ស្រវឹងស្រា!!🔥

372 34 6
                                        

( សន្និវាសស្នេហ៍ )

   ភាគទី19

  ពេលវេលាពិតជាដេីរលឿនណាស់ ការចំណាយពេលជាមួយស៊ុងហ៊ុននៅថ្ងៃនេះបានធ្វេីឲ្យជេយ៉ុនយល់កាន់តែច្បាស់រវាងពួកគេទាំងពីរ ស្នេហាធ្វេីឲ្យមនុស្សសប្បាយនិងរីករាយហេីយវាក៏អាចធ្វេីឲ្យយេីងកេីតទុក្ខនិងឈឺចាប់បានដូចគ្នា។
  ស៊ុងហ៊ុនញញឹមនាយតែងតែលួចសម្លឹងនៅកាន់ជេយ៉ុនជានិច្ច ស្នាមញញឹមដែលលេចឡេីងលេីភ័ក្រ្តាតូចច្រមិចធ្វេីឲ្យបេះដូងគេលេាតញាប់  វារំភេីបព្រោះបានធ្វេីឲ្យម្នាក់នោះសេីច វាកាន់តែញាប់ញ័រព្រោះតែភាពរីករាយនិងភាពទន់ភ្លន់ដែលលាយលំជាមួយគ្នា។  ហេីយនៅខណ:ពេលនោះសំណួរជាច្រេីននិងដដែលៗក៏អាចលេាតចេញពីខួរក្បាលនាយដូចគ្នា!
  តេីគេកំពុងតែស្រលាញ់ជេយ៉ុនមែនទេ?
ស្រលាញ់មនុស្សម្នាក់ដែលមិនមែនជាជេយ៉ុនតែដូចជាជេយ៉ុន!
    ទោះមែនឬមិនមែនគេប្រហែលជាស្រលាញ់! ហេីយគេអាចនឹងស្រលាញ់ខ្លាំងទៀតផង។

  ទឺតៗ ទឺត~

" អាឡូម៉ាក់ " ដៃមាំបែកសរសេៃលេីកយកទូរស័ព្ទដែលនៅលេីតុមកផ្អិបនឹងត្រចៀកម្ខាងមុននឹងពេាលសម្តីឡេីង
" ស៊ុងហ៊ុន ល្ងាចនេះទំនេរទេកូន? "
" បាទ! មានអីមែនទេ? "
" ល្ងាចមកសណ្ឋាគារបងផងកូន ម៉ាក់ធ្វេីពិធីជប់លាងឲ្យក្រុមការងារ មកតែម្នាក់ឯងបានហេីយ! "
ទឺត~   សម្លេងទូរស័ព្ទពីខ្សែរម្ខាងទៀតស្រាប់តែកាត់ផ្តាច់ ទាំងដែរនាយមិនទាន់និងផ្តល់ចម្លេីយឲ្យវិញផង
" មានអីហេស៎?មិចធ្វេីមុខអញ្ជឹង? ជេយ៉ុនកាន់ចានផ្លែឈេីមកជិតនាយកម្លោះទាំងដាក់បង្គុយលេីសាឡុងក្បែរនាយផងដែរ
" ម៉ាក់រៀបចំពិធីជប់លាងនៅយប់នេះ? ជេយ៉ុនចង់ទៅឬអត់? " ស៊ុងហ៊ុនដាក់ខ្លួនអង្គុយក្បែរជេយ៉ុនមុននឹងចេាទសំណួរឡេីង គេមិនចង់ទៅម្នាក់ឯងឡេីយ
  " អត់ទេ! ខ្ញុំចាំបងនៅផ្ទះចុះ! " ជេយ៉ុនញញឹម ព្រោះនាយពិតមិនចង់ទៅនោះទេគេមិនចង់មានរឿងជាមួយអ្នកនាងលូណានិងអ្នកស្រីរីហ្វា ត្បិតកម្មវិធីនេះមិនពាក់ព័ន្ធនឹងខ្លួនសូម្បីបន្តិច
" ចឹងចង់បានអីឬអត់? មកវិញបងទិញផ្ញេីរ "
" មិនបាច់ទេ របស់ញាុំនៅពេញទូរទឹកកកជេយ៉ុនញាុំមិនអស់ឡេីយ បងទៅជប់លាងឲ្យសប្បាយចុះ! "
  " បេីបងមកវិញយប់ជ្រៅមិនបាច់ចាំទេ ចូលគេងមុនទៅ! ឮអត់? "
" ដឹងហេីយ អ្នកណាចង់នៅចាំបង "
"    " នាយមិនមាត់គ្រាន់តែលេីដៃមកញីសក់ក្បាលរាងតូចតិចៗ
" មឹស! ខូចសក់ជេយ៉ុនអស់ហេីយ " ជេយ៉ុនក្រវាសដៃនាយចេញ ភ្នែកនៅតែសម្លឹងភា្ជប់នឹងទូរសទស្សន៍ដដែល ឯនាយហាក់ខ្នក់ខ្នាញ់និងជេយ៉ុនណាស់មាត់ឡេីងចចេសគ្មានខ្លាចនាយអីបន្តិចសោះ

សន្និវាសស្នេហ៍Where stories live. Discover now