« ហេតុអ្វី វាតែងតែមានសំណាង » ហៃយ៉ា ក្ដាប់ដៃកាន់តែខឹងនឹងស្អប់មិត្តខ្លួនឯងកាន់តែខ្លាំង
នៅតុអាហាររបស់ ហាន់នី
« ឯង ខឹងបងមែនទេ ឯង Ok ឬអត់ ?? » អ៊ុនវ៉ូ មើលទៅ ហាន់នី មើលនាងតូចពិតជាតាន់តឹងណាស់
« ភ្លាមៗពេក !! ខ្ញុំគ្រាន់តែពិបាកទទួលយកធ្វើអារម្មណ៍បន្តិច ខ្ញុំសុំទៅខាងក្រៅសម្រួលអារម្មណ៍បន្តិចណា បងកុំមកតាមខ្ញុំអីណា ខ្ញុំសុំម្នាក់ឯងសិនណា » ហាន់នី
« បាទ បានតែឯងកុំទៅយូរពេកបងបារម្ភពីសុវត្ថិភាពរបស់ឯងណា » អ៊ុនវ៉ូ
« ចាស ខ្ញុំអត់អីទេ គ្រាន់តែសម្រួលអារម្មណ៍ បងកុំបារម្ភណា » ហាន់នី ក៏ញញឹមដាក់ អ៊ុនវ៉ូ អោយនាយទុកចិត្តមិនចង់អោយគេបារម្ភពីនាងពេកអី
នៅអាងទឹក
« មិនអីទេណា ហាន់នី ណា ! សិស្សច្បងផ្ដល់មុខមាត់អោយឯងពេកហើយ ណាមួយរវាងឯងនឹងលោកប្រធានមិនអាចដាច់ខាតបែបនេះក៏ល្អ » ហាន់នី សម្រួលអារម្មណ៍ខ្លួនមួយៗ ទទួលយករឿងដែលកើតឡើងមុននេះ
« ព្រូស ... អាយយ ជួយផង ... » ហាន់នី ក៏បានធ្លាក់ចូលអាងទឹកយ៉ាងជ្រៅ មុននេះមានដៃមនុស្សមករុញនាងពីក្រោយខ្នង រួចប្រញាប់គេចខ្លួនខ្លាចនាងតូចឃើញ ។ គ្មានណាអ្នកណាឆ្ងាយឡើងគឺ ហៃយ៉ា មិត្តរបស់ខ្លួននឹងឯង
នាងបានតាមមើល ហាន់នី តាំងពីពេលចេញពីតុញាំអីមកដល់ខាងក្រៅនាងដឹងច្បាស់ណាស់ថា ហាន់នី មិនចេះហែលទឹក ។ នាងក៏បានដឹងយ៉ាងច្បាស់ថាទីនេះគ្មាន Camera សុវត្ថិភាពទេព្រោះគេទុកសិទ្ធីឯកជនអោយភ្ញៀវដែលមើល លេងចាប់តឬច្រកចេញចូល មនុស្សចេញចូលច្រើនពេកមិនដឹងជាអ្នកខ្លះទេ ទើប ហៃយ៉ា បានបន្លំចូលមកទីនេះ នាងតែងតែដឹងចំណុចខ្សោយរបស់ ហាន់នី ជានិច្ច
« បើឯងស្លាប់ក៏បាន កុំរស់នៅនាំតែទើសទាល់ ជីវិតយើង » ហៃយ៉ា ក៏ឈានដើរចេញទាំងគ្មានអារម្មណ៍ខុសបែរជាសប្បាយចិត្តវិញ
« ជេកស៍ បងជួយអូនផង អូនប្រហែលមិនអាចនៅមើលថែរបង ហ្ហឹកៗ អូនប្រហែលអស់ពេលហើយ អូនស្រលាញ់បងណាស់ ... » ហាន់នី សឹងតែដកដង្ហើមលែងបាននៅក្នុងទឹកប៉ុន្ដែអ្នកដែលនាងគិតដល់មុនគេបែរនៅតែជា ជេកស៍ វិញ
« ហាន់នី ... » អ៊ុនវ៉ូ ឃើញស្បៃរ៉ូបនាងតូចអណ្ដែតនៅក្នុងទឹកក៏ប្រញាប់លោតចុះទៅជួយនាង ។ ភ្ញៀវនៅទីនោះក៏ប្រញាប់រត់មកមើល
« ហាន់នី ដឹងខ្លួនឡើង ... » អ៊ុនវ៉ូ បានធ្វើចលនាសង្កត់ទ្រូងអោយនាងតូច
« អ៊ុប ហាន់នី ... » នាយបានយកបបូរមាត់ទៅប៉ះបបូរនាងតូចអោយទឹកខាងក្នុងខ្លួនច្រាលមកខាងលើវិញ ។ ជេកស៍ មកដល់ឃើញបែបនេះគេកាន់តែខឹងនឹងនាងតូច
« ចឹងតើបានជានាងមិនឈឺចាប់ មិនឃាត់យើងសោះ លួចលាក់ប្រុសពីក្រោយខ្នងយើងចឹងតើ » ជេកស៍ ក៏ក្ដាប់ដៃដើរចេញ
« ហ្ហឹកៗ ... ជ... ជេកស៍ » នាងតូចដឹងខ្លួនឡើងក៏ហៅឈ្មោះរបស់ រាងក្រាស់តិចៗ ...
