មិនយូប៉ុន្មានរាងក្រាស់បានត្រឡប់មកដល់ផ្ទះវិញ រាងក្រាស់បីរាងតូចចូលផ្ទះទាំងរាងតូចនៅសន្លប់នៅឡើយ រាងក្រាស់មិនបានបករាប់ម៉ាក់គេពីរឿងដែលកើតឡើងទេ ព្រោះវាយប់ហើយកុំឲគាត់បារម្ភ
" សឺត រាត្រីសួរស្តីណា " Hyunjin ដាក់កាយតូចគេងស្រួលបួលរួចក៏អោនទៅថើបថ្ងាសនោះរាងតូចមួយខ្សឺតមុននឹងងើបមកទាញទូរស័ព្ទcall ទៅរក ken
" យ៉ាងមិចហើយ " Hyunjin
" វាសារភាពថាមានមនុស្សបញ្ជូនវាមក មានមនុស្សប្រុសម្នាក់និងស្រីម្នាក់ " Ken
"ដឹងថាជាអ្នកណាទេ " Hyunjin សួរទាំងទឹកមុខប្រាកដបំផុត កំហឹងក្នុងខ្លួនពេលនេះគឺក្តៅរាប់ម៉ឺនអង្សាឯនោះ
" ជាអ្នកនីសា Nisa ចំណែកម្នាក់ទៀតមិនដឹងទេបាទ អាម្សៀលនោះប្រាប់ថាមិនបានឃើញមុខ
" សម្លេះវាចោលទៅរួចទៅចាប់ Nisa មកឲយើង " Hyunjin ថាហើយក៏បិទទូរស័ព្ទបាត់
ទីកន្លែងមួយដែលស្រោបទៅដោយផ្សែងអ័ព្ទក្រាស់ក្មឹកធ្វើឲយើងមិនអាចមើលឃើញកន្លែងណាបាន គ្រប់ទិសទីគឺសុទ្ធតែអ័ព្ទ រាងកាយតូចស្តើងមួយដែលស្ថិតនៅកណ្តាលទីធ្លាដ៏ធំ នៅផ្នែកជើងបែរមានច្រវ៉ាក់ជាប់ជើងមិនអាចដើរទៅណាបាន
" ហឹម នេះជាកន្លែងណា " Felix
រាងតូចបើកភ្នែកមកសម្លឹងមើលជុំវិញខ្លួនតែមើលមិនឃើញអ្វីសោះ ក្រៅពីអ័ព្ទដែលនៅព័ន្ធជុំវិញខ្លួន ចំហាយត្រជាក់ចេញពីអ័ព្ទធ្វើឲរាងកាយតូចស្តើងរងាញ័រញាក់ ឯជើងក៏ជាប់ច្រវ៉ាក់មិនអាចទៅណាបាន
" មានអ្នកណានៅទីនេះទេ ជួយផង " Felix ព្យាយាមស្រែកហៅរកជំនួយតែហាក់មិនបានផលសោះ
" Felix" ភ្លាមៗនោះក៏មានវត្តមានស្រ្តីម្នាក់បង្ហាញខ្លួនឡើងនៅពីក្រោយរាងតូច ស្តី្រនោះចេះតែរំកិលខ្លួនខិតមកជិតរាងតូច រាងតូចក៏ងាកទៅមើលតាមសម្លេងនោះ
" ម៉ាក់ " Felix បង្ហើរសម្លេងបែបក្សោះ គ្រាន់តែឃើញវត្តមានរបស់អ្នកមានជាម្តាយ អារម្មណ៍នឹករលឹក ដែលកប់ទុកជាច្រើនឆ្នាំក៏បានច្រាលមកធ្វើឲរាងតូច ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ស្រ្តីដែលមានជាម្តាយនោះក៏បន្ទន់ខ្លួនអង្គុយនៅជិតរាងតូច យកដៃទៅស្ទាបអង្អែលថ្ពាល់អ្នកជាកូននោះ ដោយក្តីនឹករលឹកដូចគ្នា
" ម៉ាក់ កូននឹកម៉ាក់ណាស់ ហឹកៗ " Felix ហក់ទៅអោបអ្នកជាម្តាយទាំងទឹកភ្នែកហូរសស្រាក់
" ម៉ាក់ទីនេះជាកន្លែងណា កូនស្លាប់ហើយមែនទេ " Felix សួរបែបនេះដោយសារតែម៉ាក់របស់គេបានស្លាប់យូហើយ ហើយពេលនេះគេបានជួបម៉ាក់បែបមេះ ចឹងមានន័យថាគេក៏ស្លាប់ដូចគ្នា
" ទេកូនមិនទាន់ស្លាប់ទេ ម៉ាក់មកទីនេះនាំកូនចេញពីទីនេះ " Mrs. Lee
" ទេកូនមិនទៅទេ កូនខ្លាចមីងវាយកូន កូនសុខចិត្តនៅទីនេះល្អជាង " Felix
" Felix ស្តាប់ម៉ាក់ ពេលនេះកូនមិនមែននៅជាមួយមីងទៀតនោះទេ កូននៅកន្លែងដែលសុខស្រួលហើយ ទៅវិញជាមួយម៉ាក់ណា" Mrs. Lee ព្យាយាមពន្យល់កូនឲមកតាមគាត់ តែរាងតូចនៅតែយំក្រវីក្បាលមិនព្រមទៅជាមួយ
គាត់ក៏បានប្រើសិល្ប៍ម្យាងបើកបង្ហាញឲទិដ្ឋភាព មួយខែមកនេះដែលគេប្រើជីវិតមួយនឹង Hyunjin
" Hyun " Felix មើលទៅតាមលំដាប់លំដោយម៉ាក់គេបានបង្ហាញ ទាំងយំមិនឈប់ ព្រោះគេរំភើបដែលរាងក្រាស់នៅតែស្រឡាញ់គេទោះគេស្ថិតក្នុងស្ថានភាពបែបណា តាមពិតទៅនេះមិនមែនជាលើកទី1ទេ ដែលម៉ាក់គេមករកគេបែបនេះ តែដោយសារសុខភាពផ្លូវចិត្តរាងតូចមិនល្អសោះទើបទំនាក់ទំនងមិនបាន
" ទៅវិញជាមួយម៉ាក់ណា មើលទៅមនុស្សដែលកូនស្រឡាញ់កំពុងរងចាំកូនហើយ " Mrs. Lee
" តែម៉ាក់កូនទៅបែបណា ទៅ " Felix សួរម៉ាក់រួចក៏សម្លឹងទៅជើងរបស់ខ្លួនដែលជាប់នឹងច្រវ៉ាក់ទៅណាមិនរួចនោះ
" មកតាមម៉ាក់មក " Mrs. Lee បានហុចដៃទៅរករាងតូច រាងតូចក៏ព្រមកាន់ដៃគាត់ក្រោកឈររួចក៏ដើរទៅតាម
