មុជទឹកកណ្តាលព្រៃ!!

391 32 1
                                        

( សន្និវាសស្នេហ៍ )

ភាគទី8

ព្រឹកព្រលឹមស្រាងៗជេយ៉ុនដែរគេងលក់យ៉ាងស្កប់ស្កល់ត្រូវភ្ញាក់ឡេីងជាថ្មីម្ដងទៀតដេាយសារមានសម្លេងរំខាននៅខាងក្រៅ.
ប្រុសស្ងួនងេីបអង្គុយ ដេាយយកដៃទាំងគូរឈ្លីភ្នែកតិចៗដេីម្បីឲ្យស្វាង ក៏មិនភ្លេចងាកមេីលអ្នកដែរគេងក្បែរខ្លួនកាលពីយប់មិញផងដែរ ប៉ុន្តែអ្វីដែរប្រទះនោះគឺភាពទទេរស្អាតព្រោះនាយសង្ហារបានភ្ញាក់មុនបាត់ទៅហេីយ តែអ្វីដែរចម្លែកជាងនេះនោះគឺស្នាមញញឹមដែរលេចឡេីងលេីផ្ទៃមុខតូចយ៉ាងស្រស់ ព្រោះនឹកដល់រឿងកាលពីយប់មិញ~
" អៀនណាស់អាជេគ! "មាត់និយាយតែដៃទះថ្ពាល់ខ្លួនឯងតិចៗទាំងញញឹមក្បួច តែទោះរំភេីបចិត្តប៉ុណ្ណាក៏ដេាយនរ:តូចនៅតែងេីបឡេីងដេីម្បីរៀបចំគ្រែគេងឲ្យមានរបៀបរៀបរយមុននិងចុះមកខាងក្រេាមដេីម្បីធ្វេីអាហារពេលព្រឹកសម្រាប់ខ្លួននិងស៊ុងហ៊ុន។

" លេាកទេីបមកពីណា? "ប្រុសកម្លោះកំពុងហាន់សាច់តែភ្នែកវៃក្រឡាស់ឃេីញស៊ុងហ៊ុនដេីរមកទេីបរហ័សសួរនាំព្រោះបាត់នាយសឹងមួយព្រឹកធំទៅហេីយ
" មកពីកន្លែងកម្មករ ធ្វេីអាហាររួចឬនៅ?"
ស៊ុងតបទាំងឆ្លៀតសួរបកមកវិញផងដែរមុននិងដេីរមកកន្លែងឆុងកាហ្វេដែរនៅមិនឆ្ងាយពីជេយ៉ុនប៉ុន្មាន~
" ជិតរួចហេីយ ដេាយសារតែលេាកមិនចូលចិត្តបង្គារដូច្នេះខ្ញុំធ្វេីស៊ុបសាច់គេាឲ្យលេាកញុំា នៅមានសាច់ជ្រូកប្រឡាក់កាលពីយប់មិញដែរ ចង់ញុំាឥឡូវទេចាំខ្ញុំចៀនឲ្យ " ដៃធ្វេីមាត់និយាយនរ:ពេាលចប់ក៏មិនភ្លេចងាកមកញញឹមដាក់នាយបន្តិចដែរ~
" ចៀនក៏ចៀនទៅ! " មេីលចុះនាយតប
ទាំងដេីរកាន់ពែងកាហ្វេដែរឆុងរួចទៅអង្គុយលេីសាឡុងវិញធ្វេីមិនដឹង.
ឯជេយ៉ុនមិនចង់កង្វល់ច្រេីនព្រោះនាយផ្លាស់ប្តូរអត្តចរិតលឿនបែបនេះឡេីងខ្លួនចង់ក្លាយជាទម្លាប់ទៅហេីយ ទេីបបន្តធ្វេីការងាររបស់ខ្លួនវិញរហូតដល់រួចរាល់សព្វគ្រប់ដាក់តម្រៀបលេីតុយ៉ាងស្អាតបាត

" លេាក! មកញុំាបាយ អាហារខ្ញុំធ្វេីរួចហេីយ "
សម្លេងតូចបន្លឺឡេីងឲ្យនរ:ងេីយសម្លឹងបន្តិចទាំងដៃទុកសៀវភៅលេីសាឡុងហេីយដេីរតម្រងមកតុអាហារទាំងមិនស្តីតបវិញឡេីយ!
" រសជាតិយ៉ាងមិចដែរ? ឆ្ងាញ់ត្រូវមាត់លេាកឬអត់?" សំណួរត្រូវសួរឡេីងនរ:តូចផ្ចង់អារម្មណ៍ត្រង់ត្រាប់ចម្លេីយរបស់នាយទាំងញញឹមតិចៗ នៅពេលដែរអ្នកម្លោះដាក់អាហារចូលទៅក្នុងមាត់~
" មិនអីទេអាចហូបកេីត! "
" អ៎ា...ខ្ញុំចង់ដឹងថាឆ្ងាញ់ឬអត់? មិនមែនសួរថាហូបកេីតឬមិនកេីតទេ!"កម្លោះតូចពេាលទាំងមុខក្រម៉ូវដួសបាយដាក់ក្នុងមាត់ទាំងខឹង ខំផ្ចិតផ្ចង់ណាស់សង្ឃឹមថាបានពាក្យសរសេីពីនាយបន្តិចក៏អស់ចិត្តដែរ។
តែស្ងួនថ្លៃមិនដឹងឡេីងថាអ្នកចំពោះមុខបែរជាលួចញញឹមព្រោះតែចរិតងក់ងររបស់ខ្លួនទៅវិញ~

សន្និវាសស្នេហ៍Where stories live. Discover now