« លោកប្រុស អ្នកស្រីធំអោយមកហៅអ្នកប្រុស » ភីអូ ក៏ចូលមកហៅ ជេកស៍
« អូន .. » តែ ជេកស៍ មិនស្រណុកក្នុងចិត្តទេ ពេលដែល ហាន់នី មិននិយាយរកខ្លួនបែបនេះ
« ទៅៗ ចាំយើងមានថែរនាងអោយ » អ៊ុនវ៉ូ ក៏ដើរមកទះស្មារនាយ
« ចឹងក៏បានមើលថែរប្រពន្ធកូនយើងផងណា » ជេកស៍ ក៏ប្រញាប់រត់ទៅមើលម្ដាយនឹងអាលបានមកមើលនាងតូចវិញ
« ហ្ហឹកៗ ... » ជេកស៍ ចេញទៅបាត់ ហាន់នី ក៏បញ្ចេញសម្លេងយំខ្សឹបខ្សួលដែលនាងប្រឹងលាក់គេមុននេះ
« ឯងយំមែនទេ ?? » អ៊ុនវ៉ូ ក៏ដើរមកដណ្ដប់ភួយអោយ ហាន់នី
« ចា៎ ខ្ញុំឈឺណាស់បង ... » ហាន់នី
« តែរឿងអាក្រក់ៗកន្លងផុតហើយណា វាក៏ដឹងកំហុសណា ដល់ពេលដែលឯងមានក្ដីសុខវិញហើយណា » បើសួរចិត្ត អ៊ុនវ៉ូ ស្រលាញ់នាងតូចទេនៅពេលនេះ ?? ចម្លើយគឺនៅហើយស្រលាញ់ខ្លាំងទៀតផង
« ហ្ហឹកៗ ... ខ្ញុំទុកចិត្តម្នាក់ប្រុសនឹងលែងបានហើយ ហ្ហឹកៗ .. ពីមុនគេហាមខ្ញុំមិនអោយស្រលាញ់គេ ហ្ហឹកៗ ... គេថែមទាំងនិយាយទៀតថាមិនអាចអោយមានកូនជាមួយខ្ញុំ ... ទោះស្រលាញ់គេខ្លាំង ... ហ្ហឹកៗ តែខ្ញុំពិតជាមិនយល់ចិត្តគេ មិនទុកចិត្តគេ ខ្ញុំខ្លាចថ្ងៃណាមួយគេសម្លាប់កូនខ្ញុំ ព្រោះតែជាកូននឹងខ្ញុំនឹងគេ ហ្ហឹកៗ ... » ហាន់នី ក៏យំយ៉ាងខ្លាំងចំពោះមុខ អ៊ុនវ៉ូ
« ន.. នេះ មិត្តបងវាមិនអាក្រក់ដល់ថ្នាក់សម្លាប់កូនខ្លួនឯងទេ ឯងកុំគិតបែបនេះ » អ៊ុនវ៉ូ ក៏អង្អែលខ្នងនាងតូចថ្នមៗ
« ខ្ញុំលែងចង់នៅក្បែរគេហើយ ខ្ញុំចង់ចាកចេញពីគេ ហ្ហឹកៗ ... »
« ឯងប្រាកដទេ ?? បងគិតថាឯងស្រលាញ់គេណាស់ » អ៊ុនវ៉ូ
« តែ ... ពេលនេះគឺមិនបានពិតមែន ខ្ញុំចង់ចាកចេញពីរឿងអាក្រក់ៗដែលកើតឡើងកន្លងមក ក៏ព្រោះស្នេហាឆ្គួតលប់ខ្ញុំនឹងគេ ទើបធ្វើអោយមនុស្សជាច្រើនរងទុក្ខ ហ្ហឹកៗ ... » ហាន់នី យំយ៉ាងខ្លាំង
« បងយល់ថាឯងពិតជាត្រូវការពេលវេលា រឿងខ្លះគឺទទួលយកភ្លាមៗមិនបានដែរ ឯងប្រាប់បងមក ថាឯងឯងចង់ទៅទីណា? » ហាន់នី ក៏រហ័សជូតទឹកភ្នែកមកអោប អ៊ុនវ៉ូ ក្នុងនាមជាបងប្រុសដ៏ល្អដែលចូលមកជីវិតនាងសឹងតែកែវប្រែគ្រប់យ៉ាងសម្រាប់នាង
« ខ្ញុំចង់ទៅសិក្សារក្រៅប្រទេសមួយរយ: ជាមួយនឹងកូន ចាប់ផ្ដើមជីវិតជាថ្មី ជាមនុស្សស្រីដែលរឹងម៊ាំអាចមើលថែរខ្លួនឯង រឿងផ្សេងទៀតខ្ញុំឈឺឆ្អែតហើយ ហ្ហឹកៗ ... » ហាន់នី
« បើសិនឯងចង់អភិវឌ្ឍន៍ខ្លួនឯង បងរីករាយនឹងជួយគ្រប់យ៉ាងចាំបងរៀបចំ » អ៊ុនវ៉ូ ក៏អង្អែលសក់នាងថ្នមៗ ។ នាងជាមនុស្សគេស្រលាញ់បើនាងសម្រេចចិត្តផ្ដេសផ្ដាសលើផ្លូវមិនល្អក៏គេមិនយល់ព្រមដែល តែបើនាងជ្រើសរើសផ្លូវដើម្បីខ្លួនឯងនាយនឹងគាំទ្រពេញទំហឹង
« អរគុណបងគ្រប់យ៉ាងណាស់ !! បងជាមនុស្សដែលមានគុណក្នុងជីវិតខ្ញុំ ទោះអោយខ្ញុំសងដោយជីវិតក៏ខ្ញុំហ៊ានដែល បងល្អពេកហើយ » ហាន់នី ក៏ដកឃ្លាចេញពីខ្លួនគេសម្លឹងមុខគេដោយកែវភ្នែករលីងរលោង
« ស្ដាប់បងណា ! បងមិនដែលគិតចង់បានអ្វីពីឯងសូម្បីតែក្ដីស្រលាញ់អាត្មានិយមរបស់បង ក៏បងអត់ទាមទារអោយឯងតបស្នង បងសុំតែម្យ៉ាងឯងត្រូវតែមើលថែរខ្លួនអោយល្អ ធ្វើជាអ្នកនិពន្ធដ៏ជោគជ័យអោយបងឈរមើលពីភាពជោគជ័យឯងពីចម្ងាយក៏បានសប្បាយចិត្ត » អ៊ុនវ៉ូ ក៏កាន់ស្មារនាងតូច និយាយសម្ដីផ្អែមទឹកមុខញញឹមលើកទឹកចិត្តនាងតូច
« ខ្ញុំសន្យាថាមើលថែរខ្លួនអោយបានល្អ »
« បងចាំគាំទ្រឯង គ្រប់យ៉ាងណា ឯងចង់ទៅពេលណា ??»
