ភាគទី 20

296 7 0
                                        

ពេញមួយយប់ ហាន់នី គេងមិនលក់ព្រោះនឹកគេ ។ អារម្មណ៍នឹកំេតែម្ខាងស្រលាញ់គេតែម្ខាងវាពិតជាឈឺ រឹតកាន់តែឈឺទៀតនោះគឺនឹកគេក៏គ្មានសិទ្ធិអាចដឹងពីគេ ថាគេកំពុងធ្វើអ្វី មាននឹកនាងវិញឬអត់ ?? នាងត្រូវខ្ចប់អារម្មណ៍ស្រលាញ់គេម្នាក់ឯង ទឹកភ្នែកជោគពេញខ្នើយអារម្មណ៍បែបនេះវាពិបាកណាស់
នាពេលព្រឹក ហាន់នី នាងសប្បាយចិត្តណាស់អាចទៅធ្វើការបានជួបមនុស្សខ្លួនស្រលាញ់ ទោះមិនត្រូវជាអ្វីបានត្រឹមឃើញគេនៅជិតគេក៏មានក្ដីសុខ អារម្មណ៍ស្រលាញ់គេតែម្នាក់ឯង នាងមិនហ៊ានសារភាពចំពោះមុខគេឡើយ ព្រោះរូបគេសែនខ្ពស់នាងត្រឹមជាមនុស្សសាមញ្ញថែមទាំងក្រីក្រគ្មានសូម្បីគ្រួសារ ។
ចំណែក ជេកស៍ វិញធម្មតាជួបមុខនាងតូចក៏បានអត់ក៏បានទៅធ្វើការនាយធ្វើការងាររបស់នាងមិនសូវចាំអារម្មណ៍នឹងនាងទេ ។ និយាយមួយម៉ាត់ៗ តែពេលធ្វើការជាមួយនាង
« លោកប្រធានឯកសារត្រូវសញ្ញេ » ហាន់នី ក៏លើកឯកសារមកអោយ ជេកស៍ ដោយនាងមិនភ្លេចលួចមើលគេឡើយ
« ... » ជេកស៍ មិនមាត់ក៏សញ្ញេឯកសារដែលនាងយកមកអោយ ។ កាយវិការគេធ្វើអោយនាងកាន់តែលង់ គេពិតជាសង្ហា នឹកដល់គ្រាដែលគេថ្នមថ្នាក់នាង
« អរគុណលោកប្រធាន » នាងតូចក៏ប្រមូលឯកសារយកទៅតុធ្វើការវិញ
« ពេលថ្ងៃនាងមកញាំអារហារបន្ទប់ធ្វើការខ្ញុំមក ខ្ញុំបានកម្មង់អោយនាងរួចហើយ » ជេកស៍ និយាយជាមួយ ហាន់នី ទាំងកំពុងឈ្ងោកធ្វើការមួយរយ:នេះគឺថាគេរវល់ណាស់ ត្រូវពង្រីកសាខាថ្មីបង្កើតគម្រោងថ្មីៗជាច្រើន ជាមេគេក៏មិនស្រួលដែលការងារក៏ច្រើនបន្ទុកក៏ច្រើន ទំនួលខុសត្រូវក៏កាន់ខ្ពស់ ។ ចំណុចនេះហើយ ហាន់នី កាន់តែលង់នឹងគេនាងមើលឃើញទុកលំបាកអារម្មណ៍តប់ប្រមល់របស់គេ នាងកាន់តែចង់នៅក្បែរ ចង់មើលថែរគេតាមដែលនាងអាចធ្វើបាន
« ចាស លោកប្រធាន » ហាន់នី ញញឹមទាំងសប្បាយចិត្តនាងអាចញាំអាហារថ្ងៃត្រង់ជាមួយ ជេកស៍
    ពេលវេលាកន្លងទៅជារើយៗក៏ដល់ពេលបុគ្គលិកទាំងអស់ត្រូវសម្រាកញាំបាយ
« ហាន់នី ឯងទៅញាំអាហារជាមួយបងទេ ? » អ្នកស្រី គីម ក៏មកបបួល ហាន់នី ព្រោះគាត់ចូលចិត្តនាងណាស់
« អូ អត់ទេបងស្រី ថ្ងៃនេះខ្ញុំមានណាត់រួចហើយ »
« អេៗ កុំប្រាប់ថាលោកប្រធានណា ហិហិ » អ្នកស្រី គីម ក៏បង្អាប់ ហាន់នី រូបគាត់អៀនជំនួសនាងទៅទៀត
« គ្រាន់តែញាំបាយធម្មតានឹងបង »
« បងថាមិនធម្មតាទេ ណា !! ឯងជាមនុស្សពិសេសរបស់លោកប្រធានមិនខាន ១ គាត់យកឯងមកជំនួសស្រីនោះ ជំនួសតំណែងលេខា ២ បងឃើញកាលពីម្សិលម្ង៉ៃលោកប្រធាននៅចាំបើកឡានអោយឯង ៣ ក្រៅពីស្រីម្នាក់នោះលោកប្រធានមិនធ្លាប់រួចតុអាហារជាមួយអ្នកណាឡើយ ទើបតែឃើញឯងមួយនេះឯង » អ្នកស្រី គីម
« មិនដូចបងគិតទេណា ខ្ញុំទៅសិនហើយបង » តាមទម្លាប់ ហាន់នី នាងមិនចង់ដឹងរឿងអ្នកណា រឿងដែលមិនពាក់ពន្ធនឹងនាង នាងក៏មិនបានសួរដេញដោលអ្វីពី ជេកស៍ ជាពិសេសអតីតកាលគេព្រោះតែនាងលង់ស្រលាញ់គេជាគេ
ហាន់នី ដើរទៅបន្ទប់ ជេកស៍ ទាំងញញឹមសប្បាយចិត្តនាងនៅឆ្លៀតថែមក្រេមម្សៅដូចស្រីទូទៅព្រោះថាបានជួបនាយ ។ កាលពីមុននាងមិនដឹងអ្វីត្រូវ ជេកស៍ ចោទថាលាបក្រេមដើម្បីទាក់គេ តែពេលនេះនាងយល់ពីអារម្មណ៍ស្នេហានាងពិតជា make up ដើម្បីគេពិតមែន គ្រាន់តែមិនចង់អោយគេឃើញពេលនាងអត់ស្អាត ។ គ្រាន់តែទៅបន្ទប់ធ្វើការ ជេកស៍ ទឹកមុខ ហាន់នី ក៏ធ្លាក់ចុះប្រែជាស្រពោនព្រោះថាម្ចាស់បន្ទប់មិននៅនោះទេ នាយត្រូវទៅត្រួតពិនិត្យការងារខាងក្រៅ ចុងក្រោយនាងត្រូវមកអង្គុយញាំបាយតែម្នាក់ឯងក្នុង office យ៉ាងស្ងាត់ជ្រងំ ។ បើសិនទៅញាំជាមួយបុគ្គលិកប្រហែលជាបរិយាកាសអាចល្អជាងពេលនេះទោះបាយម្ហូបឆ្ងាញ់យ៉ាងណាក៏មានអារម្មណ៍ថាអួលៗពិបាកក្នុងការលេប
« ឯងជាអ្នក ហាន់នី ... » ហាន់នី ដាក់សំណួរសួរខ្លួនឯង អោយដឹងខ្លួនថានាងមិនមែនមនុស្សសំខាន់គេទេ ហេតុអ្វីត្រូវយំនឹកគេទាំងពេលញាំបាយនឹងពេលគេង ទឹកភ្នែកតក់ៗក៏ស្រក់ចូលចានអាហារ
ធ្វើការពេញមួយថ្ងៃវាលឿនណាស់ក៏ដល់ពេលចេញ ហាន់នី នឹង ជេកស៍ ក៏បានជួបគ្នាតែធ្វើដូចមនុស្សមិនស្គាល់គ្នាបែរខ្នងដាក់គ្នា ។ នាងតូចចេញពីធ្វើការក៏ទៅសាលារៀន ថ្ងៃចូលដំបូងផងនាងស្ទើរតែទៅសាលារៀនយឺតពេល
« សុំទោស លោកគ្រូ !! ខ្ញុំមកយឺតហើយ » ហាន់នី ក៏អោនគោរពលោកគ្រូតាមប្រពៃណីរបស់កូរ៉េ
« លើកទី ១ ឯងអាចចូលសាលាបានលើកក្រោយកុំអោយយឺត បើមិនចឹងកុំចូលរៀនទៀតអី !!! ឆាប់ចូលទៅអង្គុយតុខាងនោះជាមនុស្សអ្នកកម្លោះនោះទៅ » ហាន់នី ក៏ដើរអោនឈ្ងោកៗទាំង
អារម្មណ៍ភ័យខ្លាចលោកគ្រូ នឹង ខ្មាស់មិត្តរួមថ្នាក់ នាងក៏អង្គុយជិតសិស្សប្រុសម្នាក់
« ហាន់នី អើយ ហាន់នី នៅរៀបរាប់ខូចចិត្តរឿងស្នេហានៅនឹងហើយ ប៊ិស តែមកសាលាមិនទាន់នាងល្ងង់ » ហាន់នី ដាក់គូទអង្គុយចុះក៏រអ៊ូតិចៗថាអោយខ្លួនឯង
« ល្ងង់ពិតមែន »
« លោក » ហាន់នី ភ្ងាក់ផ្អើលណាស់ អ្នកដែលអង្គុយតុជាមួយនាងគឺអ្នកជិតខាងរបស់នាង ក្លាយជាមិត្តរួមថ្នាក់មធ្យមងំត្រូវមកអង្គុយតុជាមួយនាងទៀត គឺគ្មានអ្នកណាក្រៅពី អ៊ុនវ៉ូ
« ខ្លក់ មើលគ្រូពន្យល់ប្រយ័ត្នត្រូវម៉ាត់ទៀតទៅ » អ៊ុនវ៉ូ ក៏យកដៃខោកក្បាល ហាន់នី ទោះយ៉ាងណាក៏គេមានអាយុបងនាងដែល

💜🌼🙏 សូមរងចាំអានភាគបន្ត🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now