយទៀតក៏និយាយមកខ្ញុំស្តាប់! " នរ:បង្វែរខ្លួនមកទល់មុខជីនទេីបចេាទសំណួរឡេីង
   " អ្នកប្រុស! អាទិត្យក្រេាយនេះអ្នកប្រុសត្រូវទៅប៊ូសានជាមួយអ្នកនាងលូណានិងលេាកស្រីរីហ្វា លេាកម្ចាស់មិនបានឲ្យនាងខ្ញុំទៅជាមួយទេខ្ញុំខ្លាចថាទៅដល់ទីនោះគេមានគំនិតអាក្រក់ចង់ធ្វេីបាបអ្នកប្រុសដេីម្បីសងសឹកវិញមិនខាន! ដូច្នេះខ្ញុំបារម្ភណាស់!
" ចុះអ្នកផ្សេងនោះ?? "
   " លេាកប្រុសជុងលីនិងលេាកប្រុសស៊ុងហ៊ុនក៏ទៅដូចគ្នា ហេតុនេះអ្នកប្រុសតូចត្រូវប្រយ័ត្នខ្លួន ជាពិសេសអ្នកនាងលូណានិងមានគំនិតអាក្រក់ចំពោះលេាកប្រុសស៊ុងហ៊ុនទៀតមិនខានទេ! "
   " បងកុំបារម្ភអី! ខ្ញុំអាចមេីលថែរខ្លួនឯងបាន! ខ្ញុំក៏អគុណដែរបងប្រាប់រឿងនេះដល់ខ្ញុំ "
   " ជាភារកិច្ចខ្ញុំ អ្នកប្រុសតូចរបស់ជីនត្រូវតែរឹងមាំ ត្រូវតែពូកែគ្រប់រឿងកុំឲ្យអ្នកណាធ្វេីបាបឲ្យសោះណ៎ា! " ជីនក្រសេាបដៃទាំងគូររបស់ជេយ៉ុនទេីបអង្អែលវាតិចៗផ្តល់ទំនុកចិត្ត ថាខ្លួននៅចាំគាំទ្រម្ចាស់ម្នាក់នេះជានិច្ច!
    "  អរគុណបងណាស់ ចឹងបេីអស់អីហេីយបងទៅសម្រាកវិញចុះ  "
  " ចាស៎! អ្នកប្រុសឆាប់ចូលសម្រាន្តផងណា " បញ្ចប់ប្រយេាគជីនងេីបក្រេាកដេីរចាកចេញទៅបាត់បន្សល់ត្រឹមជេយ៉ុនឲ្យនៅអង្គុយស្ពាយទុក្ខកង្វល់តែម្នាក់ឯង!

សន្និវាសស្នេហ៍Where stories live. Discover now