part 19:សង្សាររបស់អូន

177 7 0
                                        

ចំណាយពេលសឹងតែកន្លះហើយទម្រាំតែមកដល់ទីតាំងដែលកំណត់ទុក នេះមិនមែនមកឆ្ងាយធម្មតាទេគឺឆ្លងខេត្តតែម្តង! អុីបូបានបើកឡានមកខេត្តលូយ៉ាងគឺជាមណ្ឌលកុមារកំព្រាដែលនាយបានធំឡើងនៅទីនោះឯង ព្រោះក៏ចង់អោយស៊ាវចាន់បានដឹងពីនាយ កុំអោយមកអន់ចិត្តដែលនាយមិនធ្លាប់ប្រាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់គេសោះ។

" អ៎ាក្មេងៗបងប្រុសវ៉ាងមកហើយ" អ្នកគ្រូដែលជាអ្នកធ្វើការក្នុងមណ្ឌលកុមារកំព្រាក៏និយាយឡើងក្រោយឃើញឡានពណ៍ខ្មៅបើកចូលមក គាត់ចាំច្បាស់ណាស់ថាជាឡានអ្នកណានោះ ក្មេងៗដែលលឺគាត់និយាយបែបនេះគ្មាជ្រួលក្រោកឈរព្រៀបរង់ចាំទទួលវ៉ាងអុីបូយ៉ាងសប្បាយចិត្ត

ងឺត!

ឡានឈប់ចតភ្លាម អ្នកទាំងពីរក៏ចុះពីលើឡានខណ:រាងក្រាស់បានដើរសម្តៅទៅរកអ្នកគ្រូដើម្បីជម្រាបសួរគាត់

" បងប្រុសៗ បងមកលេងពួកយើង" ក្មេងៗនិយាយ

" ឯងខានមកទីនេះជាង២ខែហើយ ក្មេងៗរង់ចាំណាស់"

" សុំទោសផងអ្នកគ្រូគឺការងាររវល់ខ្លាំងណាស់"អុីបូនិយាយស្តីទាំងគួរសមទៅកាន់គាត់

" ជម្រាបសួរ"ស៊ាវចាន់ដើរមកជិតក៏រាក់រទាក់ទៅគាត់ព្រោះបើតាមមើលឃើញរាងក្រាស់ផ្តល់តម្លៃនឹងគោរពគាត់ណាស់ អុីបូឃើញដូច្នេះដកខ្លួនចេញពីអ្នកទាំងពីរហៅក្មេងអោយទៅយកនំនិងសម្ភារះនៅក្នុងឡានជាមួយនាយបាត់ទៅ ព្រោះមុននិងសម្រេចចិត្តមកទីនេះនាយបានឆៀងចូលទិញសម្រាប់ក្មេងៗយ៉ាងច្រើនមិនខ្វះ

"ចាស ជម្រាបសួរ! ជាមិត្តអុីបូហេស៎?"គាត់និយាយទាំងភ្ជាប់ស្នាមញញឹម ស៊ាវចាន់ឃើញគាត់ទទួលរាក់ទាក់បែបនេះក៏ធូរក្នុងចិត្ត

" អរ៎...បាទពួកយើងជាមិត្ត"

"មើលថែគេផងណា៎...ក្មេងនេះមិនងាយនាំអ្នកណាមកទីនេះផ្តេសផ្តាសឡើយលើកលែងមិត្តជិតស្និត"

" បាទ"

" ស្គាល់គ្នាយូរហើយឬ?" គាត់មិនបានងាកមុខសួរនោះទេព្រោះរវល់សម្លឹងមើលអុីបូចែករបស់របរអោយក្មេងៗនិងចំណី ស៊ាវចាន់ក៏ជាប់ភ្នែកមើលដកមិនរួចដូចគ្នាក៏នៅតែឆ្លើយ

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now