ភាគទី 26

291 10 0
                                        

« អ្នកម៉ាក់គេងមកណា » ជេកស៍ គេងអិបម៉ាក់គេដូខក្មេងយ៉ាងចឹង
« ម៉ាក់ត្រូវមានមុនគេងសិនកំដរអារម្មណ៍ » លោកស្រី ហ្វាងរី ក៏បើក ipad អានរឿងដែលនាងតូចបានបង្ហោះនោះ
« ម៉ាក់អានអ្វីនឹងបានជក់ម្ល៉េះ ?? » ជេកស៍ ចាប់ផ្ដើមឆ្ងល់មើលទៅម៉ាក់ខ្លួនមិនរវល់នឹងខ្លួនបែរជារវល់ជាមួយ ipad គាត់វិញ
« ម៉ាក់អានរឿងដែលគេសរសេរ ម៉ាក់ចាប់ផ្ដើមអានវារួចក៏ចង់ផ្ដល់ឪកាសអោយក្មេងដែលស្រលាញ់ខាងវិស័យនេះ ចាប់ផ្ដើមក្ដិស្រមៃរបស់ខ្លួន » លោកស្រី ហ្វាងរី
« ម៉ាក់ចង់បានន័យទៅលើ អ្នកនិពន្ធ មែនទេ ?? »
« ត្រូវហើយ រឿងមួយនេះល្អអានណាស់ » អ្នកស្រី ហ្វាងរី ចាប់ផ្ដើមចូលចិត្តនាងតូចដែលជាអ្នកនិពន្ធលាក់មុខនេះហើយ
« ម៉ាក់ពិតជាមានក្ដីស្រមៃដូចអា វ៉ូ ណាស់ » ត្រូវហើយកាលពីថ្ងៃមុនក៏ អ៊ុនវ៉ូ បានមកពិភាក្សារគេចង់ធ្វើក្ដីស្រមៃបើ្ផលិតកម្មខ្លួនដោយសមត្ថភាពមិនប្រើលុយមិនអំណាច ។ ជេកស៍ ក៏ឆ្ងល់ថាមិត្តគេអ្នកមានណាស់ហេតុអ្វីមកគិតអីលំបាកៗ ចង់បើកផលិតកម្មក៏បើកទៅចាំបាច់គិតអីច្រើនម្ល៉េះ កូនអ្នកមានដូចមិត្តគេពិតជាចម្លែកណាស់
« ត្រូវហើយ ចាំមើលម៉ាក់ទៅលេងកូន អ៊ុនវ៉ូ អាល្អិតនេះមិនមកម៉ាក់សោះ ដឹងទេថាម៉ាក់នឹកគេប៉ុណ្ណា » លោកស្រី ហ្វាងរី ស្រលាញ់ អ៊ុនវ៉ូ ដូចកូនយ៉ាងចឹង មើលថែរតាំងពីតូចៗមកជាមួយ ជេកស៍
« ចាំកូនអោយវាមកលេងម៉ាក់ ម៉ាក់ជាចាស់ជាទុំទៅលេងវាមុនមិចនឹងសមទៅ » ជេកស៍
« ចាស់ទុំអីកូន អ៊ុនវ៉ូ ដូចកូនប្រុសម៉ាក់ចឹង ម៉ាក់ទៅលេងគេ គេមកលេងម៉ាក់គ្មានអ្វីទាស់ខុសទេ សំខាន់អោយតែបានជួបមុខគេ » លោកស្រី ហ្វាងរី
« បាទ ម៉ាក់អានរួចហើយកូនថាម៉ាក់ចូលគេងសិនមក » ជេកស៍ ក៏រៀបចំកន្លែងអោយម៉ាក់គេគេង ។

