មកដល់ក្នុងបន្ទប់រាងក្រាស់ក៏បានឲអ្នកបម្រើដែលកំពុងរៀបចំអីវ៉ានោះចេញទៅសិន រួចគេក៏ឲរាងតូចទៅអង្គុយនៅលើពូកសិន ចំណែកឯរាងតូចក៏ធ្វើមុខភ្លឹសៗសម្លឹងទៅរាងក្រាស់ ទាំងនៅលើថ្ពាល់នៅដានមានទឹកភ្នែក យំមុននេះពេលឮម៉ាក់ Hyunjin ឲយកគេទៅដាក់ពេទ្យឆ្គួត
"ក្មេងល្អ ស្តាប់បងណា បងទៅរៀបចំខោអាវបង្ហើយសិន នៅអង្គុយទីនេះហើយណា បងមកវិញបាំនាំអូនទៅងូតទឹកណា " Hyunjin ថារួចក៏អោនទៅថើបថ្ពាល់នោះមួយខ្សឺតនៅឈ្លៀតច្បិចថ្ពាល់នោះលេងបន្ទិច ទើបទៅរៀបចំខោអាវបង្ហើយ ចំណែករាងតូច គឺនៅអង្គុយអោបក្បាលជង្គង់លើពូកសម្លឹងនេះសម្លឹងនោះ ព្រោះរបស់នៅក្នុងបន្ទប់ហាក់ដូចជាប្លែកៗមិនទម្លាប់ភ្នែកសោះ
មួយសន្ទុះក្រោយមករាងក្រាស់ក៏ចេញមកវិញ ក្រោយពីបានរៀបចំអីវ៉ាន់ទុករួច នាយក៏នៅឈ្លៀតទៅលាយទឹកក្តៅឲហើយដើម្បីងូតទឹកឲ Felix
" តោះ ទៅងូតទឹកទៅបងត្រៀមរួចហើយ " Hyunjin ក៏ចូលដោះស្បែកជើងនិងស្រោមជើងឲរាងតូច រួចក៏លើកពររាងតូចចូលទៅក្នុងបន្ទាប់តែម្ដងនៅឈ្លៀតលាន់មាត់បន្ទិចទៀត
" ស្រាលណាស់ មើលទៅបងត្រូវប៉ូវអូនបន្ថែមហើយ " Hyunjin នៅឈ្លៀតវាយងូតកូនគេទៀត
មកដល់ខាងក្នុងរាងក្រាស់ក៏ចាប់ដោះសម្លៀកបំពាក់រាងតូច រហូតទាល់តែអស់ទុកទៅម្ខាងទើបចាប់ផ្តើមងូតទឹកឲរាងតូច Mrs. Nan បានប្រាប់គេថាពេលចាប់ងូតទឹកម្ដងៗគឺពិបាកណាស់ តែមើលចុះនៅជាមួយរាងក្រាស់បែរជាមិនអីទៅវិញ មនោសញ្ចេតនាមិនដល់គ្នាមែនទេបានស្តាប់ម្នាក់ មិនស្តាប់ម្នាក់បែបនេះ
មិនយូប៉ុន្មានពួកគេក៏បានងូតទឹកហើយ មុននេះ Hyunjin ក៏បានងូតខ្លួនឯងដែរ រាងក្រាស់ចេញមកជាមួយកន្សែងរុំត្រឹមល្វែងខាងក្រោម ចំណែកឯរាងតូចគឺរុំជិតឈឹងតែម្ដងព្រោះមុននេះឮត្អូញថារងារ រាងក្រាស់បានយកអាវយឺតពណ៌ ផ្កាឈូកស្រាល និងខោខ្លីលើក្បាលជង្គង់មកពាក់ឲរាងតូច មើលទៅ cute ² អីបែបនឹង
" ម៉ោះបងជូតសក់ឲ ហឹម ក្រអូបដល់ហើយ " Hyunjinយកកន្សែងមកជូតសក់រាងតូចបណ្តើរនៅឈ្លៀតថើបទៀត ថែមទាំងពោលពាក្យសរសើរទៀត តែភ្លាមៗនោះរាងតូចស្រាប់តែអោនទៅខាំពោះរបស់រាងក្រាស់មួយទំហឹងធ្វើឲបន្សល់ស្នាមធ្មេញនៅលើពោះរាងក្រាស់យ៉ាងច្បាស់ៗ តែរាងក្រាស់ក៏មិនបានថាអីដែរគ្រាន់តែសង្រ្កឺតធ្មេញបន្ទិចដោយសារតែភាពឈឺចាប់
"អូនជាឆ្កែមែនទេ " Hyunjin
រាងតូចមិនមាត់នោះទេគ្រាន់តែសម្លក់បន្ទិចរួចក៏ងាកមុខចេញធ្វើមិនដឹង បន្ទាប់មកគេក៏ចេះឆ្កឹះនេះនោះលេងមិនខ្វល់ពីអ្វីទាំងអស់ រាងក្រាស់ក៏ចូលទៅរកខោអាវមកស្លៀកខ្លួនឯង រាងក្រាស់ពាក់អាយឺតពណ៍និងខោជើងវែងរលុងៗសាមញ្ញៗ ក្រោយមកទើបដាក់ខ្លួនអង្គុយលើសាឡុងពិនិត្យការងារមួយចំនួន ដោយទុកឲ រាងតូចលេងនេះលេងនោះតែម្នាក់ឯងទៅ តែគេក៏មិនភ្លេចតាមមើលរាងតូចដែរខ្លាចថាលេងអ្វីមានគ្រោះថ្នាក់ ( care ញាក់)
