part 2:ចាត់ទុកជាការតបស្នង

377 13 0
                                        

មានគេនិយាយថា មនុស្សយើង ល្អ ឬ អាក្រក់ ពិបាកពិនិត្យរកមើលដូចរាវម្ជុលក្នុងបាតសមុទ្រចឹង! ទង្វើកាយវិការរបស់មនុស្សម្នាក់ៗ ស្តែងចេញមិនដូចគ្នាឡើយ ជួនកាលអាចចេញពីចិត្ត ពេលខ្លះគ្រាន់តែសម្តែងក៏មិនអាចនិយាយថាបាន

ថ្ងៃថ្មី

ពន្លឹព្រះអាទិត្យរះចាំងចែងចូលមកដល់ខាងក្នុងបន្ទប់មនុស្សពីរនាក់ដែលគេងមិនទាន់ក្រោកនៅឡើយ ប៉ុន្តែភ្លាមៗនោះម្ចាស់រាងកាយស្តើងវាសដៃប៉ះស្មាររាងក្រាស់ដែលរបួសធ្វើអោយនាយថ្ងូចថ្ងូរដោយសារតែឈឺ

" អក៎!!! "នាយមិនហ៊ានសូម្បីតែបញ្ចេញសម្លេងឈឺខ្លាំងទើបបាតដៃស្រឡោកធំសុទ្ធតែសរសៃចាប់លើកដៃរាងតូចចេញ ដែលប៉ះរបួសនាយឡើងជ្រាបចេញឈាម យ៉ាងថ្នមៗក្រែងធ្វើអោយចាន់ភ្ញាក់ ព្រោះហេតុថាដោយសារតែនាយ ត្រូវធ្វើអោយគេរវល់សឹងមិនបានគេងពេញមួយយប់

" ហ្វូ!!!" នាយដកដង្ហើមបន្តិច ថាដៃរាងតូចទៅប៉ះរបួសនាយឡើងជ្រាបឈាម ប៉ុន្តែជើងវិញ...អឺនែកគងនាយចំប្លង់ប្អូនៗនាយល្អណាស់

គ្មានជម្រើសនាយត្រូវលើកជើងអ្នកម្ខាងទៀតចេញ យ៉ាងថ្នមៗបំផុតក្រែងភ្ញាក់ នឹកឃើញកាលពីយប់មិញនាយរៀងអស់សំណើចខ្លះដែរ ពីគម្លាតដែលឆ្ងាយពីគ្នាព្រឹកឡើងស្អិតគ្នាដូចកាវ

សុខហាក់ភាំងនិងមុខអ្នកដែលគេងលង់លក់ស្រដីឡើងតិចៗថា...

"ផ្ទៃមុខរលោង...ច្រមុះស្រួច...បបូរមាត់ស្តើង...សាច់សភ្លឺ...រាងកាយស្តើង ស្រស់ស្អាតណាស់!" នាយដេកវិភាគរាងតូចមិនព្រមក្រោកចេញពីគ្រែ និយាយចំណុចណានាយយកដៃប៉ះត្រង់និង ជាពិសេសពន្លឺព្រះអាទិត្យដែលជះចំផ្ទៃមុខរាងតូចដែលបង្ហាញថាគ្មានសូម្បីតែស្លាកស្នាម

"អេ៎...មនុស្សប្រុស ហេតុអីក៏ស្រស់ស្អាត សមតែសង្ហាត្រូវទេ?" នាយសួរខ្លួនឯងតិចៗទើបយកដៃឈ្លីក្បាលក្រោកចេញពីលើគ្រែសម្លឹងមុខដែលលង់លក់ទើបគិតថាគួរតែចាកចេញ

|ចាត់ទុកជាការតបស្នង|
                                     YIBO ឈ្មោះរបស់ខ្ញុំ*

ស៊ាវចាន់ក្រោកពីគេងថ្ងៃរាងជ្រេទៅហើយ រកមើលអ្នកម្ខាងទៀតមិនឃើញ ឃើញតែក្រដាសណូតតូចមួយដែលសរសេរឡើងដោយអ្នកដែលខ្លួនបានជួយ អានហើយទើបដឹងថានាយបានចាកចេញ ថែមទាំងបន្សល់ចិញ្ជៀនមួយវង់ទុកអោយគេទៀតផង

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now