« អ្នកនាងចូលអត់បានទេ ទាន » ភីអូ ក៏តាមឃាត់ ជូលី មិនអោយចូលទៅខាងក្នុង
« ឯងជាអ្នកណា ?? គ្រាន់តែជាកញ្ជាស់អនាគតប្ដីយើងមានសិទ្ធិមកហាមយើង » ជូលី ក៏ក្រវាដៃ ភីអូ ចេញ
« មិនបានទេអ្នកនាង » ភីអូ ក៏ស្រែកមួយទំហឹងអោយអ្នកខាងក្នុងលឺ
« ចង្រៃយ៍ ... » ជេកស៍ ក៏ប្រលែងដៃពីចង្កេះនាងតូច
« ផាច់ ... ឯងជាអ្នកណាមកហ៊ានតម្លើងសម្លេងដាក់យើង » ជូលី ទះ ភីអូ មួយដៃមួយទំហឹងនាង
« អូនមានការអ្វី » ជេកស៍ ក៏សង្កត់សម្លេងសួរ ជូលី ។ នាយមកទាន់ឃើញ ជូលី វាយ ភីអូ ។ ចំណែក ហាន់នី ក៏អោនមុខដើរចេញពីបន្ទប់ ជេកស៍ នាងក៏ឃើញថា ជូលី ទះ ភីអូ
« នាងជាអ្នកណា ?? » ជូលី ក៏ជ្រួញចិញ្ចើមសួរទៅកាន់ ជេកស៍
« បងសួរអូនថាមានការអ្វី ?? ហេតុអ្វីរករឿងនៅក្រុមហ៊ុន » ជេកស៍ សួរ ជូលី ទាំងទឹកមុខម៊ាំ
« មកពីមុននេះ គេស្រែកដាក់អូន ហ្ហឹកៗ ... » ជូលី ក៏សម្រក់ទឹកភ្នែកម៉ាត់ៗចំពោះមុខ ជេកស៍
« ពួកឯងទៅធ្វើការរៀងខ្លួនទៅ » ជេកស៍ ក៏អោយ ភីអូ នាងតូចចាកចេញទៅ
« ហ្ហឹកៗ ... » ជូលី សម្ដែងធ្វើជាយំសមជាងតារាអាជីពទៅទៀត
« អូៗ បងសុំទោសណា មកពីមុននេះនៅទីនេះរញ៉េរញ៉ៃ សុខៗអូនក៏ចូលមក បងក៏ឆ្ងល់» ជេកស៍ ក៏ដើរទៅអោបនាង អង្អែលខ្នងនាងថ្នមៗ
« អូនមកបបួលបងទៅមើលឈុតរៀបការ » ជូលី ក៏អោប ជេកស៍ ញញឹមទាំងល្បិចកលមុននេះនាងគ្រាន់តែសម្ដែងធ្វើជាយំលេង
« ចឹងយើងទៅឥឡូវទៅ » ជេកស៍ ក៏ថើបថ្ងាស ជូលី ពីមុខ ហាន់នី ។ ទឹកថ្លាៗក៏ស្រក់ចុះកាត់ថ្ពាល់រលោងនាងតូចទៀតហើយ
« ទៅតែពីរនាក់ណា អូនមិនចង់អោយគេទៅទេ អូនអត់ចូលចិត្ត ជុបៗ ... » ជូលី បានចាប់រាងក្រាស់ថើបពេញផ្ទៃមុខ
« បាទ បានស្រាប់ហើយសម្រាប់អូន » ហាន់នី មើលឃើញផ្ទាល់ភ្នែកស្ដាប់លឺនឹងត្រចៀកពួកគេផ្អែមល្ហែមនឹងគ្នាណាស់ ។ ពួកគេក៏បណ្ដើរគ្នាចេញកាត់ពីមុននាងតូច ដោយ ជេកស៍ មិនខ្វល់ពីនាងតូចរឹតតែមិនយកភ្នែកមើលនាងឡើយ
« សមមុខនាងហើយ នាងមិត្តល្អ ពេលនេះនាងយល់អារម្មណ៍យើងហើយ មិនស្មានថាចុងក្រោយនាងឯងនៅតែបាក់មុខ » ហៃយ៉ា ឈរញញឹមយ៉ាងសមចិត្ត ។ ព្រោះថាមុននេះនាងចង់ធ្វើនាងតូចពីភាសាអង់គ្លេសនាងមិនស្មាននាងអាចឆ្លងផុត អ្នក call ហៅ ជូលី ក៏ជានាង ។ មួយរយ: ហាន់នី សុំច្បាប់ ជូលី ក៏ឧស្សាហ៍មកទីនេះ ហៃយ៉ា ក៏ចូលធ្វើការទើបដឹងពីទំនាក់ទំនង ជូលី នឹង ជេកស៍ ។ ហៃយ៉ា ឈរមើលទាំងញញឹមហើយក៏ចាកចេញទៅធ្វ់ការនាងបន្តទាំងសប្បាយចិត្តអោយតែបានធ្វើបាបមិត្តខ្លួនឯង
« អ្នកនាងតូចមិនអីទេ » ភីអូ នាយសែនអាណិតនាងតូចព្រោះនាងជាមនុស្សស្រីទី ១ ហើយដែលគេបានជួបមានអត្តចរិតស្លូតបូតយ៉ាងនេះ
« អូ ! ខ្ញុំអត់អីទេគិតតែបងទៅ មើលចុះឡើងក្រហមត្រូវរបួសហើយ » ហាន់នី ក៏ប្រញាប់យកដៃជូតទឹកភ្នែកពីថ្ពាល់ ទៅយកថ្នាំមកអោយ ភីអូ
« ខ្ញុំគិតថា អ្នកប្រុសគាត់ស្រលាញ់អ្នកនាងណាស់ គ្រាន់តែគាត់មិនព្រមស្វែងយល់ពីបេះដូងខ្លួនឯង » ភីអូ
« បងកុំគិតបែបនេះ ខ្ញុំនឹងលោកប្រធាន គ្រាន់តែលោកប្រធានជាអ្នកមានគុណខ្ញុំ ខ្ញុំគ្រាន់តែជាជនតូចទាបមួយលោកប្រធានជួយសង្រ្គោះ »
« អ្នកនាង / ខ្ញុំប្រញាប់ទៅធ្វើការហើយណា » ហាន់នី នាងមិនចង់និយាយអ្វីទៀតឡើយកាន់តែនាងកាន់តែមានអារម្មណ៍ឈឺទ្រូងខាងឆ្វេង
នៅកន្លែងជ្រើសរើសសម្លៀកបំពាក់រៀបការ ជេកស៍ បាននាំ ជូលី មើលឈុតរួចហើយក៏ទៅញាំអីជុំគ្នា
« អ .. អឺ » ជូលី ចង់សួរអ្វីម្យ៉ាងទៅ ជេកស៍ តែមើលទៅនាងដូចស្ទាក់ស្ទើរ
« អូនចង់សួរអ្វីបងមែនទេ ?? » ជេកស៍
« ម្នាក់ស្រីមុននេះជាអ្នកណា ?? » ជូលី បានលឺសម្ដីពី ហៃយ៉ា ហើយនាងក៏ដឹងពីទំនាក់ទំនងពួកគេ ។ គ្រាន់តែនាងសម្ដែងធ្វើជាល្ងង់យ៉ាងចាប់ ជេកស៍ អោយជាប់រៀបការជាមួុយខ្លួនសិន ។ ចាំចាត់ការនាងតូចពេលក្រោយក៏មិនទាន់យឺតពេល
« លេខាបង » ជេកស៍ ឆ្លើយធម្មតាទាំងដែលកំពុងញាំអី
« ចុះអូន ហេតុអ្វីអោយគេមកជំនួសកន្លែងអូន » នាងពិតជាពិនសម្ដែងធ្វើទឹកមុខកំសត់ណាស់
« អូនជាអនាគតប្រពន្ធបងហើយ អូនទៅធ្វើការអ្វីទៀត នៅតែផ្ទះជាប្រពន្ធល្អទៅបានហើយ !! បងគ្រាន់តែអាណិតក្មេង នាងកំព្រាគ្មានអាណាព្យាបាល ផ្ដល់ការងារដល់នាង » ជេកស៍
« អោយច្បាស់ »
« ច្បាស់ បងគ្មានទំនាក់ទំនងអ្វីទេ អូនឆាប់ញាំបាយអូនទៅណា មនុស្សល្អបង ញាំទៅណា » ជូលី ទ្រាំស្ដាប់ពាក្យកុហក ជេកស៍ ទាំងគុំគួននាងតូច
« អ៊ួក ... » ភ្លាមៗនោះ ជេកស៍ បានចាប់អារហារមានខ្ទឹមអោយនាង ។ នាងចាញ់កូននឹងក្លិនខ្ទឹមនេះក៏រត់ទៅក្អួត
« អូនយ៉ាងមិចហើយ » ជេកស៍ ក៏ប្រញាប់តាមទៅមើលនាង
« គ ... គឺ អូនឈឺក្រពះ មួយរយ:មុនខំរៀនទើបមិនសូវញាំបាយ ទើបឈឺបែបនេះ ... អ... អ៊ួក » នាងក៏បន្តររឹតខ្លួនឯងទៀត នាងនឹកឃើញចេះចង់តែក្អួត
« អូនល្អពេកហើយ ... »
💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀
