Ep 12 ឈាម omega

Start from the beginning
                                        

រាងក្រាស់ក៏បិទឯកសារទុករួចខិតទៅជិតរាងតូចព្រមទាំងទាំងទាញរាងកាយតូចនោះយកមកអោបក្នុងរង្វង់ដៃនៅមិនភ្លេចថើបមួយខ្សឺតនោះទេ
" កុំយំអីបងឈប់ខឹងអូនហើយ " Hyunjin
" ពិតមែនណា " Felix ក៏ងាកមកមើលមុខរាងក្រាស់ទាំងទឹកភ្នែកនៅជាប់ថ្ពាល់រហាម
" បាទពិតមែន "Hyunjin ថាហើយក៏ទាញរាងតូចមកអោប ឯរាងតូចនៅតែសម្ងំយំក្រោមទ្រូងរាងក្រាស់រហូតដល់គេងលក់
"ចៅហ្វាយចុះ 3 នាក់ឪកូននោះគិតយ៉ាងមិច " Ken ក្រោយឃើញរាងតូចគេងលក់បែបនេះក៏ឈ្លៀតសួរបន្ទិចទៅ
" យើងប្រគល់ឲឯងចាត់ការ តែមិនបាច់ថ្នាក់ស្លាប់ទេ " Hyunjin និយាយទាំងទឹកមុខមាំបំផុតរួចក៏ទាញឯកសារយកមើលបន្តធ្វើមិនដឹង Ken ក៏បញ្ឈប់ការសួរត្រឹមនេះរួចផ្តោតទៅលើការបើកបរវិញ

* Skip

ព្រឹកថ្ងៃថ្មីក៏បានមកដល់ រាងតូចចុះពីលើកាំជណ្តើរមកទាំងមិនទាន់អស់អង្គុយ សភាពមើលទៅដូចជាយ៉ាប់យ៉ឺនដល់ហើយ កាលពីយប់មិញរាងតូចមិនបានញុាំបាយល្ងាចទេដោយសារតែដាស់មិនភ្ញាក់ទើបរាងក្រាស់ឲគេងទាំងពោះទទេតែម្ដងទៅ
" Felix ភ្ញាក់ហើយហ៎កូន មកឆាប់មកអង្គុយមក នឹងអាលបានញុាំបាយ " Mrs. Hwang
" បាទអ្នកម៉ាក់ " Felix ក៏ចូលទៅអង្គុយជិតMrs. Hwang
" ម៉ាក់ hyun ទៅណាហើយ " Felix
" គេទៅធ្វើការហើយ ថ្ងៃនេះឮថាមានទំនិញចូលទើបប្រញាប់បែបនេះ ត្រូវហើយនេះម្ហូបកូនចូលចិត្តសាកញុាំមើល" Mrs. Hwang ក៏ដួសម្ហូបមួយដុំឲទៅរាងតូច
រាងតូចបម្រុងនឹងដាក់ម្ហូបចូលមាត់ហើយស្រាប់តែ រកក្អួតភ្លាមៗដោយសារតែម្ហូបនេះបែរជាមានក្លិនស្អុយទៅវិញ ទាំងដែលនេះជាម្ហូបដែលរាងតូចចូលចិត្ត ណាមួយ Mrs. Hwang ធ្វើដោយផ្ទាល់ដៃទៀតមិចនឹងអាចមានក្លិនបែបនេះ ដោយទ្រាំមិនបានរាងតូចក៏ទម្លាក់ស្លាបព្រាចុះរួចរត់ទៅក្អួតនៅបន្ទប់ទឹកឡើងលឿន
"អួក ៗ ខិកៗ " Felix
" Felix កើតអីនឹងកូន " Mrs. Hwang
" កូនមិនដឹងទេ តែម្ហូបទាំងនោះស្អុយខ្លាំងណាស់ អួកៗ" Felix ក្អួតឡើងទន់ខ្លួនអស់ទៅហើយ ទើបMrs. Hwang និង នីនជួយគ្រាមកសម្រាកនៅក្នុងបន្ទប់សិន
" ណែ៎ នីនតេហៅ Hyunjin មក " Mrs. Hwang

បន្ទាប់ពីរាងក្រាស់បានមកដល់ផ្ទះ រាងក្រាស់ក៏ប្រញាប់បញ្ជូនរាងតូចទៅមន្ទីរពេទ្យភ្លាមៗ ត្បិតថាពេលនេះរាងតូចបានដល់ដៃពេទ្យពិតមែន តែរាងក្រាស់នៅតែបារម្ភអង្គុយមិនជាប់កៅអីនោះទេ មួយសន្ទុះក្រោយមកពេទ្យក៏បានចេញមក
" លោកជាសាច់ញាតិអ្នកជម្ងឺមែនទេ មកតាមខ្ញុំមក  " Doctor រាងក្រាស់ក៏បានដលរទៅតាមគ្រូពេទ្យដើម្បីពិភាក្សា ចំណែក Mrs. Hwang ចូលទៅមើលថែរាងតូចនៅបន្ទប់សម្រាក
"ប្រពន្ធខ្ញុំកើតអីដែរលោកគ្រូពេទ្យ " Hyunjin
" អបអសាទរផងលោកប្រពន្ធលោកមានកូនចំនួន3សប្តាហ៍ហើយ ដោយសារតែគាត់មានឈាមជា omega ទើបអាចមានកូនបានដូច្នេះ" Doctor
" នេះពិតមែនហេស លោកគ្រូពេទ្យ " Hyunjin សួរទាំងអារម្មណ៍រំភើប
" បាទជាការពិត តែលោកត្រូវមើលថែរគាត់ឲបានដឹតដល់ ដោយសារតែគាត់ជាមនុស្សប្រុសចឹងហើយសុខភាពអីក៏មិនសូវរឹងមាំដូចមនុស្សស្រីទូទៅទេ ម្យាងគាត់ក៏ធ្លាប់មានបញ្ហាផ្លូវចិត្តទៀតចឹងហើយត្រូវប្រុងប្រយ័ត្នឲបានច្រើន " Doctor ក៏បន្តរៀបរាប់ពីរបៀបមើលថែអ្នកមានផ្ទៃពោះឲរាងក្រាស់បានដឹងសព្វគ្រប់ មិនខ្វះន្លោះត្រង់ណាទេ ក្រោយមករាងក្រាស់ក៏បានចូលមកក្នុងបន្ទប់ដែលរាងតូចសម្រាកដោយមាន Mrs. Hwang ងើបមកសួរពីអាការះរាងតូចទាំងស្លន់ស្លោនៅឡើយ
" ម៉ាក់ ខ្ញុំមានកូនហើយ " Hyunjin
" កូនថាមិច " Mrs. Hwang
"Felix មានឈាមជា omega ណាម៉ាក់ ពេលនេះគឺ Felix មានកូន3សប្តាហ៍ហើយ " Hyunjin និយាយទាំងរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ

To be continue......

ខ្ញុំ comeback បានតែរឿងនឹង1ទេ 2 រឿងទៀតសុំផ្អាកសិនខួរវាអត់ដំណើរការ ហើយភាគនេះក៏រាងភ្លាវដែរ ដោយសារខ្ញុំសរសេរពេលកំពុងឈឺចឹងទៅរាងភ្លាវបន្ទិចហើយ អធ្យាស្រ័យផងអ្នកទាំងអស់គ្នា 🙏🏻❤️

ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now