Ep 12 ឈាម omega

947 83 7
                                        

ក្រោយពីបានលួងលោមឲរាងតូចបាត់យំហើយរាងក្រាស់ក៏បាននាំរាងតូចមកបន្ទប់ខាងលើដើម្បីប្តូសម្លៀកបំពាក់ នៅក្នុងបន្ទប់រាងតូចនៅពីមុន នៅមានខោអាវរាងតូច អាចផ្លាស់បាន
" អូនមិនអីទេហេស " Hyunjin
" អូនមិនអីទេ តែក្រែងបងថាមកម្នាក់ឯងហេស មិចបានមានកូនចៅមកជាមួយចឹង" Felix
" តាមពិតទៅបងកំពុងនៅតាមផ្លូវមកជួបអូនហើយ គាប់ជូនមីង Nan គាត់បានតេមកបងល្មម ទើបប្រញាប់មកកាន់តែលឿន ហើយបានហៅកូនចៅមកដែលនៅជិតនេះមកទៅ " Hyunjin
" ពួកយើងទៅក្រោមទៅ " Hyunjin បានដឹងដៃរាងតូចបម្រុងនឹងចុះមកក្រោមហើយក៏ផ្អាកវិញនៅពេលដែលឮរាងតូចនិយាយ
" Hyun អូនសុំរឿងមួយណា កុំធ្វើអីពួកគាត់អី " Felix
" រឿងផ្សេងបងអាចឲអូនបាន លើកលែងតែរឿងនេះ " Hyunjin និយាយរួចក៏ប្រលែងដៃចុះទៅមុនបាត់ រាងក្រាស់ដឹងថាទោះជាយ៉ាងណាក៏ជាឪពុកកូនរបស់គេ ប៉ុន្តែរាងក្រាស់ពិតជាមិនអាចលើកលែងបានទេ ព្រោះទង្វើដែលធ្វើដាក់រាងតូច គឺហួសហេតុពេក ចឹងហើយទើបរាងក្រាស់មិនអាចយល់ព្រមតាមសំណើររាងតូចបានទេ ហើយគេក៏មានកូនចិត្តខឹងនឹងរាងតូច ដែលចិត្តល្អហួសហេតុពេក ចិត្តល្អដាក់សូម្បីមនុស្សដែលធ្វើបាបខ្លួន

រាងក្រាស់ក៏បានចុះមកដល់ក្រោមមុនរាងតូច តែទឹកមុខមិនសូវល្អនោះទេ Mrs. Nan គាត់ក៏ឆ្ងល់ដែរតែមិនហ៊ានសួរនាំអ្វីទេ បន្ទិចមករាងតូចក៏បានចុះមកពួកគេក៏ចាប់ផ្តើមញុាំអាហារថ្ងៃត្រង់យ៉ាងស្ងៀមស្ងាត់បំផុតស្ងាត់ស្ទើរតែអាចស្ដាប់ឮសម្លេងដង្ហើមរបស់គ្នាបាន បន្ទាប់ពីញុាំអាហាររួចអ្នកទាំងពីរក៏បានលា Mrs. Nan ត្រឡប់ទៅវិញ នៅតាមផ្លូវ គ្មានអ្នកណានិយាយអីមួយម៉ាត់ រាងតូចគិតតែពិអង្គុយឈ្ងោកមុខមិនហ៊ាន មើលមុខរាងក្រាស់ ឯរាងក្រាស់គិតតែពីអង្គុយសម្លឹងឯកសារមិនឈប់ ដោយមិនបានខ្វល់ពីរាងតូចអីបន្ទិច ដោយមើលទៅរាងក្រាស់ដូចជាខឹងនឹងខ្លួនខ្លាំងទើបរាងតូចដាច់ចិត្តសួរទៅរាងក្រាស់
" Hyun បងខឹងអូនមែនទេ អូនសុំទោស" Felix យកដៃទៅកាន់ជាយអាវរាងក្រាស់តិចៗតែរាងក្រាស់នៅតែមិនខ្វល់ដដែល ទើបរាងតូចព្រមប្រលែងដៃចេញពីជាយអាវរាងក្រាស់រួចក៏ងាកទៅបង្អួចមើលទេសភាពវិញទាំងទឹកភ្នែក មួយសន្ទុះក្រោយមកទើបរាងក្រាស់ចាប់អារម្មណ៍ថារាងតូចកំពុងយំតាមរយះកញ្ចក់ឡានដែលចាំងទៅចំមុខរាងតូច

ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now