<< ម.មែនហើយអ្នកម៉ាក់ គឺដូចសម្ដី
បងJunគាត់និយាយអញ្ចឹង >>
Beomgyuខំប្រឹងឆ្លើយទាំងញ័រមាត់
<< អញ្ចឹងម៉ាក់មិនរំខានពួកកូនទេ >>
ថារួចលោកស្រីLeeក៏បានត្រឡប់ទៅ
វិញទាំងអស់បារម្ភ។
ក្រឡេកមកមើលខាងក្នុងវិញ គ្រាន់តែ
Yeonjunដឹងថាលោកស្រីLeeទៅ
វិញភ្លាមនាយក្រវាសដៃBeomgyu
ចេញភ្លេតបូករួមទាំងពាក្យសម្ដីមួយឃ្លា
<< ដេកនៅខាងក្រោមនឹងហើយ ឯង
គ្មានសិទ្ធិមកដេកខាងលើជាមួយយើង
ទេ ចាំទុកក្នុងខួរឲ្យច្បាស់ទៅ >> នាយ
និយាយស្របពេលយកដៃរុញក្បាលនាយតូចព្រោះនាយអាយុបងនាយតូច
ដល់ទៅ5ឆ្នាំឯណោះ។ Yeonjun
មានអាយុ23ឆ្នាំចំណែកBeomgyu
ទើបតែ18ប៉ុណ្ណោះ គេពិតជានៅក្មេងពិតមែនតែគ្រប់យ៉ាងមកពីការបង្ខំ និងក្ដីស្រឡាញ់។
Skip
# ព្រឹកថ្ងៃថ្មី
នៅក្នុងនៃកណ្ដាលភូមិគ្រឹះបង្ហាញឲ្យ
ឃើញមនុស្សចាស់ពីរនាក់កំពុងអង្គុយ
លើសាឡុងទល់មុខក្មេងពីរនាក់ដែល
ទើបតែរៀបការហើយថ្មីថ្មោង។
<< នៅចំការមានបញ្ហាបន្តិចបន្តួច ប៉ា
ប្រគល់ឲ្យឯងហើយ >> លោកLee
ប្រាប់ទៅកាន់Yeonjunដែកអង្គុយ
ចំពោះមុខ។
<< មែនហើយនាំប្រពន្ធទៅដើរលេងនៅចម្ការផង >> លោកស្រីLeeប្រាប់
ទៅនាយទាំងញញឹម។
<< មិនឲ្យវាទៅមិនបានទេហេស៎ម៉ាក់!
នាំតែទើសដៃទើសជើង ណាមួយខ្ញុំទៅ
ធ្វើការមិនមែននាំវាទៅដើរលេងទេ >>
Yeonjunធ្វើទឹកមុខធុញទ្រាន់ មាន Beomgyuនៅជិតនាយមួយ គឺនាយ
ធុញខ្លាំងណាស់ ថែមទាំងស្អប់ទៀត
ផងព្រោះវាគួរឲ្យរំខានសម្រាប់នាយ។
ផាច់*
<< អ្នកណាឲ្យឯងនិយាយបែបហ្នឹង
ហាស៎! អាកូនJun >> លោកស្រីLee
ទះដើមដៃរបស់នាយទាំងខឹងសម្បារនឹងពាក្យសម្ដីរបស់នាយ។
<< គ្មានអ្នកណាឲ្យនិយាយទេខ្ញុំជាអ្នក
និយាយខ្លួនឯង ព្រោះខ្ញុំចូលចិត្តដើរ
ម្នាក់ឯងវាមិនទើសដៃទើសជើង >>
នាយស្រែកតមាត់ឲ្យម៉ាក់របស់នាយ
វិញ។
<< មិនអីទេម៉ាក់ កូនអាចចាំគាត់នៅ
ផ្ទះបាន >> Beomgyuខំប្រឹងញញឹម
ដើម្បីលុបបំបាត់នូវទឹកមុខស្រពាប់ស្រពោន អន់ចិត្តនឹងពាក្យសម្ដីរបស់
នាយ។
<< មិនបានទេ!! ប្ដីប្រពន្ធទើបតែរៀបការថ្មីថ្មោងអញ្ចឹងមិនអាចបែកផ្ទះ
គ្នាបានទេ >> លោកស្រីLeeនិយាយ
បែបនេះព្រោះបើនាយទៅមិនមែនមួយ
ថ្ងៃទេ គឺរាប់ខែឯណោះទើបត្រឡប់។
<< តែម៉ាក់...!! >> នាយក្រាស់នាយចង់បដិសេធ។
<< ម៉ាក់និយាយមិចគឺចឹងហើយ >>
លោកស្រីLeeនិយាយទាំងដាក់កំហិត
ឲ្យនាយ។
Skip
# បីថ្ងៃក្រោយ
YeonjunនិងBeomgyuបានមក
ដល់ផ្ទះចម្ការរបស់ពួកគេហើយ។ មើល
ទៅទីនោះមានទឹកជ្រោះធ្លាក់ ព្រៃឈើ
សម្លេងបក្សាបក្សី បន្លែដំណាំជាច្រើន
មុខ នៅចម្ការរបស់ពួកគេ ផ្ការដុះលើដី
ចម្រុះពណ៌ ទេសភាពស្អាតគួរឲ្យចង់
គយគន់។
Beomgyuកំពុងរៀបចំឥវ៉ាន់ ដាក់
សម្លៀកបំពាក់ចូលក្នុងទូរ និងរបស់
របរផ្សេងៗទៀត ប៉ុន្តែឃើញនាយដើរ
ចេញពីផ្ទះដោយមិនមាត់មួយម៉ាត់ទើប
ស្រែសួរ។
<< បងចង់ទៅណា? >>
<< ទៅមើលចម្ការហ្នឹងហើយ គិតថា
យើងទៅក្លឹបរឺយ៉ាងមិច! >> នាយបែរ
មកតបនាយតូចវិញ។
<< ខ្ញុំសុំទៅផងបានទេ? >> នាយតូច
ក្រោយរៀបរបស់រួចក៏រត់មកកន្លែងនាយ ព្រោះខ្លួនមិនដែលមកចម្ការអី
បែបនេះទើបចង់ដើរលំហែរខ្លះ។
<< ដើរមក! >> Yeonjunមិននិយាយច្រើនក៏ឆ្លើយយល់ព្រម ដោយ
មាននាយតូចដើរតាមក្រោយ។
ក្រោយដើរមើលកម្មកររួចរាល់ហើយនាយក៏ឆ្លៀតដើរទៅកន្លែងទឹកជ្រោះធ្លាក់។
<< ពិតជាស្អាតខ្លាំងណាស់ ហិហិ តែ
គួរឲ្យស្ដាយខ្ញុំមិនចេះហែលទឹក >>
Beomgyuនិយាយទាំងសើចស្ញេញ
តែក៏ប្រែទឹកមុខមកជាស្រពោនភ្លាមៗ។
<< អ៊ីចឹងមិនបាច់ងូតទេ ប្រយ័ត្នងាប់
ខានបានផ្សំដំណេកជាមួយយើង >>
_ To be continued _
[ អាបមីននឹងព្យាយាមចេញរឿងអោយលឿនៗបំផុត ជុប! ជុប! ]
VOCÊ ESTÁ LENDO
ចិត្តស្អប់ ជំពប់ស្នេហ៍ [ ចប់ ]
Açãoត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
Part 1: ស្អប់ខ្ពើម
Começar do início
![ចិត្តស្អប់ ជំពប់ស្នេហ៍ [ ចប់ ]](https://img.wattpad.com/cover/376516026-64-k513586.jpg)