« នេះគឺ ហាន់នី សិស្សប្អូនកូនណាម៉ាក់ » អ៊ុនវ៉ូ ក៏បានណែនាំ ហាន់នី អោយអ្នកម៉ាក់ ជេកស៍ បានស្គាល់
« ជំរាបសួរអ្នកមីងម្ដងទៀត » ហាន់នី ញញឹមយ៉ាងស្រស់ទៅ លោកស្រី ហ្វាងរី
« និស្ស័យនឹងអត្តចរិតល្អណាស់នៀក ក្មេងតូច » គ្រាន់តែជួប ហាន់នី ភ្លាមលោកស្រី ហ្វាងរី ចូលចិត្តនាងខ្លាំងណាស់ ។ លោកស្រី ក៏ ជជែកមួយ អ៊ុនវ៉ូ ក៏បានរួមភាគហ៊ុនបើកផលិតកម្មព្រោះទាំងអ្នកម៉ាក់នឹងកូនមួយគូរចូលខ្សែភាគយន្តរឿងភាគអីទាំងអស់នេះ
« ឯណារឿងដែលថាឯង បានសរសេរនោះអ្នកមីង សុំមើលបន្តិចមើល » មុននេះជជែកគ្នាគឺ អ៊ុនវ៉ូ បានកោតសរសើរនាងតូច ហាន់នី ណាស់ ។ ចង់យក ហាន់នី ជាអ្នកនិពន្ធថែមទៀតផង
« នេះអ្នកមីង » ហាន់នី ក៏បាន laptop បង្ហាញទៅលោកស្រី ហ្វាងរី
« អូ ... នេះជារឿងដែលអ្នកមីងអានកាលពីយប់មិញតើនិស្ស័យណាស់នៀក សមតែមកធ្វើជាកូនប្រសារមីងតើ » លោកស្រី ហ្វាងរី ក៏ចម្អន់នាងតូចលេងសើច
« មានកំហុសឆ្គងអ្វីកើតឡើងអ្នកមីង មេត្តាអភ័យទោសផងណាអ្នកមីង » ហាន់នី
« ទេ ទេល្អអានខ្លាំងណាស់ » លោកស្រី ហ្វាងរី កោតសរសើរនាងតូចឥតឈប់ យកដៃអង្អែលខ្នងនាងតូច ។ ពាក្យដែលគាត់និយាយលេងមិញតែក្នុងចិត្តគិតមែនបើបាននាងតូចក្មេងនិស្ស័យល្អ មិនចេះកុហក ស្មោះត្រង់មកធ្វើកូនប្រសារល្អណាស់
ក្រឡេកមកអ្នកនៅសហរដ្ធអាមេរិក
ត្រឡប់ពេលវេលាថយក្រោយមុននឹង ជូលី ទំនាក់ទំនងទៅ ជេកស៍
« ឌឹកៗ ... » មនុស្សវ័យខ្ទង់ ២០ ជាងកំពុងតែវាយពោះ ជូលី
« អាចង្រៃយ៍ ... អួយ ... យ៉ួយ ... អាថោកទាប ... » ជូលី បានជេរទៅបុរសជាភាសាបរទេសព្រោះតែគេកំពុងវាយនាង
« កុំមកចេះដឹងរឿងយើង យើងគ្រាន់តែយកនាងឯងមកចិញ្ចើមដូចសត្វស្រណកយ៉ាង » បុរសនោះក៏បន្តរធ្វើទាារុណកម្មដាក់នាង ។ បកក្រោយមកបន្តិចណា កាលពី ជូលី ទាក់ទង ជេកស៍ ដោយឃើញថានិស្ស័យនាងមិនល្អទើបម៉ាក់ ជេកស៍ បានបំបែកគ្រប់វិធី គម្រាមគំហែងនាងតែគ្មានបានផលទេ ។ នាងល្បិចច្រើនតែងតែយករឿងដែលម៉ាក់ ជេកស៍ ធ្វើចំណុចទាក់ទាញអារម្មណ៍ ជេកស៍ ដូចខ្លូនឯងគួរអោយអាណិតណាស់យ៉ាងចឹង នាងល្អតែនៅនឹងមុខ ជេកស៍ ។ នៅក្រុមហ៊ុននាងជាលេខា ជេកស៍ គ្មានអ្នកណាចូលចិត្តនាងមួយព្រោះចរិតក្រអើតខ្មើត តែនៅមុខ ជេកស៍ ចោទប្រកាន់គេថារើសអើងនាងមកពី ជេកស៍ ស្រលាញ់នាងទើបគ្រប់គ្នាច្រណែននាង ។ ជាចុងក្រោយម៉ាក់ ជេកស៍ ក៏សម្រេចជះលុយមួយចំនួនធំអោយនាងរាប់លានដុល្លារអោយនាងចេញពី ជេកស៍ តែគាត់មិននឹកស្មានវិធីនេះបានផលឡើយ ។ នាងក៏ព្រមចាកចេញពិតមែនដោយកុហកថាទៅរៀនបន្តរ តែគ្មានទេមកបរទេសចាយលុយហុឺហារ សប្បាយសង្សារដូរដូចខោអាវ អស់លុយពីខ្លួនក៏ទាក់ទងសង្សារជាបរទេស បំផ្លាញ់លុយគេ ចាយវាយហុឺហារ នៅបង្កររឿង អោយគេ រករឿងភរិយាដើមគេទើបត្រូវបុរសខាងលើនេះវាយធ្វើបាប
« ហ្ហឹកៗ ... បានហើយ ... បានហើយ ... ខ្ញុំខ្លាចហើយ » ជូលី នាងឈឺទ្រាំលែងបានក៏ខ្លាំងដូចមុននេះហារមាត់ជេរគេទៀត
« អោយរៀងថ្ងៃក្រោយ » បុរសនោះក៏ដើរចេញ
« ទីងៗ... » សម្លេងទូរស័ព្ទរោទ៍ ធ្វើអោយ ជូលី ភ័យណាស់ព្រោះថានាងលេងល្បែងកាសុីណូជំពាក់គេរាប់សិបមុឺនដុល្លារ ។ គេគម្រាមកាត់ដៃ កាត់ជើងនាងទើបនាងមករករឿងបុរសខាងលើនោះតែមិនស្មានមកនៅគេវាយធ្វើបាប
« ហ្ហឹកៗ ... ជេកស៍ ... ជេកស៍ ... » អស់ជម្រើសចុងក្រោយនាងកុហកអ្នកណាលែងបានក៏សម្រេច call ទៅ ជេកស៍ ដូចការសន្ទនា មិនស្មាននាងមានផ្លូវចេញលឿនយ៉ាងនេះទេ ។ ក្រោយពីនិយាយជាមួយ ជេកស៍ គ្មានចាំអាទិត្យក្រោយអ្វីទេ ។ រៀបចំឥវ៉ាន់ត្រៀមឡើងយន្តហោះរនៅថ្ងៃស្អែក យករបស់គ្រប់យ៉ាងលក់ទិញសំបុត្រយន្តហោះគេចបំណុលទាំងឡាយ
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀
