1ខែក្រោយមក
រយះពេលមួយខែមកនេះគ្មានអ្វីកើតឡើងខុសធម្មតាទេ ថ្ងៃនេះក៏ដល់កំណត់ដែររាងតូចត្រូវមកជួបពេទ្យហើយ រាងក្រាស់ក៏បានជូនមកពិនិត្យមិនឲខកខានទេ
" អាការះអ្នកជំម្ងឺប្រសើរឡើង 20% ហើយ លោកពិតជាមើលថែអ្នកជម្ងឺបានដិតដល់ណាស់ " Doctor និយាយធ្វើឲរាងក្រាស់សប្បាយចិត្តឡើង
" 20% នេះគ្រាន់តែអាចធ្វើឲអ្នកជម្ងឺត្រឡប់មកស្តាប់បាន នៅអ្វីដែលយើងនិយាយជូនកាលអាចយល់តែជូនកាលអាចមិនយល់ អាស្រ័យលើអ្នកជម្ងឺ " Doctor
" ចុះលោកគ្រូពេទ្យ ហេតុអីពេលខ្លះគេមានសភាពដូចជាកូនក្មេងបែបនេះ " Hyunjin
" ជាអាការៈមួយរបស់មនុស្សបញ្ហាផ្លូវចិត្ត កុមារភាពរបស់គេប្រហែលជាល្អទើបគេចង់នៅទីនោះជាង រហូតដល់ជាប់គាំងនៅក្នុងអាតីតកាល " Doctor
Hyunjin ក៏ងក់ក្បាលតិចៗបញ្ជាក់ថាយល់
បន្ទាប់ពីបើកថ្នាំរួច Hyunjin បាននាំរាងតូចទៅក្រុមហ៊ុនជាមួយដែរ ទម្រាំតែទៅដល់ក្រុមហ៊ុនរាងតូចគេងលក់បាត់ទៅហើយ ណាមួយដោយសារមកពីថ្នាំផងទើបគេងលក់ស្រួលបែបនេះ មកដល់ក្រុមហ៊ុនរាងក្រាស់មិនបានដាស់រាងតូចនោះទេ គឺលើកបីទៅតែម្ដង បុគ្គលិកគ្រប់រូបគ្រាន់តែឃើញរាងក្រាស់បីមនុស្សចូលមកក្នុងក្រុមហ៊ុនគឺថាតាមមើលមិនដាក់ភ្នែកនោះទេ ដោយសារតែ Hyunjin មិនដែលនាំអ្នកណាសោះមកក្រុមហ៊ុន បើមានៗតែអ្នកដែលតោងទាមនាយប៉ុណ្ណោះ តែនេះសុទ្ធតែបីមកដូច្នេះប្រាកដជាមិនធម្មតាទេ
" ឯងៗមើលក្មេងប្រុសនោះទៅ ទោះគេងលក់ក៏ cute ដែរ " Girl 1
" ឯងថាត្រូវជាអីនឹងចៅហ្វាយ " Girl 2
" យើងថាពួកយើងធ្វើការទៅល្អជាង " Girl 1 តបទៅវិញយ៉ាងលឿនបន្ទាប់ពី Ken បានឈរសម្លក់មកគេទាំងពីរ
Hyunjin បានបីរាងតូចមកដល់ក្នុងការិយាល័យ រួចក៏ដាក់ឲគេងលើសាឡុង និងយកកូនភួយមួយដណ្តប់ឲរាងតូច កុំសួរថាមានភួយមកពីណា គឺថាដាក់តាមឡានរហូតនឹង បន្ទាប់ពីដាក់ឲរាងតូចគេងរួចហើយគេក៏បាន call ឲ Ken ទិញអាហារូបថ្ងៃត្រង់មកខ្លះ ជាពិសេសមិនភ្លេចទេនំសម្រាប់រាងតូច រួចហើយទើបគេទៅអង្គុយពិនិត្យឯកសារ
12:30
" Felix ភ្ញាក់ឡើង ហេតុអីក៏គេងយូម៉េស " Hyunjin ឃើញថារាងតូចគេងសឹងហួសម៉ោងបាយទៅហើយ ទើបសម្រេចចិត្តមកដាស់តែម្ដងទៅ
" ងើបឡើង " Hyunjin
" ហឹម" Felix ក្រហឹមក្នុងបំពង់ក៏បន្ទិចយកដៃញីភ្នែកឲស្វាងបន្ទិវទើបបើកភ្នែកមកសន្សឹមៗសម្លឹងទៅអ្នករំខានដំណេកខ្លួន
" Felix ឃ្លាន " Felix និយាយរួចក៏ពេបមាត់រកយំបន្ទិច រាងក្រាស់ក៏សើចក្រវីក្បាលហួសចិត្តបន្ទិច ក្មេងនេះចំមែនគេងមិនចង់ងលប ដល់ហើប បែរជាត្អូញថាឃ្លាន
" បើចឹងទៅលុបមុខសិនទៅ បងរៀបចំអីញុាំឲ " Hyunjin ថារួចបម្រុងនឹងបែរចេញទៅរៀបចំអីញុាំឲហើយ តែរាងតូចបែរជាចាប់អាវខ្លួនជាប់ទៅវិញ
" ពរអូន " Felix បោះដៃទៅរាងក្រាស់ រាងក្រាស់ក៏មិនបានប្រកែកដែរ រួចក៏ចាប់លើកពររាងតូចមកក្នុងដៃដើរសម្តៅទៅបន្ទប់ទឹកដើម្បីលុបមុខឲ រួចទើបត្រឡប់មកញុាំអាហារថ្ងៃត្រង់វិញ
