ក្រោយពេលសង្រ្គាមស្នេហ៍បានបញ្ចប់
« លោកលែងអីហើយមែនទេ? » ហាន់នី ក៏គេងកើយទ្រូង ជេកស៍ ថ្ងៃនេះគេថ្នមស្នេហ៍ទើបនាងមិនសន្លប់ដូចរាល់ដង
« លែងអីហើយ បងអរគុណអូនហើយ សឺត » ពេលនេះ ជេកស៍ បានប្ដូរក៏ហៅរវាងខ្លួននាង ហាន់នី ជាបងអូនដោយមិនដឹងខ្លូន ។ នាយក៏បិទភ្នែកថើបថ្ងាសនាងតូច
« លោកទៅត្រូវថ្នាំអ្នកណាមក ?? » ហាន់នី
« ជូលី គេដាក់ថ្នាក់បង បងក៏មិនយល់នាងធ្វើបែបនេះដើម្បីអី និយាយដល់បងខឹងនាងហើយ » ជេកស៍ រំលឹកដល់រឿងនេះទៅវិញនាយច្បាស់ទៅជម្នះបញ្ជីជាមួយនាងម្ដង
« ចុះលោកមិនធ្វើរឿងនេះជាមួយនាងទៅ យ៉ាងណាក៏ជាប្ដីប្រពន្ធគ្នាហើយ ខ្ញុំអត់ចង់ធ្វើជាជនទី ៣ ដណ្ដើមរបស់អ្នកណាទេ ខ្ញុំពិតជាសុំលោកពិតមែន » ហាន់នី មានអារម្មណ៍ថាខុសខ្លាំងខុសចំពោះខ្លួនឯងខ្លាំង ទោះនាងស្រលាញ់គេប៉ុណ្ណាក៏វាមិនអាចបន្តទៅមុខទៀតបានឡើយ
« នេះ ... » ជេកស៍ សុខៗក៏មានអារម្មណ៍ថាគម្បី គេក៏មិនអាចទៅលែងលះជាមួយ ជូលី ។ នាយក៏យល់ថាខុសខ្លាំងចំពោះនាងតូច តែគេពិតជាមិនអាចបំភ្លេច ហាន់នី ចេញពីចិត្តគេបានពិតមែន
« មួយទៀតខ្ញុំសុំដាក់ពាក្យ លាឈប់ ខ្ញុំចង់ធ្វើការដែលខ្ញុំស្រលាញ់វិញ » ហាន់នី និយាយទាំងម៉ាត់មើលទៅកែវភ្នែក ជេកស៍ ដែលរាល់លើកនាងមិនហ៊ានមើលឡើយ ។ លើកនេះនាងសម្រេចបញ្ចប់ផ្លូវមួយនេះហើយ
« អូនចង់បញ្ចប់ដោយបែបនឹង ?? » ក្នុងទ្រូង ជេកស៍ មិនខុសពី ហាន់នី ពីមុនឡើយ ។ ពេលលឺនាងចង់ចាកចេញ ដើរចេញពីជីវិតគេនាយស្គាល់អ្វីទៅជាក្ដីឈឺចាប់ហើយ គ្រាន់តែគេជាកូនប្រុសមិនអាចសម្រក់ទឹកភ្នែកបានឡើយ
« នេះលុយរបស់លោកគន្លងមក » មិនបាច់ឆ្ងល់ទេ នៅជាមួយ អ៊ុនវ៉ូ មើលទៅនាងតូចដូចគ្មានលុយព្រោះចាយតែលុយប្រាក់ខែនាងធ្វើការចំណែកលុយ ជេកស៍ អោយសូម្បីតែមួយកាកមួយសេន ក៏នាងមិនចាយដែលសន្សំទុកអោយគេវិញ
« នេះអូនមិនចាយវាទេ » ជេកស៍ កាន់តែយល់ថាខ្លួនអាក្រក់កន្លងមកព្រោះតែគេទើបធ្វើអោយបាត់បង់មនុស្សល្អចេញពីជីវិតគេ
« ត្រឹមលោកប្រធាន ចិញ្ចើមជួយខ្ញុំអោយរៀនចប់វិទ្យាល័យខ្ញុំអរគុណពេកហើយណា ខ្ញុំមិនអាចទទួលលោកប្រធានទេ » ហាន់នី ក៏ស្រក់ទឹកភ្នែកនាងក៏យល់ថាខ្លួនក៏ឈឺចាប់ពេលដែលបញ្ចប់រឿងគ្រប់យ៉ាងបែបនេះ
« ហ្ហឹកៗ បងអោយអូនហើយ បងអត់យកវិញទេ អូនទុកទៅណា » ជេកស៍ ក៏យំទាញនាងតូចមកអោបជាប់ទ្រូង វាឈឺណាស់ ឈឺចាប់ពេញដើមទ្រូងរបស់គេ
« ហ្ហឹកៗ... កុំធ្វើអោយអូនគិតថាអូនកាន់តែជំពាក់គុណបងមិនអាចសងគុណបងអស់ ហ្ហឹកៗ ... » ទឹកភ្នែកនាងតូចក៏ហូរមិនចាញ់នាយឡើយ
« កន្លងមកបងអាក្រក់ អាក្រក់ដោយខ្លួនឯង បងអាត្មានិយមបើបងឆាប់គិតយល់លឿនជាងនេះបំផុតក៏មិនបាត់បង់អូនដែល ហ្ហឹកៗ ... » ជេកស៍ យំអោបនាងតូចជាប់ដើមទ្រូង
« បងត្រូវតែស្រលាញ់ខ្លួនមើលថែរខ្លួនអោយបានល្អ អូនមានគេអាចមើលថែរអូនបានហើយរវាងពួកយើងត្រឹមតែមួយរាត្រីវាមិនអាចក្លាយជាអនាគតកាលទៅជាមួយគ្នាឡើយ » នាងតូចក៏ជូតទឹកភ្នែកខ្លួនឯង
« បងសុំអូនមួយរឿងបានទេ ?? ស្អែកនេះទៅកោះជេជូ ជាមួយបង ធ្វើលេខាអោយបងជាពេលចុងក្រោយរបស់ពួកយើងក៏បានណា » ជេកស៍ ក៏ញញឹមផ្ដល់សំណើរទៅកាន់នាងតូច
« អូនយល់ព្រម ជេកស៍ អូនស្រលាញ់បង ហ្ហឹកៗ » នាងតូចក៏ញញឹមទាំងទឹកភ្នែកអោបរាងក្រាស់
« បងក៏ស្រលាញ់អូន ហាន់នី ក្មេងល្ងង់បំផុតជាងគេក្នុងលោក សឺត » ជេកស៍ អោបនាងតូចជាប់ដើមទ្រូងពេញមួយយប់
ព្រឹកថ្ងៃនេះ ជេកស៍ ក៏ត្រឡប់មកភូមិគ្រឹះរៀបចំខោអាវទៅធ្វើការ
« បងរៀបចំខោអាវទៅណា » ជូលី ក៏មករករឿងរាងក្រាស់
« បងទៅធ្វើការ នៅឆ្ងាយ ២ អាទិត្យ » ជេកស៍
« បងទើបរៀបការបងទៅដោយមិនយកខ្ញុំទៅចឹងហេ ??» ជូលី
« បងទៅធ្វើការមិនមែនទៅដើរលេង កុំមករករឿងបង » ជេកស៍
« ចុះយប់មិញទៅណា បងធ្វើកាន់តែលើសទៅលើសទៅហើយ»
« បងមិនទាន់រករឿង រឿងអូនដាក់ថ្នាំបងទេ ចេញពីមុខបង » ជេកស៍ ក៏ដើរចេញពី ជូលី កាន់វ៉ាលីទៅជាមួយ
« បងកុំគិតថាខ្ញុំអោយបង នឹងស្រីស្នេហ៍បងបានសុខ បើខ្ញុំមិនបានសម្រេចបំណងវាក៏មិនបានដូចគ្នា » ជូលី ក្ដាប់ដៃយ៉ាងណែន
ក្រោយពីរាងក្រាស់ចាកចេញទៅនាង ។ នាងបានលួចលុយទ្រព្យសម្បត្តិរាងក្រាស់ទៅលេងល្បែង ចូលក្លឹបអោយលុយទៅប្រុសក្មេងបំពេញបំណងនាងទាំងមានកូនក្នុងផ្ទៃ ។ នៅមានឪពុកនាងទៀតទាមទារប្រាក់រាប់សិនលានគម្រាមនឹងរឿងអាស្រូវកូនស្រីខ្លូនឯង ជូលី ក៏កាន់តែលួចទ្រព្យ ជេកស៍ កាន់តែច្រើនទៅយកទៅលក់ ។
អ្វីក៏លោកស្រី ហ្វាងរី ដឹងលឺគ្រាន់តែគាត់សម្ដែងធ្វើដូចធម្មតាដើម្បីចាប់កំហុសនាងកាន់តែច្រើនអោយ ជេកស៍ លែងនឹងណាមួយពួកគេមិនទាន់បានចុះអេតាសុីវិលនៅឡើយទេ ។
💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀
