Part 1: ស្អប់ខ្ពើម

Start from the beginning
                                        

<< បើបងនៅស្រឡាញ់សង្សាចាស់របស់បង ហេតុអីមិននិយាយចេញមក ចាំបាច់អីមករៀបការជាមួយខ្ញុំ ហ្ហឹក >> នាយតូចចាប់ផ្ដើមយំចេញមកព្រោះឈឺនឹងនាយដែលបន្ថែមកម្លាំងច្របាច់ដើមដៃខ្លួនខ្លាំងទៅៗ ហើយនៅមកឈឺ
ចិត្តនឹងពាក្យសម្ដីនាយទៀត។

<< ដោយសារតែឯងហ្នឹងហើយ ទើប
បានជានាងសុំបែកយើង >>
Yeonjunនាយមានសង្សាដែល
ស្រឡាញ់គ្នាអស់រយៈពេលជាងមួយឆ្នាំ
ទៅហើយ តែដោយសារប៉ាម៉ាក់របស់
នាយបង្ខំឲ្យពួកគេបែកគ្នា ដើម្បីមក
រៀបការជាមួយBeomgyuដែលពួក
គាត់បានផ្សំផ្គុំឲ្យ។

<< ខ្ញុំ.ខ្ញុំមិនបានបំបែកបំបាក់អ្នកណា
ទេ ហ្ហឹក >> នាយតូចព្យាយាមរើបម្រះ
ចេញពីដៃនាយទាំងឈឺចាប់។

<< នៅមកនិយាយយកល្អខ្លួនឯង
ទៀតហេស៎? កុំគិតថាឯងរៀបការជា
មួយយើងហើយនិងរស់បានសុខឲ្យ
សោះ អាក្មេងខ្ទើយ!! >> នាយច្រាន
នាយតូចតាមកម្លាំងដែលមាននៅក្នុង
ខ្លួនទាំងខឹងសម្បា។

<< ហ្ហឹក ខ្ញុំមិននឹកស្មានថាបងជាមនុស្សបែបហ្នឹងទេ រាល់ក្ដីស្រឡាញ់ទាំងអស់វាជាការសម្ដែងតើមែនទេ >>
Beomgyuចោទសួរនាយជាមួយទឹក
ភ្នែកដែលហូរកាត់ក្រពំថ្ពាល់ ខ្លួនព្រម
រៀបការជាមួយនាយក៏ដោយសារប៉ាម៉ាក់ទាំងសងខាងជាអ្នកផ្សំផ្គុំ ហើយក៏
បានឃើញនាយមានអាម្មណ៌ល្អជាមួយ
ខ្លួនទើបព្រមរៀបការជាមួយនាយបែប
នេះ។

<< យ៉ាងមិច! ខកចិត្តណាស់មែនទេ
ដែលវាគ្រាន់តែជាការសម្ដែងរបស់យើង >> Yeonjunលេចចេញនូវស្នាមញញឹមចុងមាត់។

<< មែន! ខ្ញុំពិតជាខកចិត្តខ្លាំងណាស់
ដែលខ្ញុំមើលមនុស្សដូចជាបងក្នុងផ្លូវល្អ
ពេក >> នាយតូចតមាត់ជាមួយនាយ
ដោយស្រែកខ្លាំងៗ រហូតលឺដល់អ្នក
ខាងក្រោមឯណោះ។

គុក* គុក*

<< កូនYeonjun នៅខាងក្នុងមាន
រឿងអីហេតុអីក៏ស្រែកលឺៗម្ល៉េះកូន? >>
លោកស្រីLeeគោះទ្វារស្រែកសួរនាយ
ពីខាងក្រៅ។

<< គ្មានអីទេម៉ាក់! គ្រាន់តែប្ដីប្រពន្ធខ្ញុំ
នាំគ្នាប្រឡែងគ្នាលេងប៉ុណ្ណោះ >>
Yeonjunឆ្លើយតបជាមួយសម្លេងស្រទន់ឲ្យអ្នកខាងក្រៅលឺ ប៉ុន្តែចាប់ក
ដៃនិងពាក់មុខយក្សដាក់អ្នកខាងក្នុងរហូតខ្លាចមិនហ៊ានសូម្បីនិយាយការពិតចេញមក។

ចិត្តស្អប់ ជំពប់ស្នេហ៍ [ ចប់ ]Where stories live. Discover now