Ep 5 បញ្ញើរក្អែក

1K 83 13
                                        

       ព្រឹកថ្ងៃថ្មីក៏បានមកដល់រាងក្រាស់បានភ្ញាក់មុនរាងតូច ដោយសារតែរាងតូចបម្រាស់មុននេះ  រាងក្រាស់ងើបឡើងច្រតដៃនៅនឹងខ្នើយ សម្លឹងគយគន់មុខតូចច្រម៉ក់ដែលកំពុងគេលង់លក់គ្មានខ្វល់ស្អីសោះ សក់ដែលធ្លាក់មកបាំងមិខរាងតូចក៏បានវាសចេញដោយស្នាដៃរាងក្រាស់ នៅឈ្លៀត morning kiss ទាំងព្រឹកទៀត
" ហ្អឹម " Felix បន្ទាប់ពីមានអ្នកមករំខានដំណេកខ្លួនហើយក៏ក្រហឹមក្នុងបំពង់កបន្ទិច បង្ហាញអាការះធុញទ្រាន់អ្នកមករំខានដំណេកគេ
" ងើបបានហើយ មិនឃ្លានទេហេស " Hyunjin
រាងតូចគ្រាន់តែឮសំណួរថាឃ្លានបែបនេះក៏បើកភ្នែកយ៉ាងលឿន ទឹកមុខកូនក្មេងក៏បានបង្ហាញឡើងនៅលើមុខ ជាទឹកមុខមួយដែលរាងក្រាស់ឃើញកាលណាចង់ក្រញឹបពេលនុង
" ឃ្លាន ឃ្លានណាស់ តែអូនងើបមិនរួចទេ " Felix  និយាយទាំងរកយំបន្ទិចអីបន្ទិចរបៀបកូនក្មេងនិយាយហ៎
" ម៉ោះៗ បងបីទៅងូតទឹកសិន រួចចាំញុាំអី " Hyunjin ថារួចក៏ក្រោកទៅរកកន្សែងមករុំល្វែងខាងក្រោមរបស់ខ្លួន ទើបដើរទៅលើកបីរាងតូចចូលទៅងូតទឹក

ប្រមាណ 20 នាទីក្រោយមកអ្នកទាំង2ក៏បានងូតទឹករួចរាល់ រាងតូចស្លៀកខោខ្លីពណ៍ផ្កាឈូក ជាមួយនឹងអាវ hoodie វែងជិតបាំងខោជិត ចំណែករាងក្រាស់ អាវសពីក្នុងនិងមានអាវធំមួយពីក្រៅដែរ ព្រោះត្រូវទៅធ្វើការ
ភ្លាមនោះ នីនក៏បានលើកអាហារមកដល់ ទើបរាងក្រាស់ប្រញាប់ទៅទទួលអាហារទាំងនោះយកទៅបញ្ចុករាងតូច

* Skip

ពេលរសៀលក៏បានចូលមកដល់ ត្បិតថារាងក្រាស់មិនបាននៅជិតរាងតូចពិតមែនតែរាងតូចក៏មិនមានប្រតិកម្មអ្វីដែរព្រោះនីនតែងតែនៅជិតរាងតូចជានិច្ច ដូចជាពេលនេះអញ្ចឹងនីនបាននាំរាងតូចមកលេងនៅសួនក្រោយផ្ទះ ដោយសារតែរាងតូចរអ៊ូថាចង់មកបេះផ្កាលេង

