Part 4: ហ្ហឹក បងធ្វើវាដើម្បីអី

Começar do início
                                        

<< ហ្ហឹក បងធ្វើវាដើម្បីអី បើបងគ្មាន
ចិត្តឲ្យខ្ញុំ បងធ្វើបែបនេះដូចបំផ្លាញ
ជីវិតខ្ញុំទាំងរស់អញ្ចឹង >> នាយតូចចោទសួរនាយជាមួយទឹកភ្នែកហូរកាត់
សៀតផ្កា ក្នុងកែវភ្នែកបង្ហាញភាពសោកសៅជាច្រើន ប៉ុន្តែនាយមិនចាប់
អារម្មណ៍រឺអភ័យឡើយ។

<< ត្រូវហើយយើងចង់បំផ្លាញឯង ដូច
ដែលឯងធ្លាប់បំផ្លាញយើងនោះអី >>
Yeonjunផ្អាកសកម្មភាពតបនឹងនាយតូចរួចក៏បានបន្តធ្វើវាទៀត រហូត
ដល់មានសម្លេងគោះទ្វារនៅខាងក្រៅ។

គុក* គុក*

<< ចៅហ្វាយបាទ!! >> សម្លេងកម្មករ
ស្រែកហៅនាយពីខាងក្រៅ។

<< ចង្រៃយ៌!! ថ្មើរនេះហើយមិនគិត
ដេកពួនទេហេស៎? >> Yeonjunបង្ខំ
ចិត្តក្រោកចេញពីលើនាយតូចទាំងចិត្ត
មិនចង់ រួចដើរទៅបើកទ្វារ។

ក្រាក~

<< វាស្អីឯងអាSeo?? >> នាយស្រែកដាក់Seoមួយទំហឹងខឹងរបស់នាយ។

<< នេះបាទថ្នាំចៅហ្វាយឪ្យខ្ញុំទៅទិញ
>> Seoហុចថ្នាំមួយថង់ឲ្យទៅនាយ។

<< អឺ!! ទៅវិញទៅ >>

<< បាទ ចៅហ្វាយ >>

បាំង!!

Yeonjunទាញទ្វារបិទមួយអស់
កម្លាំងរបស់នាយ។

<< ណេស៎! >> នាយបោះថង់ថ្នាំឲ្យ
Beomgyuដែលអង្គុយយំសសឹកនៅលើពូក។ នាយតូចអង្គុយសម្លឹងថង់ថ្នាំទាំងមិនបាននិយាយអីទាំងអស់។

<< យកទៅលេបទៅ កុំឲ្យងាប់នៅក្នុង
ចម្ការរបស់យើង >>

<< បងខ្លាចខ្ញុំស្លាប់ហេស៎? >> នាយតូចឈប់ពីការយំ រួចបែរទៅសម្លក់មុខនាយថ្មែរទាំងទឹកភ្នែកដាមពេញថ្ពាល់។

<< ឲ្យលេបក៏លេបទៅកុំសួរច្រើន >>

<< ចុះបើជាថ្នាំពុល? បងគិតយ៉ាងមិច
>>

<< ..... >> Yeonjunមិនតបនាយ
ឈរច្រត់ចង្កេះសម្លឹងមុខBeomgyu
ជាមួយក្រសែភ្នែកពិឃាត។

<< លេប..លេបក៏បាន >> នាយតូច
ទាញថង់ថ្នាំមកមើលឃើញថាច្រើនមុខ
ឡើងចង់សន្លប់មុនលេបថ្នាំទៅហើយ
ព្រោះខ្លួនជាមនុស្សខ្លាចថ្នាំដល់កំពូល
ហើយ។

<< ម៉េចមិនឆាប់លេប >> នាយនៅតែ
ប្រើក្រសែភ្នែកគួរឲ្យខ្លាចដាក់នាយតូច
ដដែល។

<< គេ..គេលេបយ៉ាងមិចទៅ? >>
Beomgyuសួរនាយទាំងញ័រមាត់។

<< កញ្ចាស់ក្បាលហើយមិនចេះលេប
ថ្នាំទេហេស៎? >>

<< មិនមែនមិនចេះ ថ្នាំច្រើនយ៉ាងនឹង
ឲ្យលេបមួយណាទុកមួយណាទៅ បើ
បងមិនប្រាប់ខ្ញុំផងហ្នឹង! >>

<< រឿងច្រើនណាស់ឯង!! >> នាយរអ៊ូ
បណ្ដើរបកថ្នាំឲ្យនាយតូចបណ្ដើរ។

<< ខ្ញុំមិនបានឲ្យបងទិញអោយខ្ញុំឯណា >> នាយតូចនិយាយខ្សឹបៗក៏
ប៉ុន្តែមិនផុតពីត្រចៀករបស់នាយ។

<< នៅតមាត់ទៀត!! >>

_ To be continued _

[ ហត់នឹងពីរនាក់ហ្នឹងណាស់ ]

[ ហត់នឹងពីរនាក់ហ្នឹងណាស់ ]

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.
ចិត្តស្អប់ ជំពប់ស្នេហ៍Onde histórias criam vida. Descubra agora