Ep 2 អនាគតកូនប្រសាម៉ាក់ដឹង !

1K 89 3
                                        

* ព្រឹកថ្ងៃថ្មី

    
       Hyunjin បានស្នាក់នៅផ្ទះរបស់ Mrs. Nan មួយយប់ ក្នុងរយះពេលមួយយប់នេះ រាងតូចមិនសូវធ្វើទុក្ខដូចរាល់ដងទេ រាល់យប់រាងតូចតែងតែយល់សប្តិអាក្រក់ រវើរវាយ រៀងរាល់យប់ ថ្ងៃខ្លះក៏ត្រូវប្រើថ្នាំសន្លប់ព្រោះរាងតូចលួងមិនបាត់តែ ភាគច្រើន Mrs. Nan មិនសូវប្រើទេព្រោះបើប្រើច្រើនវាប៉ះពាល់ដល់សុខភាព ដូច្នេះហើយគាត់ជ្រើសរើសការលួងលោមរាងតូចប្រសើរជាប្រើប្រាស់ថ្នាំ ចំណែកឯយប់មិញ រាងតូចក៏រវើរវាយដែរ តែមិនសូវដូចរាល់យប់ទេ ជាហេតុធ្វើឲ Mrs. Nan កាន់តែទុកចិត្តថារាងតូចអាចនឹងប្រសើរជាងនេះប្រសិនបើ រាងតូចនៅជាមួយនឹងរាងក្រាស់

មកដឹងពីទំនាក់ទំនងរបស់រាងតូចនឹងរាងក្រាស់បន្ទិចសិន Lee Felix អាយុ27ឆ្នាំ គេជាក្មេងកំព្រាម្ដាយ ម្តាយស្លាប់ចោលដោយសារជំងឺ ចំណែកMrs. Nan គឺជាបងស្រីបង្កើតរបស់រាងតូច កាលពី9ឆ្នាំមុនរាងតូចបានជួបនឹងរាងក្រាស់ដំបូងនៅហាងកាហ្វេមួយកន្លែងក្បែរសកលវិទ្យាល័យដែលរាងតូចរៀន កាលនោះរាងតូចជានិស្សិតឆ្នាំទី2 ទៅផឹកកាហ្វេលេងជាមួយនឹងមិត្តភក្តិចំណែករាងក្រាស់គឺទៅនិយាយការងាជំនួសប៉ារបស់ខ្លួន ថាជានិស្ស័យក៏ថាបាន ក្រោយពីពេលនោះមករាងក្រាស់ក៏ចេះតែមកអើតមើលរាងតូចនៅសាលាជារៀងរាល់ថ្ងៃ គេថែមទាំងបានរកលេខដើម្បីទំនាក់ទំនងទៀតផង បន្ទាប់ពីបានតាមញ៉ែមួយរយះមកអ្នកទាំងពីរក៏បានទាក់ទងគ្នាពិតមែន រៀងរាល់ចុងសប្ដាហ៍រាងក្រាស់តែងតែនាំរាងតូចដើរលេងទៅនេះទៅនោះរហូត ប៉ារបស់រាងក្រាស់ក៏បមាដឹងរឿងនេះ តែម៉ាក់រាងក្រាស់មិនបានដឹងនោះទេ ទំនាក់ទំនងរបស់គេក៏ប្រែកាន់តែស្អិតរមួតលើសដើមរហូតដល់ថ្ងៃដែលរាងក្រាស់ត្រូវឡើងគ្រប់គ្រងក្រុមហ៊ុនជំនួសប៉ាគេ គឺជាថ្ងៃដែលអ្វីៗត្រូវបានផ្លាស់ប្តូរ

ព្រឹកនេះរាងក្រាស់បាននាំរាងតូចមកមន្ទីរពេទ្យមួយកន្លែងដើម្បីពិនិត្យសុខភាព និងផ្លូវចិត្តរបស់រាងតូចឲបានច្បាស់លាស់ ( ពេទ្យនឹងមានពិនិត្យផ្លូវចិត្តដូចគ្នា) តាំងពីមកដល់ពេទ្យមករាងតូចកាន់តែមិនអាចគ្រប់គ្រងសតិបាន សូម្បីតែរាងក្រាស់ព្យាយាមចាប់យ៉ាងណាក៏មិនព្រមស្ងៀម រហូតទាល់តែលោកគ្រូពេទ្យចាក់ថ្នាំសន្លប់ឲ មូលហេតុនោះ មុនរាងតូចមកនៅជាមួយ Mrs. Nan នោះគឺប៉ារបស់រាងតូចធ្លាប់យកគេទៅដាក់នៅពេទ្យឆ្គួត ហើយអ្នកនៅទីនោះតែងតែវាយធ្វើបាបរាងតូច ដូចគ្នា ជាពិសេសមនុស្សឆ្គួតនៅទីនោះតែម្ដង ទោះរាងតូចកាចយ៉ាងណាក៏វាយមិនឈ្នះគេដែរ ព្រោះគេមាឌធំជាង ចឹងហើយបានជារាងតូចភ័យខ្លាចថាគេយកទៅទីនោះម្ដងទៀត

ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now