3:30
ថ្ងៃនេះរាងក្រាស់ចូលផ្ទះលឿនខុសពីធម្មតាដោយសារតែត្រូវជូនរាងតូចដើរលេងតាមពាក្យសន្យាកាលពីយប់មិញ រាងក្រាស់មកដល់ផ្ទះមិនបានឃើញសំណព្វចិត្តគេនោះទេសូម្បីតែក្នុងបន្ទប់ក៏មិនឃើញ គេក៏រាងឆ្ងល់ដែរ ប៉ុន្តែក៏សម្រេចចិត្តប្តូរសម្លៀកបំពាក់ចេញសិនចាំទៅរករាងតូច បន្ទាប់ពីប្តូរសម្លៀកបំពាក់រួច រាងក្រាស់បានចុះជួបជាមួយនឹងនីនតែម្ដង ទើបដឹងថារាងតូចកំពុងមៅជាមួយម៉ាក់គេនៅសួនក្រោយផ្ទះឯណោះ ឮបែបនេះរាងក្រាស់កាន់តែចម្លែកចិត្តទៀតហើយ ម៉ាក់គេត្រូវគ្នាជាមួយ Felix ពីកាលចិត្តមួយក៏ឆ្ងល់ចិត្តមួយក៏រំភើបដែលម៉ាក់គេព្រមទទួលយក Felix បាន
" បង hyun " Felix គ្រាន់តែឃើញរាងក្រាស់ភ្លាមស្ទុះទៅអោបភ្លាម នៅឲរាងក្រាស់ពរគេទៀតផង ធ្វើដូចខានគ្នា 2 3 ឆ្នាំចឹង
" អឹម ក្រអូបណាស់ អ្នកណាតែងខ្លួនឲស្អាតផ្លែក " Hyunjin អោនថើបថ្ងាសមនុស្សនៅក្នុងដៃមួយខ្សឺតរួចទើបចាប់អារម្មណ៍ពីការតែងខ្លួនរាងតូច cute ផ្លែក តាមពិតទៅសម្លៀកបំពាក់មិនផ្លែកទេ គឺផ្លែកសក់ Mrs. Hwang បានចង់សក់ឲរាងតូចហើយនៅគៀបដង្កៀបឲថែមទៀត ដង្កៀបនឹងទិញនៅផ្សាព្រឹកមិញ
" អ្នកម៉ាក់ធ្វើខ្លួនឲ " Felix សម្រូតខ្លួនចុះពីលើរាងក្រាស់
" ម៉ាក់ឮ Ken ថាកូននាំ Felix ទៅដើរលេងទើបម៉ាក់ចេះតែតែងខ្លួនឲទៅ " Mrs. Hwang
រាងក្រាស់សម្លឹងមុខម្តាយដោយអារម្មណ៍រំភើបណាស់ ដែលម៉ាក់គេព្រនទទួល Felix
" នៅមើលមុខម៉ាក់ដល់កាលទៀត នាំប្អូនទៅៗ ប្អូនចាំមួយថ្ងៃហើយ " Mrs. Hwang
" បាទម៉ាក់ អ្នកម៉ាក់ចង់ទៅជាមួយគ្នាទេ " Hyunjin
" ទេ ពួកឯងទៅៗ មើលថែប្អូនឲតែល្អទៅ " Mrs. Hwang និយាយទាំងញញឹមទៅរាងក្រាស់ រាងក្រាស់ក៏ញញឹមតបវិញរួចទើបដឹកដៃរាងតូចដើរចេញទៅ
" បាយៗអ្នកម៉ាក់ " Felix ងាកមកបាយៗដាក់ Mrs. Hwang ហើយក៏បន្តដំណើរលោតផងអីផង រាងក្រាស់គ្រឺតសឹងតែចាប់ក្រញិចទេ
បន្ទាប់ពីធ្វើដំណើរដោយឡានសរីទំនើបប្រហែលកន្លះម៉ោងក្រោយមកពួកគេបានមកដល់សួនកម្សាន្តមួយដែលមានរបស់លេងចម្រុះបែប របស់ញុាំក៏មាន Felix គ្រាន់តែចុះពីលើឡានមកឃើញទិដ្ឋភាពនៅពីមុខហើយ រំភើបឡើងចំហរមាត់ហើយ រាងក្រាស់បានឲ Ken បើកឡានទៅចាំខ្លួននៅកន្លែងចតឡាន ដោយសារតែគេចង់មានពេលវេលាតែ2 នាក់
" អូនចង់ទៅណាមុន " Hyunjin
" ជិះមួយនោះមុនទៅ " Felix ចង្អុលទៅ Rollercoaster ដឬលមានកម្ពស់ខ្ពស់ជាងគេ ធ្វើឲរាងក្រាស់ចំហរមាត់ងើយមើលតែម្ដង
" អូនច្បាស់ទេ " Hyunjin លេបទឹកមាត់ផ្សើមបំពង់កបន្ទិចមុននឹសួរសំណួរបញ្ជាក់ទៅអ្នកដែលចង់ជិះ
" ច្បាស់ " Felix ថាហើយក៏អូសដៃរាងក្រាស់ទៅតែម្ដង
