part 13:បងជារបស់ខ្ញុំ

220 6 0
                                        

៣សប្តាហ៍ក្រោយមក

រយៈពេលក្រោយៗអុីបូជាមួយស៊ាវចាន់មិនសូវបានជួបមុខគ្នាព្រោះអុីបូរវល់ធ្វើការងារនៅក្រៅក្រុងភាគច្រើនបានត្រឹមទាក់ទងតែតាមទូរសព្ទ វាក៏ជិត១អាទិត្យហើយដែរនាយមិនទាន់ត្រឡប់មកវិញ

ស៊ាវចាន់រាល់ថ្ងៃរវល់តែជាមួយហាងមិនសូវមានពេលទំនេរផ្ទាល់ខ្កួន ថែមប៉ុន្មានថ្ងៃចុងក្រោយមកនេះលោកប៉ាគេនៅតែនិយាយសួរនាំរឿងរៀបការជាមួយទីងឈួនថាចង់គិតដល់ណាទៀត?បើទោះបីជាគេចង់បដិសេធក៏គាត់ចង់បានហេតុផលសមរម្យមួយដូចគ្នាទើបគាត់ឈប់បង្ខំ!

"ហឹម!" ស៊ាវចាន់ដកដង្ហើមធំកាន់តែគិតគេរឹតតែស្មុគស្មាញ បដិសេដណាស់ប៉ាគេរឹតសួរនាំមូលហេតុចឹងហើយគេមិនទាន់គួរធ្វើយ៉ាងណា សំខាន់ថ្ងៃស្អែកត្រូវចូលរួមការញាំអាហារជួបជុំគ្រួសារទាំងសងទៀត ដាច់ខាតគេត្រូវតែទៅមិនចឹងទេវាហាក់ដូចជាគេបំបាក់មុខគ្រួសារអញ្ចឹង

គ្រាន់តែគិតដល់ស្អែកគេមិនហ៊ានស្រម៉ៃថាមានរឿងអ្វីកើតឡើងនោះទេ កាន់តែគិត កាន់តែឈឺក្បាល អាយុក្បែរ៣០ហើយនៅមកត្រូវឪពុកចាប់គូរទៀត ចាំមើលគេនឹងរកហេតុផលដើម្បីអោយគាត់ឈប់បង្ខំទាល់តែបាន តែឥឡូវគិតមិនចេញ ស្ត្រេសខ្លាំងណាស់!

"បងទៅរួចទេ? មើលចុះនេះបងកម្មង់ស្រាច្រើនណាស់"ស៊េវប៉ៃ បន្លឺឡើងទាំងភ្ញាក់ផ្អើល សុខៗគ្រាន់តែបិតហាងហើយបបួលគេមកផឹកស្រាតែម្តង សំខាន់ស្រាឡើងជិត១០កំប៉ុងនៅលើតុ នឹងមានអាហារខ្លះកម្មង់មកទុកក្លែម គេក៏ដឹងថាស៊ាវចាន់មិនជាអ្នកពូកែផឹកស្រាប៉ុន្មានទេ តែតាមមើលទៅប្រហែលមិនសប្បាយចិត្តចង់ផឹកបំបាត់ស្ត្រេសអីបែបនិង

" អឹក! " ស៊ាវចាន់ គាស់ស្រាមួយកំប៉ុងលើកផឹកដាច់ស្អាតរួចអុកនិងតុផឹង

"Wowនេះបង?ផឹកខ្លាំងម្ល៉េះ!" ស៊េវប៉ៃឡើងចំហរមាត់ធ្លុងមិននឹកស្មានទាល់តែសោះ

"ប៉ៃប៉ៃបងពិបាកចិត្តណាស់ បងគិតស្អីមិនចេញទេក្រៅពីចង់ផឹកស្រាបំបាត់ទុក"

" ល្អៗបងផឹកចុះតែកុំបង្ខំខ្លួនឯងពេកអីចាំខ្ញុំកំដរបង បើបងស្រវឹងចាំខ្ញុំជូនទៅផ្ទះ"លឺបែបនេះស៊េវប៉ៃក៏មិនចង់សួរនាំថាស៊ាវចាន់ពិបាកចិត្តរឿងអីដែរគេបានត្រឹមកំដរបើសួរនាំច្រើនក្រែងនាំតែពិបាកចិត្ត

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now