Skip
ក្រោយកាំវិធីចប់ស្រេចបាប់ភ្ញៀវក្នុងការ
វិធីក៏បានត្រឡប់ទៅគេហដ្ឋានរៀងខ្លួន
អស់ហើយ។ នៅតែលោកChoi និង
លោកស្រីChoi នៅផ្ដែផ្ដាំពាក្យសម្ដីខ្លះ
ទៅកាន់Beomgyuជាកូនប្រុសតែ
ម្នាក់របស់ពួកគាត់។
<< កូនGyuម៉ាក់ទៅសិនហើយ កូន
Yeonjunម៉ាក់ផ្ញើរប្អូនផងណាកូន
ជាប្ដីប្រពន្ធនឹងគ្នាខុសត្រូវអីអធ្យាស្រ័យ
ឲ្យគ្នាណាកូន >> លោកស្រីChoi បែរ
ទៅនិយាយជាមួយYeonjunយ៉ាង
ទុកចិត្តទៅលើនាយ។
<< បាទអ្នកម៉ាក់ អ្នកម៉ាក់កុំបារម្ភអីខ្ញុំ
នឹងមើលថែBeomgyuឲ្យបានល្អ >>
នាយតបជាមួយស្នាមញញឹម តែក្រសែ
ភ្នែកមិនដូចពាក្យសម្ដី។
<< អ្នកអូនកុំបារម្ភអីហ៊ានតែកូនGyu
មានរឿងអី អាកូនជើងល្អម្នាក់នេះគ្មាន
ថ្ងៃរួចខ្លួនទេ >> លោកស្រីChoii តបទាំងស្នាមញញឹមដៀងភ្នែកមើលទៅ
Yeonjun។
<< អ៊ីចឹងម៉ាក់ទុកចិត្តហើយ អ្នកបងទាំងពីរខ្ញុំលាអ្នកបងទៅវិញសិនហើយ >> លោកស្រីChoi បានលាលោកស្រីChoii ជាមួយលោកប្រុសChoii ហើយបែរមកនិយាយជាមួយកូនម្ដង
ទៀត។
<< ម៉ាក់និងប៉ាទៅវិញហើយណា
កូន >>
<< ហ្ហឹក ម៉ាក់...ប៉ា... >> Beomgyu
ទឹកភ្នែករលីងរលោងដើរទៅអោបពួក
គាត់។
_____________________________
# យប់
នៅក្នុងបន្ទប់បង្ហាញឲ្យឃើញរាងក្រាស់
Yeonjunកំពុងអង្គុយមើលទូរស័ព្ទនៅលើគ្រែគេង។ ពេលនោះនាយតូច
Beomgyuក៏បានបើកទ្វារចេញពីបន្ទប់ទឹកក្រោយសម្អាតកាយរួច ព្រោះ
ថាព្រឹកមិញហត់ខ្លាំងណាស់ទម្រាំតែ
កម្មវិធីចប់។
ផឹប~
គ្រាន់តែBeomgyuឈានជើងចេញ
ពីបន្ទប់ទឹកភ្លាមនាយក៏បានបោះខ្នើយ
មួយឲ្យនាយតូច។
<< ....... >> Beomgyuមិនមាត់់ឈរធ្វើភ្នែកភ្លឺសៗមើលទៅនាយទាំង
មិនយល់នូវកាយវិការរបស់នាយ។
<< ដេកនៅខាងក្រោមនឹងហើយ >>
នាយនិយាយទាំងមិនមើលមុខនាយ
តូចដែលឈរចំពោះមុខ។
<< ហេតុអី? >> នាយតូចធ្វើមុខឆ្ងល់
មើលទៅនាយ។
<< ហេតុអីអញ្ចឹងរឺ? មកពីយើងខ្ពើម
មិនចង់ដេកជាមួយមនុស្សដែលញ័រខ្លួនចង់រៀបការជាមួយមនុស្សដែលគេ
មានសង្សាររួចហើយនោះអី >> នាយ
ចុះទៅចាប់ដើមដៃសងខាងរបស់នាយតូចអង្រួនខ្លាំងៗ ជាមួយទឹកមុខគួរឲ្យស្អប់ខ្ពើមខ្លាំងបំផុត។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
Part 1: ស្អប់ខ្ពើម
Start from the beginning