« ឯងដឹងខ្លួនហើយ » អ៊ុនវ៉ូ ក៏ទាញនាងមកអោបជាប់ដើមទ្រូងមុននេះនាយបារម្ភពីនាងណាស់
« នេះខ្ញុំមិនបានកើតអីទេ ហ្ហឹកៗ ... » នាងតូចកាន់តែឆ្អែតចិត្តកាន់តែឈឺចាប់ ឃើញផែនខ្នងរាងក្រាស់ដើរចេញ ។ នាងនឹកស្មាននេះជាឪកាសចុងក្រោយប្រហែលអ្នកជួយនាងគឺ ជេកស៍ មិនស្មានថានៅតែជា អ៊ុនវ៉ូ
« អស់អីហើយ តោះពួកយើងទៅវិញ » អ៊ុនវ៉ូ ក៏លើកបីនាងតូច ចេញពីកម្មវីធី យកអាវក្រៅដែលគេដោះចេញមុនចុះជួយនាងតូចមកដណ្ដប់អោយនាងតូចមើលទៅនាងរងាខ្លាំងណាស់
នៅ apartment
« ឯងនៅភ័យទៀតទេ ? » អ៊ុនវ៉ូ ក៏យកថ្នាំបញ្ចុះកម្ដៅអោយនាង
« ខ្ញុំអស់អីហើយ គ្រាន់តែអស់កម្លាំងមិនសូវស្រួលខ្លួន » ហាន់នី
« ចឹងញាំថ្នាំហើយ ឆាប់សម្រាកណា » អ៊ុនវ៉ូ ក៏ហុចថ្នាំអោយនាង
« អរគុណបងសម្រាប់គ្រប់យ៉ាងនូវថ្ងៃនេះ » ហាន់នី
« កុំទាន់គិតអ្វីច្រើន ចាំស្អែកយើងពិភាក្សារគ្នាទៀត ឯងសម្រាកមើលថែរខ្លួនឯងអោយបានល្អណា » អ៊ុនវ៉ូ អង្អែលក្បាលនាងតូចថ្នមៗ
« ចាស ខ្ញុំឆាប់សម្រាក បងកុំនៅយាមអីខ្ញុំណា » នាងដឹងច្បាស់ណាស់កន្លងមកនាងឈឺគេតែងតែនៅមើលថែរជាប់រហូត រហូតមិនបានសម្រាកខ្លួនឯង
« បងមិនអីទេណា ក្រែងឯងមិនស្រួល »
« បើបងនេះ ខ្ញុំក៏គេងមិនលក់បងទៅសម្រាកសិនទៅណា » ហាន់នី នាងដឹងច្បាស់ណាស់ ។ បើនាងមិនគម្រាមគេខ្លះទេ គេនឹងមិនទៅណាឡើយ
« ក៏បាន ចឹងចាំបងក្រោកពីព្រឹកធ្វើអ្វីអោយញាំណា » អ៊ុនវ៉ូ ក៏អង្អែលនាងថ្នមៗមុនដើរ ចេញនាយក៏ទៅបិទភ្លើងបន្ទប់អោយនាង
ក្រឡេកមកកូនកម្លោះក្រមុំទើបរៀបការហើយមួយគូរនេះវិញ
« ចង្រៃយ៍ » ជេកស៍ បានគប់អាវធំទៅម្ខាងខឹងសឹងតែឆេះដុំទៅហើយ
« មិត្តបងសមណា មកបំបាក់មុខយ៉ាងនេះក្នុងថ្ងៃពិសេសបងឡើយ » ជូលី នាងក៏មកចាក់ចុច ជេកស៍ ចង់អោយមិត្តភាពពួកគេបែកបាក់ ព្រោះថាកន្លងមក អ៊ុនវ៉ូ ក៏ជាឆ្អឹងទទឹងករនាងមិនអោយនាងសម្រេចបំណងបានចំពោះ ជេកស៍ ឡើយ
« បងខឹងវាណាស់ វាហ៊ានបែបនេះដូចលូកថ្លើមយ៉ាងចឹង » ជេកស៍ មិនខឹងរឿងព័ត៌មាន អីអស់នោះទេ ខឹងរឿង ហាន់នី តែម្ដង។
« អូនឃើញបណ្ដើរសង្សារគេនោះ តាំងពីពួកយើងមិនទាន់រៀបការ ម្នាក់នឹងលេខាបងមែនទេ » ជូលី បានអោយរូបទៅ ជេកស៍ មើល
« ពិនអោយដៃមនុស្សប្រុសណាស់ » ជេកស៍ ក្ដាប់ទូរស័ព្ទជាប់នឹងដៃខឹងឡើងញ័រ
« បងកុំខឹងអីណា » ជូលី ក៏អោបពីក្រោយស្ទាបដើមទ្រូង ជេកស៍ ពីក្រោយ
« យប់នេះបងរវល់ ភីអូ បាននិយាយថាចាប់បានជនក្បត់បងត្រូវទៅជម្នះបញ្ជីទាន់នៅក្ដៅៗ ... » ជេកស៍ ក៏កិបលេវអាវវិញប្រញាប់ទាញសោរឡានចេញទៅខាងក្រៅ
« បង ថ្ងៃនេះជាយប់ផ្សំដំណេកយើងណា បង ... អាយ ... » ជូលី ស្រែកក្នុងបន្ទប់យ៉ាងខ្លាំងក្រោយពី ជេកស៍ ដើរចេញទៅបាត់
💜🌼🙏 សូមរងចាំអានភាគបន្ត 🙏🌼💜
YOU ARE READING
រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔
Actionមួយរាត្រីរបស់តួឯកស្រីវ័យ ១៨ ឆ្នាំនឹងកម្លោះមុខជំនួញ ៣០ ឆ្នាំ មួយរាត្រីដែលចងចាំពេញមួយជីវិត មួយរាត្រីដែលផ្លាស់ប្ដូរជីវិតតួស្រី មួយរាត្រីផ្លាស់ដូរតួប្រុសអោយបេះដូងចេះកម្រើក 🥀