ព្រឹកថ្ងៃថ្មី , ព្រឹកនេះ ហាន់នី ក៏បានត្រឡប់ធ្វើការវិញ
« លឺថានាងមិនស្រួល ប្រញាប់មកធ្វើការម្ល៉េះ ?? » ជេកស៍ ក៏ទៅនិយាយពីក្រោយនាងតូចកំពុងតែរៀបចំឯកសារលើតុរបស់គេ
« អាយ ... លោកប្រធាន » នាងតូចបែរមកឃើញគេនៅពីក្រោយភ័យសឹងលស់ព្រលឹង
« ប្រយ័ត្ន ... » នាងតូចរកដួល ជេកស៍ ក៏បានយកដៃទ្រនាង
« ម .. មិចក៏លោកប្រធានដឹងថាខ្ញុំឈឺ ?? » ហាន់នី ព្យាយាមគេចពីដៃគេដើម្បីនិយាយគ្នាអោយស្រួលក្នុងក្រុមហ៊ុនជាកូនចៅនឹងលោកប្រធាន
« មិត្តខ្ញុំប្រាប់ថានាងក្ដៅខ្លួនខ្លាំង » ជេកស៍ ក៏យកដៃទៅលូកស្ទាបលើដើមទ្រូងនាងតូចគោលបំណងចង់ដឹងនាងក្ដៅខ្លួនឬអត់
« លែងអីហើយ » ហាន់នី ក៏រើចេញពីដៃគេដកឃ្លារក្សារគម្លាត ។ ដើម្បីកុំអោយអ្នកផ្សេងមើលមកមិនសមព្រោះថានៅទីនេះជាកន្លែងធ្វើការ
« ទៅណា ... នាងនៅក្បែរមិត្តខ្ញុំមួយថ្ងៃក៏ហ៊ានកំណាញ់ដាក់ខ្ញុំ ត្រឹមចាប់ត្រង់នឹង លើសពីនឹងពួកយើងក៏ធ្វើវាញឹកញាប់ស្រាប់ហើយ » ជេកស៍ ក៏កដៃទៅច្របាច់ដើមទ្រូងនាងតូចខ្លាំង ខឹងនឹងនាងកំណាញ់ខ្លួននឹងគេមិញនេះ
« ល .. លោក ជាមិត្តសិស្សច្បង អ៊ុនវ៉ូ ?? » ហាន់នី
« ត្រូវហើយ »
« ចរិតមិនដូចគ្នាសោះ »
« អាយ / នាងចង់បានន័យថាមិច ចរិតមិនដូចគ្នានឹង ?? » នាយក៏បន្ថែមកម្លាំងដៃច្របាច់ពីលើថែមទៀត
« គ្មានអីទេ !! លោកប្រធានលែងមិនសមទេណា » នាងក៏ព្យាយាមរើរម្ដងទៀត
« មិនសមអី លើសាឡុង លើតុនេះខ្ញុំក៏ធ្លាប់ធ្វើ ថែម ម្ដងទៀតក៏វាមិនអីដែល » ជេកស៍ ក៏ឈ្លានពានញាំញីកញ្ចឹងករនាងតូច
« ទីង ...» សម្លេងទូរស័ព្ទរោទិ៍របស់ ជេកស៍ ធ្វើអោយសាមីខ្លួនគេភ្ងាក់ផ្អើលណាស់ ព្រោះថានេះជា ជូលី សំណព្វចិត្តគេ ជាស្នេហាដំបូងតាំងពីរៀនវិទ្យាល័យជាមួយគ្នាមក ។ បាត់ដំណឹងនាងយូរសែនយូរហើយទើបតែពេលនេះឃើញនាងទាក់ទងមក
« នាងទៅបានហើយ » ជេកស៍ ក៏ប្រលែងដៃពីនាងតូចធ្វើអោយនាងដួលមួយទំហឹងទៅឥដ្ធតែនាយមិនបានខ្វល់ទេ ខ្វល់តែសម្លេងឆាតពីក្នុងទូរស័ព្ទនោះរហ័សប្រញាប់តប
« អួយ វិលមុខណាស់ ... » នាងតូចដួលភ្លាមៗដោយហេតុមិនស្រួលធ្វើអោយនាងវិលមុខ តែព្យាយាមក្រោកទាំងឈឺករដៃត្រូវគេធ្វើអោយដួលមិញនេះ
« ជូលី នេះអូនមែនទេ ? » ជេកស៍ ញាប់ញ័រក្នុងបេះដូងរហ័ស call ទៅ
« ហ្ហឹកៗ អូននឹកបងណាស់ » អ្នកដែលនៅម្ខាងទៀតចាប់ផ្ដើមយំទឹកភ្នែករលីងរលោង
« អូននៅទីណា បងទៅរកអូនឥឡូវនេះ !! បងនឹងអូនចង់ឆ្គួតទៅហើយ » ជេកស៍ បានលឺសម្លេងមនុស្សខ្លួនស្រលាញ់សប្បាយចិត្តណាស់
« អូននៅ សហរដ្ធអាមេរិក អូននឹងត្រឡប់ទៅប្រទេសកូរ៉េជួបបងវិញ អាទិត្យក្រោយនេះហើយបង » ជូលី បានដឹងថា ជេកស៍ នៅស្រលាញ់នៅបារម្ភពីនាង នាងញញឹមញញែមឡើងលាក់គំនួច
« បងស្រលាញ់អូនណាស់ មកវិញយើងរៀបការសាងគ្រួសារជាមួយគ្នាណា » ជេកស៍
« ពិតមែនណា អូនស្រលាញ់បងណាស់ » ពួកគេជជែកគ្នាក្នុងទូរស័ព្ទទាំងក្ដីនឹករលឹកគ្នា