អ្នកទាំងពីរកំពិងបេះផ្កាសុខៗ ក៏មានកញ្រ្ជោងមួយក្បាលដើរចេញមកពីក្នុងផ្ទះសំដៅមករករាងតូចទាំងកែវភ្នែកស្អប់ខ្ពើម
"សប្បាយដល់ហើយណ៎ ការងារមានមិនធ្វើទេហេស " Nisa បញ្ចេញសម្តីធ្វើដូចខ្លួនជាម្ចាស់ផ្ទះអញ្ចឹង នៅប្រើសម្តីខ្លាំងៗទៀត ធ្វើឲរាងតូចរត់ចូលទៅក្រោយខ្នងនីនយ៉ាងលឿន
" នេះហើយការងារខ្ញុំ មើលថែអ្នកប្រុសតូច " នីន ក៏ដាក់ទៅវិញផាំងៗដោយមិនកោតខ្លាច ព្រោះគេមានរាងក្រាស់ជាខ្នងបង្អែកហើយ
" នែ៎ នាងជាកញ្ចាសគេទេ កុំមកព្រហើនជាមួយយើងឲសោះ " Nisa
" ព្រហើនមិនបានមែន នាងជាស្អី បញ្ញើក្អែកក្នុងផ្ទះគេតើហី " នីន ដាក់មួយមាត់ធ្វើឲនាងក្រមុំឆេះដុំតែម្ដង
" នេះឯង " Nisa ចូលទៅទះនីនបានមួយដៃរហូតដល់នីនអស់ជំហរដួលទៅនឹងដី រួចបម្រុងទៅទះរាងតូចមួយទៀតតែអ្នកណាទៅដឹងថារាងតូចបែរជាទះខ្លួនបានមុននៅហក់មកបោចសក់ថែមទៀត ពួកគេទាំងពីរក៏ប្រយុទ្ធប្រទាញ គ្នារហូតទាល់តែនីនមកជួយចាប់រាងតូចចេញ តែចាប់មិនឈ្នះព្រោះកម្លាំងរាងតូចខ្លាំងជាងនាងទៅទៀត តែបន្ទិចក្រោយមករាងកាយរាងតូចក៏បានហើបចេញពី Nisa ដោយសារតែរាងក្រាស់បានមកដល់នឹងចាប់រាងតូចចេញកុំឲវ៉ៃបន្ត រាងតូចបន្ទាប់ពីមានគេមកចាប់ខ្លួនបែបនេះក៏ខាំដៃដែលកាន់ខ្លួននោះមួយទំហឹងសឹងតែចេញឈាមទៅហើយ តែរាងក្រាស់ក៏មិនមាត់ដែរ ទ្រាំឲរាងតូចនៅខាំនៅនឹង
" គឺបងណា Felix មើលមកបងមក " Hyunjin ព្យាយាមនិយាយលួងលោមទៅរាងតូច ចំណែករាងតូចហាក់ដឹងឮពីសម្តីរាងក្រាស់ ក៏បន្ថយការខាំ រួចងើបមុខសន្សឹមៗទៅរាងក្រាស់ដើម្បីឲប្រាកដចិត្តបន្ទាប់ពីឃើញរាងក្រាស់ ទឹកមុខខឹងាម្បារអម្បិញមិញក៏មកជាភ័យខ្លាចតក់ស្លុតវិញមួយប៉ព្រិចភ្នែក ចំណែកទឹកភ្នែកវិញមិនដឹងមកពីណា ស្រក់ហូរបន្តកន្ទុយគ្នា
" ហឹកៗ Hyun គេធ្វើបាបអូន នៅធ្វើបាបបងនីនទៀត  " Felix យំរៀបរាប់ប្រាប់ទៅរាងក្រាស់ រាងក្រាស់ក៏ងាកទៅសម្លក់មុខ Nisa ភ្លាមៗ ចំណែក Nisa ព្យាយាមងើបឈរទាំងត្រដាបត្រដួសព្រោះត្រូវធ្ងម់ដែរនឹងហា៎ កាន់តែធ្ងន់នោះរាងតូចបានខ្វាចមុខនាងឡើងចេញឈាម2ច្នូតទៀតផង
" ឈាម ហឹកៗ Hyun បងកុំជឿវាអី មើលមុខអូនទៅ " Nisa បន្ទាប់ពីឃើញឈាមនៅលើមុខរបស់ខ្លួនហើយ ក៏ចាប់ផ្តើមយំឡើង បើនាងខូចសម្រស់គិតយ៉ាងមិចទៅ
" ចូលទៅក្នុងផ្ទះទៅ ចាំនិយាយគ្នា តោះ Felix" Hyunjin អោបរាងតូចចូលទៅក្នុងផ្ទះទាំងទឹកភ្នែកហូរសរស្រាក់

ប្រពន្ធវិកលចរិត // Hyunlix // Complete Donde viven las historias. Descúbrelo ahora