(ម៉ោង៨:៤០នាទីយប់)
ក្នុងបន្ទប់អុីបូ
អ្នកស្រវឹងគ្រាអ្នកស្រវឹង មកដល់បន្ទប់ភ្លាមស៊ាវចាន់ជាន់ជើងអុីបូក៏ដួលមួយទំហឹងទៅលើពូក ផ្ទៃមុខស៊ាវចាន់ក៏ផ្អឹបទ្រូងទូលាយហើយបិទភ្នែកបាត់ទៅ គ្មានអ្នកណារើអីឡើយដេកចឹងបណ្តោយទៅ...
ម៉ោង៩:០២នាទី
" អ៊ួក! " ស៊ាវចាន់ខ្ទប់មាត់ដែលចង់ក្អួតក្រោកចេញពីរាងក្រាស់ស្រវេស្រវារកផ្លូវទៅបន្ទប់ទឹក
ក្រាក...
បើកទ្វារបន្ទប់ទឹកមិនខ្ចីបិទស៊ាវចាន់ទៅក្រាបកន្លែងបង្គន់ក្អួតម៉ាចាស់ដៃ ក្អួតហើយ ក្អួតទៀត ជឿហើយថាមនុស្សមិនសូវចេះផឹកស្រាផឹកហើយវេទនាតែខ្លួនឯង
"អ៊ួក!អ៊ុក ស្អុយខ្លួនឯងណាស់" ក្រោយក្អួតរួចក៏រៀងធូរហើយស្វាងគ្រាន់បើ តែក្បាលសេសឺដដែលដោយសារធំខ្លួនស្រាអោយហួង បែបនេះទៀតគេមិនចេះនៅ ទើបក្រោកឈរដោះសម្លៀកបំពាក់អស់ចុះទៅត្រាំក្នុងអាងទឹក
ព្រឹកឡើង
រាងកាយអាក្រាតមនុស្សពីរនាក់កំពុងតែដេកអោបគ្នាយ៉ាងស្និតស្នាលទាំងគ្មានអ្វីជាប់ខ្លួនបន្តិច មានតែភួយក្រាស់មួយគ្រប់ដណ្តប់បិទបាំងរាងកាយអ្នកទាំងពីរ បូករួមអាកាសធាតុពេលព្រឹកព្រលឹមមានភ្លៀងធ្លាក់តិចៗខ្យល់បក់រេរ៉ចូលក្នុងបន្ទប់រឹតតែត្រជាក់ តែចម្លែកអីមនុស្សពីនាក់នេះគេងអោបគ្នាយ៉ាងកក់ក្តៅ
" ហ្អឹម..! " ស៊ាវចាន់ហាក់រងាទើបរុលមុខទៅផ្អឹបមុខរាងក្រាស់ អ្នកម្ខាងទៀតប្រើបាតដៃក្តៅងំរបស់នាយទៅស្ទាបចំត្រកៀករាងតូចហុចផលអោយតែស្និតស្នាល
" អេ៎! " នាយហាក់ឆ្ងល់ក្នុងចិត្ត ចិញ្ជើមឡើងជ្រួញឆ្ងល់ថាសាច់អីដែរនាយស្ទាបចាប់ប៉ះទៅទន់ៗ រលោងយ៉ាងម៉េចមិនដឹង នាយអាចចាប់អារម្មណ៍ភាពស្ពឹកស្រពន់ដៃអោបនាយពេលបើកភ្នែកមើល
" ស៊ាវចាន់! " ស្រែកមួយទំហឹងព្រោះនាយភ្ញាក់ផ្អើល
" ហ៎ាស? " ស៊ាវចាន់ក្រោកអង្គុយវឹងភ្ញាក់ផ្អើលមិនស្ទើដែរតែគេមានអារម្មណ៍ឈឺចង្កេះ ឈឺណាស់ ក៏ឆ្ងល់នាយស្រែកធ្វើអីគេកំពុងដេកលក់ស្រួលចង់ងាប់
