Ep 10 អ្នកណាមក ?

Start from the beginning
                                        

*ត្រឡប់មកវិញ

"កូនចាប់នាងធ្វើអី " Mrs. Hwang
" នាងបានបញ្ជូនមនុស្សឲមកធ្វើបាប Felix ម៉ាក់គិតថាខ្ញុំគួរទុកនាងទេ " Hyunjin
" ធ្វើបាប Felix! ហេតុអីក៏ម៉ាក់មិនដឹង Felix កូនមានត្រូវកន្លែងណាទេ " Mrs. Hwang សួរទាំងបារម្ភ រាងតូចក៏ក្រវីក្បាលតិចៗ
" ខ្ញុំទៅជួយទាន់ណាម៉ាក់ អាចថាសំណាងក៏ថាបានព្រោះពេលនេះFelix គឺដូចដើមវិញហើយ " Hyunjin
" ពិតមែនហេសកូន" Mrs. Hwang ញញឹមឡើង
" បាទគឺពិត " Felix និយាយមិនទាន់ចប់ផង Mrs. Hwang ក៏ស្ទុះមកអោបរាងតូចមួយទំហឹង ទាំងរាងតូចមិនបានត្រៀមខ្លួនមុន
" បែបនេះមែន ម៉ាក់សប្បាយចិត្ត" Mrs. Hwang រំភើបស្ទើរតែយំទៅហើយ
" បានហើយម៉ាក់ពិសារបាយទៅ នឹងឆាប់បាមសម្រាក " Hyunjin និយាយកាត់កុំឲម៉ាក់គេយំទាន់

ក្រោយពីបញ្ចប់ការញុាំអាហរនោះហើយ រាងក្រាស់ក៏មកអង្គុយធ្វើការដូចធម្មតា ធ្វើថ្ងៃមិញប្រញាប់មកផ្ទះពេកដូច្នេះការងារកាន់តែច្រើនជាងមុនទៀត
" Hyun បងចាប់នាងយកទៅណាទៅ " Felix សុខៗក៏មកអង្គុយក្បែររាងក្រាស់ រួចសួរនាំពី Nisa
" អូនមិនបាច់ចង់ដឹងទេ " Hyunjin ឆ្លើយទាំងភ្នែកផ្តោតលើការងារដដែល រាងតូចឮបែបនេះក៏មិនបាននិយាយអ្វីបន្តទៀតដែរក៏ដាក់ក្បាលកើយលើភ្លៅរាងក្រាស់គេងធ្វើមិនដឹង រាងក្រាស់ក៏ដកភ្នែកចេញពីកុំទ្យូទ័រសម្លឹងមុខអ្នកដែលគេងលើភ្លៅខ្លួនបន្ទិច
" ហេតុអ្វីមកគេងបែបនេះ" Hyunjin
" អូនចង់ចាំបង បងធ្វើការទៅ " Felix ថាហើយក៏បិទភ្នែកសម្ងំគេង ឯរាងក្រាស់ក៏បន្តការងាររបស់ខ្លួនទៀត

*Morning

ព្រឹកនេះរាងក្រាស់បាននាំរាងតូចមកមន្ទីរពេទ្យទៀតហើយ ទោះមុនថ្ងៃកំណត់ក៏មកដែរ ព្រោះចង់បញ្ជាក់ពីសុខភាពរបស់រាងតូចថាយ៉ាងមិចហើយ សភាពរបស់រាងតូចពេលនេះគឺល្អគ្រប់យ៉ាង ទាំងផ្លូវកាយផ្លូវចិត្ត
បន្ទាប់ពីចេញពីពេទ្យនោះមក រាងតូចបានសុំរាងក្រាស់ទៅលេងមីង បន្ទិចទៅដោយសារតែខ្លួននឹកគាត់ម្យ៉ាងចង់ប្រាប់ពីស្ថានភាពរបស់ខ្លួននៅពេលនេះដូចគ្នា ពីដំបូងរាងក្រាស់ចង់ទៅជាមួយដែរតែដោយសារតែជាប់បករជុំធំមិនអាចអាក់ខានទើបឲរាងតូចទៅជាមួយនឹងកូនចៅខ្លួន បន្ទប់ពីរាងក្រាស់បង្ហើយការងាររួចនឹងប្រញាប់ទៅតាម
" ក្មួយ Lix មកបានយ៉ាងមិចនៀក " Mrs. Nan ចេញពីក្នុងផ្ទះមកឃើញវត្តមានរបស់រាងតូចក៏រត់មកអោបដោយក្តីនឹករលឹក គាត់ទុក Felix ដូចជាកូនគាត់អញ្ចឹង
" គឺឲគេជូនមកណាមីង " Felix ប្រលែងពីការអោប តបទៅគាត់ទាំងញញឹម
" នេះក្មួយជាហើយហេស បានជានិយាយស្តីពិរោះបែបនេះ " Mrs. Nan សម្លឹងទៅក្មួយទាំងមិនចង់ជឿ
"ចូលទៅក្នុងផ្ទះសិនទៅចាំខ្ញុំប្រាប់ " Felix

អ្នកទាំងពីរក៏បានចូលមកដល់ក្នុងផ្ទះ ដោយកូនចៅផ្សេងទៀតរាងតូចបាមដេញឲទៅវិញអស់ហើយ ចូលមកដល់ក្នុងផ្ទះភ្លាមរាងតូចក៏ចាប់ផ្តើមបរិយាយរឿងគ្រប់យ៉ាងឲ Mrs. Nan បានដឹង បន្ទាប់ពីនោះមកពួកគាត់ក៏ជជែកគ្នាពីនេះពីនោះ នៅជួយគ្នាចម្អិនអាហារពេលថ្ងៃ ញុាំជាមួយគ្នាទៀតផង

*ទីងតុង (សម្លេងកណ្តឹង)

" អ្នកណាមក អញ្ចេះ " Mrs. Nin
" ប្រហែលជា Hyunjin ទេដឹងមីងព្រោះឮថារួចដៃពេលណានឹងប្រញាប់តាមមក ចាំខ្ញុំអ្នកទៅបើកចុះ"  Felix រាងតូចក៏លាងជម្រះដៃ រួចដើរទៅបើកទ្វារ ក្រោយឃើញវត្តមានអ្នកដែលបានចុចកណ្តឹងអម្បិញមិញហើយរាងតូចប្រែជាគាំងភ្លាមៗ តើគេបានជួបអ្នកណា?

To be continue......

To be continue

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now