ល្ងាចថ្ងៃដដែល
ភូមិគ្រឹះស៊ាវ
ដោយសារតែធុញថប់គិតតែពីអុីបូពេកស៊ាវចាន់ក៏បានមកលេងផ្ទះមកមើលលោកប៉ាខ្លួនសួរសុខទុក្ខពីសុខភាពគាត់ចំណែកអ្នកស្រីភីរ៉ាសប្បាយចិត្តខ្លាំងណាស់បានស៊ាវចាន់មកទើបធ្វើបង្អែមអោយកូនៗញាំលេងនិងនំចំណីនៅសួនច្បារខាងក្រោយភូមិគ្រឹះ
"បងប្រុស ថ្ងៃនឹងកើតអី?ស្ងាត់មាត់ចម្លែកម្ល៉េះ? "សឺលៀរ៍ដែលអង្គុយអានសៀវភៅក្បែរស៊ាវចាន់ដែលមិនមាត់មិនករមើលទៅគ្មានព្រលឹងព្រលះក្នុងខ្លួនអង្គុយប្រលេះផ្កានៅលើតុឡើងអស់រលីងដោយអត់ដឹងខ្លួន
"ហ៎ាស? ឯងថាម៉េច?"
"ស្លាប់ហើយបងរវល់គិតពីអីនិងមើលចុះបងប្រលេះផ្កាអស់គ្មានសល់១ទងទេនៅក្នុងថូរ"
"អរ...ចាំបងទៅកាត់ផ្កាដាក់តាំងថ្មីល្អជាង!"ឃើញបែបហ្នឹងទៅហើយចាន់មានតែបន្លប់មិនចង់ឆ្លើយសំនួរនាងក្រោកពីកៅអីដើរចូលទៅខាងកូនផ្ទះរកយកកូនកន្រ្តៃនឹងកូនកន្រ្តកដើម្បីដើរទៅសួនផ្ការ
"គាត់កើតអីចេះ! មើលទៅដូចជាមិនសប្បាយចិត្ត"នាងច្រត់ចង្ការសម្លឹងមើលស៊ាវចាន់ចេញទៅទាំងមានចំងល់ពេញខួរក្បាលបើគិតទៅសង្ស័យតែពាក់ព័ន្ធជាមួយសង្សាររបស់គេមិនខានបានមានរឹកពារដូច្នេះគិតហើយនាងនឹកខ្នាញ់មនុស្សមុខងាប់នោះជាខ្លាំង
ងឺត! សម្លេងឡានចតឈប់
" ឡានអ្នកណាមកថ្មើនេះ?" លឺសម្លេងឡាននាងក៏រអ៊ូរួចងើបឈរឡើងដើរចង់ទៅមើលចៃដន្យអីម្ចាស់ឡានមកល្មម
"ជួបនាងល្អណាស់!" ទីងឈួន
" អូ តាមពិតចៅហ្វាយសោះមករកខ្ញុំឬថ្ងៃនេះ?"នាងធ្វើមុខបែបភ្ញាក់ផ្អើលបើមករកចំពោះរឿងការងារនាងដូចជាបានធ្វើបញ្ជូនឯកសារអោយគ្មានសល់ទេ បើចំពោះរឿងផ្ទាល់ខ្លួនវិញពួកគេដូចជាគ្មានអីគួរអោយនាយមករកនាងដោយផ្ទាល់សោះ
"ថ្ងៃសម្រាកមិនមែនថ្ងៃធ្វើការឯណាហៅខ្ញុំបែបធម្មតាចុះ"
"អរ...ចាស! និយាយចឹងលោកមករកខ្ញុំមានរឿងអីចង់និយាយឬ?"មិនបង្វែរសាច់រឿងនាងក៏ចាប់ផ្តើមសួរត្រង់ៗ
