"មកដល់ហើយ"ម៉ូតូចាប់ហ្វ្រាំងចតនៅដងផ្លូវមាត់ទន្លេអុីបូក៏បន្កឺឡើងទៅកាន់ស៊ាវចាន់ ខណ:ដែលទីកន្លែងនេះមានមនុស្សម្នា កុះករ មានចាស់ក្មេង គូរស្នេហ៍ ឬគ្រួសារនាំគ្នាមកទីកន្លែងនេះ ចំណែកឯម្តុំៗនេះក៏មានគេលក់អាហារនំចំណី ដូចគ្នា។
" មនុស្សច្រើនណាស់" នៅពេលសម្លឹងមើលទៅអោយសព្វជ្រុងជ្រោយស៊ាវចាន់សង្កេតឃើញថាមនុស្សមកទីកន្លែងនេះច្រើនណាស់នៅតាមដងផ្លូវមានពន្លឺភ្លើងតូចៗដែលគេបានរៀបចំឡើងលម្អ ផ្លេកៗ អ្នកខ្លះអង្គុយញាំអីជុំគ្នា ខ្លះក៏ជជែកគ្នាលេង វាជាលើកដំបូងដែរគេមកទីនេះវាក៏ប្លែកភ្នែកម្យ៉ាង
ឃើញថាចាន់គិតថាសម្លឹងមើលធ្វើមុខឆ្ងល់ៗរាងក្រាស់ចាប់ដៃស៊ាវចាន់ដើរមើលទីកន្លែងនេះ រហូតដល់ឃើញគេលក់ស្ករសំឡី ចាន់ក៏ទាញដៃអាវអុីបូអោយឈប់ចង្អុលអោយទៅទិញអោយភ្លាមៗ
"រង់ចាំបន្តិច" យល់ពីអ្វីដែលសង្សារចង់បានទៅហើយអាចបដិសេដយ៉ាងម៉េចកើតទើបនាយប្រាប់អោយស៊ាវចាន់រង់ចាំនាយទៅទិញមួយភ្លែត ក្រោយពីទិញហើយក៏ត្រូវមកជាប់គាំងនៅពេលជួបស្រីៗ២-៣នាក់សុំលេខទូរសព្ទនាយ ទោះនាយបដិសេដក៏នាងនៅរារាំងដដែល
" មិនអោយលេខទូរសព្ទ័ក៏បាន ប្តូរជា Add WeChat ជាមួយគ្នាក៏បានណា"
" ពិតជាមិនបានមែន" នាយនៅបដិសេដ
" អីយ៉ាប្រុសសង្ហាគ្រាន់តែadd wechatប៉ុណ្ណោះ" ម្នាក់ស្រីក្នុងចំណោមនាងក៏ចាប់ដៃអុីបូនិយាយឡើងទាំងមិនខ្មាសអៀន
" សង្សារខ្ញុំកំពុងរង់ចាំ នាងអាចលែងដៃខ្ញុំបានទេ!"តាមពិតអុីបូពិតតឹងទ្រូងណាស់នាយមិនចង់ពាក់ព័ន្ធនឹងស្រីៗអស់ទាំងនេះតែពួកនាងដូចឆាឆៅនាយដល់ហើយ
"កុំកុហកអី សង្ហាដូចជាលោកមានសង្សារបាត់គួរស្តាយដល់ហើយ"
" ខ្ញុំក៏ស្តាយដែរ សុខៗស្រីពីណាពីណីមកតោងទាមមិត្តប្រុសរបស់ខ្ញុំនោះ" ភ្លាមៗស៊ាវចាន់អោបដៃដើរចូលមកទាញដៃនាងចេញពីអុីបូ គេខំតែឆ្ងល់ម្តេចនាយទៅយូរម្ល៉េះ តាមពិតបែបនេះសោះព្រោះតែត្រូវស្រីអស់នេះចោមរោមសោះ