មិនយូរប៉ុន្មានពេលល្ងាចក៏បានមកដល់ ។ តាំងពី ជូលី ទាក់ទងមក ជេកស៍ មកនាយមិនខ្វល់ពីនាងតូចទៀតឡើយ ។ ហាន់នី ចេញពីធ្វើការលឿនព្រោះមិនសូវសម្បូរការងារក៏ទៅហាងកាហ្វេជាមួយ អ៊ុនវ៉ូ ដើម្បីរកទីតាំងបើកផលិតកម្មពួកគេ
« ថ្ងៃនេះបងមានចង់ណែនាំ ជាអ្នកដៃគូរសហការពួកយើងណា » អ៊ុនវ៉ូ
« គាត់ជាអ្នកណា ??? » ហាន់នី
« សួរស្ដីកូន វ៉ូ អ៊ុបៗ ... » លោកស្រី ហ្វាងរី គាត់មកដល់ក៏អោបថើប អ៊ុនវ៉ូ ជាកូនប្រុសម្នាក់ទៀតដែលគាត់ចាប់ទុកដូចកូនបង្កើតយ៉ាងចឹង
« អ្នកម៉ាក់នឹកណាស់ !! អ្នកម៉ាក់កាន់តែស្អាត កាន់តែក្មេងហើយនៀក » អ៊ុនវ៉ូ
« ចេះបញ្ចូលម៉ាក់ទៀត នាងគឺសង្សារឯងហ៎ » លោកស្រី ហ្វាងរី ក៏ញញឹមយ៉ាងរាក់ទាក់ទៅកាន់នាងតូច
« អូ ចាសមិនមែនទេ ជម្រាបសួរលោកស្រី » ហាន់នី ក៏អោនគោរពលោកស្រី ហ្វាងរី
« អូៗ មិនអីទេ ក្មេងតូច » លោកស្រីហ្វាងរី ក៏ដើរទៅអោបនាងតូច អង្អែលស្មារនាងកុំនាងមានអារម្មណ៍ថាខ្លាចគាត់ជាមនុស្សចាស់ ...

💜🌼🙏 សូមរងចាំអានភាគបន្ត🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now