ពេលណាផ្តាច់ពាក្យ??

405 41 4
                                        

( សន្និវាសស្នេហ៍ )

    ភាគទី9

     មកដល់ផ្ទះភ្លាមទោះបីជាវិនាទីមុនតឹងទ្រូង ខូចចិត្តយ៉ាងណាក៏ដេាយតែអ្វីដែរជេយ៉ុនធ្វេីមុនគេបន្ទាប់ពីទ្វារត្រូវបានបេីកដេាយស្នាដៃស៊ុងហ៊ុននោះគឺ~
   " ឃ្លាន-ឃ្លានខ្លាំងណាស់! លេាកចង់ញុំាផ្លែឈេីក្រឡុកដែរទេ? "ជំហ៊ានមិនទាន់ទាំងដល់ផងតែសម្តីខ្ជាក់ចេញមុនបាត់ទៅហេីយត្បិតអីចាំថាខ្លួនបានទិញផ្លែឈេីមកទុកពីរ3មុខដែរ ណាមួយលេងទឹកហត់ អស់
កម្លាំងផងគួរញុំាអីទ្រាប់ពោះសិនទេីបបាន
  " អ៎ា...ស្រ្តឺបឺរីច្រីេនម្លេស?? " សម្លេងជេយ៉ុនបន្លឺឡេីងខ្លាំង ដៃកាន់ស្រ្តឺបឺរី3-4ប្រអប់តម្រង់មករកអ្នកអង្គុយលេីសាឡុងទាំងញញឹមសប្បាយចិត្ត
  "  លេាកយកវាមកឲ្យខ្ញុំមែនទេ? "
  " មិនដឹង! "
" អៅ...ចុះមិចក៏វាមាននៅក្នុងទូរទឹកកក?? "
" មានឲ្យហេីយក៏ញាុំទៅសួរដេញដេាលច្រេីនម្លេស?? "
  " គ្រាន់តែចង់ដឹង ព្រោះវាគ្មានជេីងដេីរមកទេ! តែក៏អរគុណហេីយណ៎ាលេាកគូរដណ្តឹង គួរឲ្យស្រលាញ់ណាស់នាក៎!! " សម្តីលឿនដៃរហ័សស្របពេលនាយភ្លេចខ្លួនជេយ៉ុនលួចច្បិចថ្ពាល់ស៊ុងហ៊ុនបន្តិចទាំងសេីចរហឹសហេីយរត់ទៅចង្រ្កាន្តបាយវិញបាត់
  " ន៎ែ...មិចក៏ហ៊ានច្បិចថ្ពាល់យេីង??" អ្នកណាខ្លះដូចជានាយខំប្រឹងធ្វេីមុខក្រម៉ូវទាំងដែរកំពុងពេញចិត្តពេញថ្លេីមនិងសកម្មភាពបែបនេះសោះ ថែមទាំងលួចញញឹមទៀតផង ព្រោះតែសកម្មភាពធ្វេីជាមិនដឹងខ្យល់អីនិងសម្តីរបស់ខ្លួននោះឯង~ 😑

   
  "ឈប់ញុំាបានហេីយ! " មិនដឹងជាជេយ៉ុនចូលចិត្តខ្លាំងប៉ុណ្ណាទេញុំាបាយក៏មានទឹកស្រ្តឺបឺរីក្រឡុកជាបង្អែមផឹកលាងមាត់ មកដល់ពេលនេះតាំងពីស៊ុងហ៊ុនមិនទាន់ចូលងូតទឹករហូតដល់ងូតទឹករួចរាល់រៀបនិងចូលគេងទៅហេីយក្រឡេកមកជេយ៉ុននៅអង្គុយញុំាផ្លែស្រ្តឺបឺរីធ្វេីមិនដឹង!
  " ខ្ញុំមិនទាន់ឆ្អែតទេ! " ពេបមាត់
   " ពេលណាទេីបឆ្អែតអស់ពីទូរហេីយទេដឹង!! " នរ:ស្តីឡេីងខណ:ពេលដៃខ្លួនទាញប្រអប់ស្ត្រឺបីរីពីដៃរបស់ជេយ៉ុន
  " អត់ទេ នៅសល់2ប្រអប់ទៀត! "
" អីគេដប់ប្រអប់ជាងនៅសល់2ប្រអប់ ឯងញុំាឬក៏ញាត់ឲ្យប្រាកដ ឈប់ឲ្យញុំាហេីយ!"
  " ក្រែងលេាកយកឲ្យខ្ញុំញុំាមិនចឹង មិចក៏ពេលនេះមិនឲ្យញុំាទៀតហេីយ ចិត្តអាក្រក់ណាស់!! "
   " មិនមែនមិនឲ្យញាុំ តែជេយ៉ុនញុំាច្រេីនពេកហេីយ ស្អែកចាំញុំាបន្ត បេីស្តាប់ខ្ញុំលេីកក្រេាយខ្ញុំទិញឲ្យញាុំទៀត!
  "  តែ....! "
"  ចង់ញាំុទៀតឬ អត់? "
  " សន្យាជាមួយខ្ញុំហេីយណ៎ា"
" ដឹងហេីយ ឥឡូវទៅងូតទឹកសិនទៅ!"
   " បាទ! ទទួលបញ្ជារ... " ចប់ស្រដីវែងអន្លាយដ៏ស្រទន់ជេយ៉ុនញញឹមយ៉ាងស្រស់មុននឹងនាំកាយតូចចូលក្នុងបន្ទប់ទឹកទាំងសប្បាយចិត្តរខេបរខុប~
  " ទៀតហេីយ! " សម្លេងតិចៗត្រូវបានបន្លឺឡេីងដេាយស៊ុងហ៊ុនឯដៃលេីកមកប្រថាប់លេីប្រអប់ទ្រូងស្ទៀបស្ទង់សាច់ដុំមួយក្តាប់ដែរមេីលមិនឃេីញកំពុងលេាតញាប់ខុសប្រក្រតី!
តេីមកពីហេតុអ្វី?
  
   ព្រឹកថ្ងៃណាមិនដឹងទេតែព្រឹកថ្ងៃនេះជាថ្ងៃដែរជេយ៉ុនសប្បាយចិត្តជាងគេ ត្បិតអីនរ:ថ្ងៃនេះភ្ញាក់លឿនខុសពីធម្មតា។ហេីយអ្វីដែរសំខាន់នោះ
   ត្របកភ្នែកតូចៗត្រូវបានបង្ហេីប ស្នាមញញឹមលេីផ្ទៃមុខក៏ផុសឡេីងដេាយឯកឯងជេយ៉ុនញញឹមដេាយសារព្រឹកនេះខុសពីរាល់ដងព្រោះភ្ញាក់មកមានផ្ទៃមុខសង្ហារៗរបស់ស៊ុងហ៊ុនកំពុងតែស្ថិតនៅជិតខ្លួនដល់ថ្នាក់នាយដកដង្ហេីមប៉ុន្មានដងក៏ជេយ៉ុនអាចដឹងបានដែរ!
  " លេាកសង្ហារណាស់! " មាត់ពេាលដៃជេយ៉ុនរវាមលូកមកប៉ះថ្ពាល់របស់ស៊ុងហ៊ុនតិចៗជៀសវាងនាយត្រូវភ្ញាក់ដេាយស្នាដៃខ្លួនឯស្នាមញញឹមស្រស់ចេញពីទម្រង់មុខជេយ៉ុននៅតែលេចឡេីងមិនបាត់~

សន្និវាសស្នេហ៍Where stories live. Discover now