កំឡុងពេលប៉ុន្មានថ្ងៃដែលស៊ាវចាន់មិនបាននៅហាង ឆាងវ៉ុនចេញចូលហាងកាហ្វេជាញឹកញាប់ណាស់ ហេតុផលងាយៗមកចង់ជួបម្ចាស់ហាង តែជួបកូនចៅដែលជាស៊ែប៉ៃនោះឯង ដោយហេតុនេះក៏ជាឱកាសអោយនាយនិយាយសួរនាំទៅកាន់ស៊ែប៉ៃដូចគ្នា
" បិទហាងម្នាក់ឯងទៀតហើយមិនហត់ទេហេស៎? "
"មិនហត់ទេ!"ស៊ែប៉ៃឆ្លើយតបទាំងមិនខ្ចីងាកមើលមុខព្រោះដឹងថាគ្មានអ្នកណាក្រៅពីបុរសដែលមកចង់តែជួបមេគេនោះឯង
បើនិយាយអោយតែល្ងាចឡើងដឹងតែ ឆាងវ៉ុនឆៀងចូលមកហាងស៊ាវចាន់ សឹងតែជាទម្លាប់ ទៅហើយទើបស៊ែប៉ៃដែលកំពុងរៀបចំបិទហាងមិនចម្លែកចិត្តទេ ដែលនាយមកនោះ ព្រោះនាយមកសួរតែថា " ថ្ងៃណាគេមកហាងវិញ? ឬក៏សួរថា "ស៊ាវចាន់មិនទាន់មកវិញទៀត?
" ចៃដន្យអីខ្ញុំទំនេរថ្ងៃនេះ ត្រូវការអ្នកជួយរៀបចំបិទហាងរហ័សហើយឬអត់?" ព្រោះរាល់ដងនាយមកចូលសួរហើយត្រឡប់វិញភ្លាមៗ មិនដែរនៅលើស៥នាទីអីទេ ដោយហេតុថាការងារមានច្រើន ថ្ងៃនេះនាយមានអារម្មណ៍ចង់ជួយ ខុសប្លែកពីធម្មតា
" អរគុណហើយ តែខ្ញុំម្នាក់ឯងល្អជាង"
" ហុឹម " លឺចម្លើយបដិសេធដូច្នេះឆាងវ៉ុន មិនបានចាកចេញឡើយ នាយដាក់បង្គុយចុះលើកៅអីមើលស៊ែប៉ៃរៀបចំបិទហាង
" នៅអង្គុយធ្វើអី? លោកមិនប្រញាប់ទៅវិញទេយ៉ាងម៉េច? " មិនលឺសម្លេងនិយាយអ្វីទៀតស៊ែប៉ៃងាកមកមើកក្រោយឃើញនាយអង្គុយគងទាក់ក្លាយ៉ាងទំនងលេងទូរសព្ទ
" ប្រាប់ហើយ ខ្ញុំទំនេរ! មិនអោយជួយនៅជាគ្នាក៏បានដែរ" នាយញញឹមដាក់ស៊ែប៉ៃយ៉ាងព្រានថែមព្រិចភ្នែកដាក់គេទៀត បែបនេះទោះចង់ដេញក៏ដេញមិនបាន ស៊ែប៉ៃបន្តការងាររបស់គេទាល់តែរួចរាល់ ឆាងវ៉៉ុនក៏បានចាកចេញ តែមិនបានទៅណាទេអូសក្រឡាជួនគេទៅផ្ទះដោយហេតុផលថា នាយជិះឆ្លងកាត់ផ្លូវទៅផ្ទះស៊ែប៉ៃដូចគ្នា ចុងក្រោយក៏ជិះឡានទៅជាមួយគ្នា
ពេលកំពុងជិះឡានសុខៗសម្លេងរោទឺទូរសព្ទរបស់ស៊ែប៉ៃក៏បានបន្លឺឡើងទើបឆាប់លើកទូរសព្ទដោយសារតែអ្នកCallមកគឺជាស៊ាវចាន់ ឆាងវ៉ុនចាប់អារម្មណ៍ងាកមើលដូចគ្នា
