ក្រោយពីបញ្ចប់ការញុាំអាហារ ពួកគេក៏បានត្រឡប់មកផ្ទះវិញ អ្នកទាំង3បានឃើញមានឡានទំនើប Lamborghini ពណ៍ក្រហមមួយចតនៅខាងមុខផ្ទះ
" អ្នកណាមកនឹងបង " Felix សួរទាំងឆ្ងល់
" អូនភ្លេចហើយហ៎ ប្អូនជីដូនមួយរបស់បងនុង " Hyunjin
" Han មែនទេ" Felix
" ពូ Han មកមែនទេ " Hyunsam សួរទាំងរំភើប ព្រោះជាពូសំណព្វរបស់គេ
" តោះចូលទៅក្នុងទៅ " Hyunjin
បន្ទាប់ពីបានចូលមកដល់ក្នុង យើងបានឃើញ han កំពុងអង្គុយជិត Mrs. Hwang ទាំងមុខជូរ
" ពូ Han " Hyunsam រត់វឹងទៅរករាងតូច រាងតូចក៏លើកក្មួយមកពរក្នុងដៃ
" នឹកណាស់ hyunsam " han ថារួចក៏អោមទៅថើបក្មួយថ្ពាល់សងខាង
" ខ្យល់អីបក់ឯងមកដល់ទីនេះ " Hyunjin និង Felix ដាក់ខ្លួនអង្គុយលើសាឡុងនៅម្ខាង
" Hyunjin hyung ជួយនិយាយប៉ាឲផងមើល គាត់បង្ខំឲរៀបជាមួយអ្នកណាក៏មិនដឹង ស្តាប់ទៅអាយុបងខ្ញុំឡើងមួយខ្សែ
" ឯងនេះហេសត្រូវលោកពូបង្ខំឲរៀបការ ហាសហា ហើយជាកូនស្រីអ្នកណា " Hyunjin អស់សំណើចបន្ទិច ដោយសារតែរាងតូចនេះស្តេចខិលហើយក្បាលរឹងទៀត
" មិនមែនជាមនុស្សស្រីទេ ឮថាជាកូនពៅត្រកូល Lee ណាបង " Han និយាយទាំងទឹកមុខធុញទ្រាន់
" កូនពៅត្រកូល Lee ជាម្នាក់ដែលក្នុងព័ត៌មានតែងតែចុះនោះមែនទេ " Felix សួរទាំភ្ញាក់ផ្អើលរាងក្រាស់ក៏ងក់ក្បាលតិចៗ
"Hyung ជួយខ្ញុំផងណាខ្ញុំមិនចង់រៀបការមឹងមនុស្សបែបនេះទេ ខ្ញុំខ្លាច" Han បង្ហាញទឹកមុខកំសត់ឲរាងក្រាស់អាណិតតែរាងក្រាស់ដូចជាមិនខ្វល់សោះ
"បងមិនដឹងទេ ចាត់ការខ្លួនឯង " Hyunjin
" ពុទ្ធោហើយ hyung ជួយមួយទៅណាៗ " Han ចូលមកអង្គុយជិតរាងក្រាស់រួចចាប់អង្រួនដៃរាងក្រាស់អង្វរ
" កុំប៉ះបងប្រយ័ត្នប្រពន្ធបងប្រច័ណ្ឌ" Hyunjin ក្រវាសដៃចេញខិតចេញពី Han
"ហួយ បងថ្លៃជួយនិយាយមួយទៅណា " Han ងាកទៅពឹងរាងតូចឲជួយខ្លួនវិញព្រោះរាងក្រាស់ធ្វើមិនដឹង
"បងមិចនឹងហ៊ាននោះ " Felix
រាងតូចក៏ដកដង្ហើមធំ នេះផ្ទះនេះគ្មានអ្នកជួយគេសោះ អង្វរមួយថ្ងៃហើយ
Han បាមចាកចេញត្រឡប់ទៅផ្ទះវិញនៅពេលល្ងាចទោះជាមិនមានអ្នកជួយគេ ក៏គេមិនបានខឹងដែរ ទើបនៅលេងជាមួយក្មួយរហូតដល់ល្ងាចបានទៅវិញ
"នេះបង គិតមិនជួយ han មែនហេស" Felix ងាកមកសួរប្តីដែលកំពុងអង្គុយធ្វើការនៅលើសាឡុង
" មិនមែនបងមិនចង់ជួយទេតែជួយមិនកើត " Hyunjin
ភ្លាមនោះ hyunsam ក៏បានបើកទ្វារចូលមកក្នុងបន្ទប់នេះដោយក្នុងដៃមានកាន់ខ្នើយមកជាមួយ
" Daddy appa កូនគេងជាមួយផងបានទេ " Hyunsam
"បានតើ មកឆាប់ឡើងមក" Felix
Hyunsam ក៏ឡើងទៅលើគ្រែជាមួយរាងតូច គេងអោបគ្នាធ្វើដឹង Hyunjin ឃើញបែបនេះក៏ទុកឯកសារទៅម្ខាងចូលទៅដេកអោបរាងតូចពីក្រោយទាំងមិនសុខចិត្ត
" នេះមិនចាំ Daddy ទេ ហេស" Hyunjin
" Daddy បោទភ្នែកគេងទៅកុំនិយាយច្រើនពេក " Hyunsam ថារួចក៏សម្ងំគេងធ្វើមិមដឹង រាងក្រាស់ក៏មិនបានតបតវិញដែរ ក៏សម្ងំគេងអោបប្រពន្ធកូនទៅ
The ends
រឿងនេះគ្រាន់តែជាប្រភេទរឿងខ្លី ដែលនិយាយអំពីស្នេហាមួយដ៏ស្មោះស្ម័គ្រ គឺតួអង្គ Hyunjin បានរងចាំនិងស្វែងរក Felix អស់រយះពេល7ឆ្នាំចុងក្រោយក៏បានជួបគ្នាតែ Felix បែរជាមានសតិមិនល្អទៅវិញ តែទោះជាយ៉ាងណា Hyunjin នៅតែស្រឡាញ់និងមើលថែ Felix បានយ៉ាងល្អ
Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.
ជាចុងក្រោយអរគុណសម្រាប់ការរងចាំ ហើយចង់ប្រាប់ថាខ្ញុំដល់ថ្ងៃឡើងជ្រុញទៀតហើយ អាទិត្យក្រោយនឹង 😭
The ends ✨
Beginne am Anfang
