The ends ✨

1K 76 5
                                        

   ពេលវេលាបានកន្លងផុតទៅថ្ងៃប្រែជាខែ ខែប្រែជាឆ្នាំ      ធ្មិចបើកៗវាកន្លងផុតទៅមួយជាងឆ្នាំហើយ អាកាសធាតុប្រែជាត្រជាក់ប្តូរទៅតាមរដូវកាល ពេលនេះវាស្ថិតនៅក្នុងរដូវត្រជាក់ ព្រឹលធ្លាក់គ្រប់ទិសទី គ្របដណ្តប់គ្រប់កន្លែងងាកទៅខាងណាក៏នៅតែឃើញព្រិលដែរ មនុស្សម្នាគ្រប់គ្នាប្រើអាវក្រាស់ៗដើម្បីគ្របដណ្តប់រាងកាយដើម្បីជៀសផុតពីការត្រជាក់ ដែលភាយចេញតាមខ្យល់ទៅប៉ះនឹងសាច់ពួកគេ ងាកមកមើលគ្រួសារមួយដែរកំពុងបណ្តើរគ្នាត្រសងដើរតាមផ្លូវមើលទីក្រុង ដែលគ្របដណ្តប់ទៅដោយព្រិលនិងមានតុបតែងនៅតាមហាងនីមួយៗ ដោយសារតែចំរដូវកាល Christmas នោះអី
" កូនមានការអីមែនទេ " Hyunjin សួរទៅកម្លោះតូចដើរតេះតះ សុខៗស្រាប់តែមកអង្គុយអោបជើងខ្លួនមិនព្រមដើរទៅមុខបង្កើតជាចម្ងល់ឲអ្នកមាននាមជាឪពុកចោទសួរឡើង

" អូនហត់ហើយ ប៉ាៗពរអូនបានទេ " Hyunsam បោះដៃទៅរកអ្នកជាឪពុកក្នុងន័យឲគាត់លើកខ្លួនឡើង
Hwang hyunsam ទើបតែមានអាយុ1ខួបជាងប៉ុណ្ណោះ មុខមាត់គួរឲស្រឡាញ់ណាស់ គេកាត់ទៅរក Felix ជាង Hyunjin តែបើអត្តចរឹកដូច Hyunjin ហើយ
"បានៗ ចាំប៉ាពរ " Hyunjin ថារួចក៏អោនទៅលើកកូនមកពរក្នុងដៃរួចចំណែកឯដៃម្ខាងទៀតមិនព្រមប្រលែងដៃពីប្រពន្ធនោះទេ
" Felix អូនឃ្លានឬនៅ " Hyunjin សួរទៅប្រពន្ធទៅដោយសារតែដល់ម៉ោងបាយថ្ងៃត្រង់ហើយ តែដោយសារនេះជារដូចត្រជាក់ចឹងហើយមើលមិនដឹងទេថាពេលណាជាពេលណានោះ
" ក៏រាងឃ្លានដែរ មិនដូច្នោះទេយើងចូលហាងខាងមុខនោះទៅ" Felix ចង្អុលទៅហាងមួយនៅខាងមុខមិនច្ងាយប៉ុន្មានពីកន្លែងដែលពួកគេកំពុងដើរ
" បងតាមអូន " Hyunjin ថារួចពួកគេទាំងបីក៏បន្តដំណើរចូលទៅក្នុងហាងមួយនោះដើម្បីញុាំអាហារ

"បងកម្មង់ម្ហូបទៅអូនទៅបន្ទប់ទឹកមួយភ្លេត" Felix ថារួចក៏ងើបទៅបាត់ទៅ រាងក្រាស់ឃើញរាងតូចទៅបាត់ក៏អោនទៅក្សឹបជាមួយបុគ្គលិកនិយាយពីអ្វីក៏មិនដឹង
មួយសន្ទុះក្រោយមករាងតូចក៏ត្រឡប់មកវិញ តែមិនបានឃើញរាងក្រាស់នោះទេ កូនកំហូចរបស់គេក៏មិនឃើញដូចគ្នា រាងតូចស្មានថាខ្លួនអង្គុយខុសតុទេតើ តែអីវ៉ាន់គេគឺនៅនឹងទាំងអស់មិនខុសនោះទេ កំពុងតែងាករកកូននឹងប្តីសុខៗភ្លើងក៏បានដាច់ ភ្លាមនោះក៏លេចវត្តមានរាងក្រាស់ដោយក្នុងដៃពរ Hyunsam ចំណែកក្នុងដៃ Hyunsam មាននំ Cake មួយដោយនៅលើនំនោះសរសេរថា Happy
Anniversary
"នេះបង " Felix ក្រោកពីកៅអីដើរទៅទល់មុខរាងក្រាស់
" Happy anniversary ណាអូនសម្លាញ់ " Hyunjin និយាយទាំងស្នាមញញឹម hyansam ក៏លើកនំឲខ្ពស់បន្ទិចដើម្បីឲ appa គេបានបួងសួងនិងផ្លុំទៀនពន្លត់ រាងតូចក៏បានបួងសួងហើយផ្លុំទៀននោះរហូតទាល់តែរលត់ ជាមួយកែវភ្នែករលីងរលោង គេស្ទើរតែភ្លេចទៅហើយតែរាងក្រាស់បែរជាអាចចាំបាន បន្ទាប់ពីផ្លុំទៀនរួចរាងក្រាស់ក៏បានទម្លាក់ hyunsam ឲឈរដោយខ្លួនឯងព្រមទាំងយកនំទៅទុកនៅម្ខាង
" នេះជាកាដូសម្រាប់អូនណា " Hyunjin ទាញខ្សែរកមួយខ្សែចេញពីហោប៉ៅ ដោយនៅលើខ្សែកមានបន្តោងជាអក្សរគឺពាក្យ Hyunlix រាងក្រាស់បានឲគេធ្វើខ្សែរកនេះជាពិសេសតម្លៃវិញលែងនិយាយហើយ
" អូនក៏មានកាដូឲបងដូចគ្នា "Felix
បន្ទាប់ពីរាងក្រាស់ពាក់ខ្សែកឲខ្លួនរួច រាងតូចក៏បាមបង្ហាញរបស់ម្យាងឲទៅ Hyunjin មើល រាងក្រាស់ក៏តែមើលហើយភ្លាមគឺថាបើកភ្នែកធំៗភ្ញាក់ផ្អើលតែម្ដង
"នេះ នេះ " Hyunjin
"យ៉ាងមិចបងនឹង អេសបងធ្វើអីនឹងដាក់អូនចុះ" Felix សុខៗរាងក្រាស់ស្រាប់តែលើកពររាងតូចឡើងដោយមិនប្រាប់អីតិច
" បងសប្បាយចិត្តណាស់ hyunsam កូនមានប្អូនលេងជាមួយហើយ" Hyunjin ចាំអោបកូនប្រុសមកនិយាយប្រុស ឯកូនប្រុសក៏ដូចចិត្តសប្បាយអរមិនខុសពីឪទេ
" បងនេះ បានហើយអង្គុយទៅអូនឃ្លានហើយ " Felix
អ្នកទាំង3 ក៏ចាប់ផ្តើមញុាំអាហារទាំងសប្បាយរីករាយ

ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now