part 27:កុំបារម្ភច្រើនពេក

64 2 0
                                        

ត្រឡប់មកពីផ្សារវិញ ម្នាក់ៗនាំទៅបន្ទប់សម្រាករៀងៗខ្លួន(ហាជិ&តូសា)ខុសអីតែអ្នកទៅដូចគ្នាប៉ុន្តែអង្គុយចាំតែក្នុងឡានគ្មានទៅហត់អីមកដល់បន្ទប់សម្រាកអង្គុយសណ្តូកជើងនៅលើសាឡុងផ្អែកខ្នង អង្គុយចុចទូរសព្ទធ្វើមិនដឹង ដោយសារតែអុីបូពូកែហាមឃាត់មិនអោយទៅធ្វើអីពេក អោយនៅតែមួយកន្លែង ចង់បានអីក៏នាយដើរទៅយកមកអោយ

" ហ្អឹម គិតទៅៗមួយរយ:នេះបងដូចទំនេរដល់ហើយ"អត់ឆ្ងល់មិនបានសុខៗស៊ាវចាន់បាននិយាយឡើងទៅកាន់អុីបូដែលកំពុងដើរចេញពីខាងក្នុងបន្ទប់ទឹកសម្តៅមកជិតខ្កួន

" បើបងរវល់បានអ្នកណាមើលថែរអូន?"អុីបូបានដាក់ខ្លួនអង្គុយជិតស៊ាវចាន់លើសាឡុងទាំងពីរដាក់ព្រមទាំងលើកជើងចាន់ទាំងសងខាងមកដាក់លើភ្លៅនាយព្រោះតែចាន់អង្គុយផ្អែកខ្នងនឹងសាឡុងសណ្តូកជើងនោះអី

"អេ ធ្វើស្អីបងនឹង? " ដោយហេតុថាអុីបូស្រាប់តែលើកជើងគេមកដាក់លើភ្លៅនាយអញ្ចឹងស៊ាវចាន់បើកភ្នែកក្រឡោតហារមាត់សួរភ្លាម ក៏ប្រុងដកជើងចេញតែ

"មិនអីទេ...ក្រែងអូនសណ្តូកជើងស្រួលអញ្ចឹងដាក់លើភ្លៅបងបណ្តោយទៅមានទៅធ្ងន់អីណា"

"ឆើស! ចឹងក៏ចឹងទៅ"មិនដឹងប្រកែកបែបណាស៊ាវចាន់ក៏បណ្តោយទៅតែថាដាក់ជើងលើភ្លៅនាយចឹងស្រួលម្យ៉ាងតើ!

" កើតអីសម្លឹងមុខបងមិនព្រិចបែបនេះ?"មុននេះនិយាយឡើងប៉ប៉ោចភ្លាមក៏ស្ងាត់សម្លឹងមើលមុខនាយមិនព្រិច បើនំក្នុងដៃញាត់យកៗ មិនដឹងជាគិតអីក្នុងខ្លួនភ្លាមៗក៏ស្ងាត់បាត់មាត់ឈឹង

"គ្រាន់តែឆ្ងល់បងពូកែមើលថែ យកចិត្តទុកដាក់សង្សារដល់ហើយ ចុះហេតុអីមកទល់ពេលនេះបងគ្មានអ្នកណា? ចម្លែកណាស់! " នេះហើយជាហេតុផលដែលស៊ាវចាន់ស្ងាត់មាត់ គេគិតមិនចេញសោះមនុស្សប្រុសល្អៗបែបនេះមកទាក់ទងគេបានយ៉ាងម៉េច?

"ហេតុអីអូនគិតចឹង? អ្នកពីមុនៗបងគ្រាន់ណាត់ជួបគ្នាធម្មតាមិនលើសពី១ដងទេហើយក៏ឈប់ទាក់ទង..ប៉ុន្តែអូនជាសង្សារលើកដំបូងរបស់បងហើយដែលទាក់ទងគ្នាបែបច្បាស់លាស់យ៉ាងនេះ"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now