« អាទិត្យល្អទេ ?? » ហាន់នី
« នេះវាលឿនដ៏ម្លឹង?? » អ៊ុនវ៉ូ បើសិនាងតូចទៅបាត់កុំថាឡើយ ជេកស៍ ដែលខូចចិត្តគេក៏ដូចគ្នា នឹកនាងខ្លាំងមិនខានតែមិនអាចទៅនៅជិតនាងបានឡើយ ជៀសវៀង ជេកស៍ តាមរកនាងតូចឃើញបើសិននាងនៅជាមួយគេ ។ បើនាយនៅទីនេះចាត់ការគ្រប់យ៉ាងអោយនាងតូចវាងាយស្រួលជាង
« តែខ្ញុំពិតជាចង់ចាកចេញពិតមែន ខ្ញុំស្អប់មុខគេ មិនចង់ឃើញ »
« បានៗ » អ៊ុនវ៉ូ ក៏ចុកទូរស័ព្ទប្រើនាមជាលោកប្រុសធំនៃត្រកូលអភិជនអ្នកស្នងត្រកូលម្នាក់ចាត់ការគ្រប់យ៉ាងអោយនាងតូចយ៉ាងងាយស្រួលបំផុត កុំថាឡើយតែពេលវេលាមួយអាទិត្យក្នុងការហោះហើរតែស្អែកនេះបើនាងតូចចង់ទៅគេក៏អាចធ្វើបានស្រាប់ហើយ
« នៅរឿងមួយទៀត យប់នេះខ្ញុំចង់ចាកពីទីនេះបងជួយនាំខ្ញុំទៅក៏បានកុំអោយតែគេអាចរកខ្ញុំឃើញ » អ៊ុនវ៉ូ លឺសំណើរនាងតូចគេក៏ដកដង្ហើមធំមិនយល់ថាបើស្រលាញ់គ្នាហេតុអ្វីធ្វើបែបនេះ?? តែគេក៏យល់ចង់អោយមិត្តខ្លួនឯងបានស្គាល់ពីភាពឈឺចាប់ត្រូវគេបោះបង់ចោលតើវាយ៉ាងណា ???
« ក៏បាន » អ៊ុនវ៉ូ ក៏នាំនាងចាកចេញទៅផ្ទះឯកជនគេមួយកន្លែងមិនដែលមានអ្នកណាមកដល់ទីនេះ សូម្បីតែ ជេកស៍ ក៏មិនបានស្គាល់ដែល
នៅបន្ទប់ពេទ្យលោកស្រី ហា្វងរី
« អ្នកម៉ាក់យ៉ាងមិចហើយ » ជេកស៍ ក៏រត់មកកាន់ដៃអ្នកជាម្ដាយ
« ម៉ាក់បានធូរហើយ ចុះកូនប្រសារម៉ាក់ ?? » លោកស្រី ហ្វាងរី
« អស់អីហើយម៉ាក់ រឿងអាក្រក់ៗវាកន្លងផុតទៅហើយណា » ជេកស៍ ក៏ញញឹមឡើងទាំងធូរក្នុងចិត្តម៉ាក់គេមិនកើតគឺល្អបំផុតហើយ
« ជូនម៉ាក់ទៅមើលនាង » លោកស្រី ហា្វងរី
« បាទ លោកស្រី លោកគ្រូពេទ្យមិនទាន់អោយអ្នកស្រីកម្រើកទេ ទានទាល់អស់សារ៉ូមសិនណា » ភីអូ
« អ្នកម៉ាក់ស្ដាប់ពេទ្យសិនណា ប្រពន្ធនឹងកូន ... កូននាងមានសុវត្ថិភាពហើយ » ជេកស៍ ក៏កាន់ដៃអ្នកម៉ាក់ទាំងសប្បាយចិត្ត ។ ម៉ាក់គេមិនអីគឺល្អណាស់
💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀
