ប៉ុន្មានថ្ងៃក្រោយ
" អ្នកប្រុសអ្នកសើបការរបស់យើងបានស្លាប់ហើយកាលពី៣ថ្ងៃមុន"កូនចៅដែលជាជំនិតរហ័សប្រាប់ទៅកាន់ចៅហ្វាយរបស់នាយភ្លាមៗ
ប្រាវ~
" ចង្រៃយោ៎ ពួកអាគ្មានបានការ"របស់របនៅលើតុទាំងប៉ុន្មានត្រូវបាន ហ្គូ ឆាងវ៉ុន បោកប្រាស់គ្មានសល់អ្វីបន្តិចចំណែកអ្នកបម្រើនាំគ្នារត់ចែកជើងយកប្រោសអាយសរៀងៗខ្លួនព្រោះពេលចៅហ្វាយខឹងដូចឆ្កែឆ្កួតចឹង
" សុំទោសផងអ្នកប្រុស"
"ប'កាច់ងាប់ទៅណាអោយផុតៗពីមុខយើងទៅ"
" បាទអ្នកប្រុស" អ្នកជាកូនចៅរហ័សចេញពីមុខចៅហ្វាយនាយភ្លាមៗ
"វ៉ាងអុីបូ កុំស្មានយើងអោយមនុស្សដូចឯងទាក់ទងជាមួយស៊ាវចាន់នោះ ឯងមិនសាកសមជាមួយគេឡើយ!!!"នាយសម្លឹងមើលរូបថតដែលមានស៊ាវចាន់ជាមួយអុីបូ ព្រោះនាយបានអោយកូនចៅតាមដាននិងថតគ្រប់សកម្មភាពរបស់ពួកគេមិនចន្លោះ អ្វីដែរនាយចង់ធ្វើគឺបំបែកបំបាក់មិនចង់អោយអុីបូទាក់ទងជាមួយស៊ាវចាន់
______
"ស៊ែប៉ៃ ឃើញប្រអប់៤ជ្រុងប៉ុណ្ណេះទេ" ស៊ាវចាន់ដើរចេញពីខាងក្រោយហាងហើយសួរទៅកាន់ស៊ែប៉ៃទាំងកាយវិការបង្ហាញប្រាប់ពីទំហំនៃប្រអប់ ស្របពេលប៉ៃប៉ៃកំពុងគិតលុយអោយភ្ញៀវរួចរាល់ក៏ឆ្លើយតប
" មុននេះខ្ញុំឃើញនូអា យកចេញទៅប្រមូលជាមួយសំរាម" ស៊ែវប៉ៃរហ័សឆ្លើយប្រាប់ ចំណែកឯ នូអានាងជាមនុស្សស្រី ដែលទើបចូលធ្វើការនៅហាង
"ចប់មិនខានទេ"ស៊ាវចាន់រអ៊ូតិចៗ
" ក្នុងនោះមានអ្វីហេស៎?"
" ចាំបងប្រាប់តាមក្រោយ" ស៊ាវចាន់ដើរចេញពីខាងក្នុងហាងចេញទៅក្រៅស្របពេលនូអាដើរត្រឡប់មកវិញល្មម
"Boss ប្រុងទៅណាដែរ? "
" នូអា ប្រអប់៤ជ្រុងមុននេះយកទៅចោលក្នុងធុងមួយណា? "
" ប្រអប់៤ជ្រុង? អរ...ខ្ញុំដាក់ធុងមួយនោះ! Bossរកធ្វើអី? " នាងនិយាយមិនទាន់ចប់ផងស៊ាវចាន់រត់ឆ្លងផ្លូវទៅបាត់
ទឺត*
សម្លេងឡានសុីភ្លេ
" Boss ប្រយ័ត្នឡានខាងក្រោយ" នូអាព្យាយាមស្រែកប្រាប់ពីក្រោយ ស៊ាវចាន់លឺហើយរហ័សគេចចេញពីឡាននោះ
