Part 4: ហ្ហឹក បងធ្វើវាដើម្បីអី

Start from the beginning
                                        

<< ហ្ហឹក ហ្ហឹក ខ្លួនឯងជាអ្នកខុសសោះហើយនូវហ៊ានទៅចោលខ្ញុំទៀតហេស៎? ចាំមើលខ្ញុំមិនលើកលែងឲ្យលោកឯងទេអាប្រុសចង្រៃ!! >> Sunghoon
និយាយបន្តទៀត...

<< ចាំមើលយើងមិនកែខ្លួនទេចាំមើល
ទៅ យើងនឹងធ្វើជាមនុស្សដូចកាលពី
មុនចាំមើលទៅ >> Sunghoonថារួចក៏បានដើរបន្តដំណើរទៅមុខម្នាក់ឯងទាំងគ្មានភាពភ័យខ្លាចអ្វីទាំងអស់នៅ
ក្នុងខ្លួន។

Skip

នៅផ្ទះចំការស្ងាត់ជ្រងំលឺតែសម្លេងខ្យល់បក់ កម្មករក៏បាននាំគ្នាចូលសម្រាកដូចគ្នា។ចំណែកឯBeomgyu
ងូតទឹកស្អាតបាតមានសម្លៀកបំពាក់ជាឈុតគេងវែង ហើយដើរចេញមកមុខផ្ទះកំពុងតែឈរងើយសម្លឹងមើលព្រះច័ន្ទពេញវង់ដែលកំពុងតែចែងចាំងពន្លឺនៅលើមេឃរួមមានផ្កាយតូចៗមានពន្លឺព្រាកៗអមជាច្រើន។

<< ព្រះច័ន្ទឯងអាចប្រាប់ខ្ញុំបានទេ ថា
ពេលណាទើបខ្ញុំអាចយកបេះដូងរបស់
បងYeonjunបានទៅ? ហឹុម...បើគិត
ទៅវាដូចជាខ្ញុំកំពុងតែព្យាយាមតាមស្រឡាញ់
ស្វាមីខ្លួនឯងយ៉ាងអញ្ចឹង ពិតជាគួរឲ្យ
អស់សំណើចមែន! >> Beomgyu
ឈរនិយាយម្នាក់ឯងបណ្ដើរសម្លឹងមើលព្រះច័ន្ទជាមួយទឹកមុខគ្មានសង្ឃឹម។ បន្ទាប់ពីឈរអស់មួយសន្ទុះធំហើយនាយតូចក៏បានដើរត្រឡប់ចូល
ក្នុផ្ទះវិញ។

# ក្នុងផ្ទះ

មកដល់ក្នុងផ្ទះភ្លាមBeomgyuមិន
បានឃើញYeonjunឡើយ ក៏បាន
គិតថានាយនៅក្នុងបន្ទប់គេង។

ក្រាក~

សម្លេងទ្វារបើកដោយស្នាដៃនាយតូច
ហើយដើរចូលក្នុងបន្ទប់ មិនទាន់បាន
ប៉ុន្មានផងក៏បានលឺសម្លេងមាំចោទសួរ
បាត់ទៅហើយ។

<< ទើបមកពីណា? >> Yeonjun
ផ្អែកខ្នងនៅក្បាលគ្រែចុចLaptop។

<< ទើបមកពីខាងក្រៅ >> នាយតូច
តបធម្មតាដៃកំពុងទាញទ្វារបិទវិញ។

<< បើថាមកពីធ្វើរឿងស្មោគគ្រោកជា
មួយសាហាយក៏ថាទៅ >> រាងក្រាស់
ទម្លាក់Laptopដាក់លើតុអែបក្បាល
គ្រែរួចងាកមកសម្លឹងមើលមុខនាយតូច
ជាមួយក្រសែភ្នែកមុតដូចកាំបិទ។

<< ស្អីរបស់បងទៀតហើយ? >>
នាយតូចអត់ខឹងនឹងនាយមិនបានក៏ត
មាត់ទាំងបង្ហាញទឹកមុខខឹង។

ចិត្តស្អប់ ជំពប់ស្នេហ៍Where stories live. Discover now