Ep 8 hyun អូនឈឺ

Zacznij od początku
                                        

បន្ទាប់ពីជិះរួចគឺថា រាងតូចយើងក្អួតយកៗតែម្ដង ទើបរាងក្រាស់នាំតៅងង្គុយនៅលើបងសិនរួចក៏ទិញទឹកមកផឹកលាងជម្រះមាត់ ទិដ្ឋភាពភាពនេះសុទ្ធតែធ្លាប់កើតឡើងម្ដងហើយ រាងក្រាស់ចាំបានគ្រប់យ៉ាង មិនថាមកលេងទីនេះប៉ុន្មានដងរាងតូចនៅតែចង់ជិះ Rollercoaster នេះបន្ទាប់ពីជិះក៏បែបនេះរាល់តែលើងតែរាងតូចនៅតែចង់ជិះ ហើយអ្នកដែរកំដររាងតូចជិះគ្មានអ្នកណាក្រៅពីរាងក្រាស់ឡើយ
" អូនយ៉ាងមិចហើយ" Hyunjin
" អូនលែងអីហើយ Hyun យើងទៅលេងទីនោះទៅ " Felix គ្រាន់តែរាងគ្រាន់បើភ្លាមក៏នាំរាងក្រាស់ទៅដើរលេងបន្ត ចេញពីមួយកន្លែងទៅមួយកន្លែង ដោយមិនបានចាប់អារម្មណ៍ថាអ្នកទាំងពីរកំពុងត្រូវគេលួចតាមដាន

ពួកគេដើរលេងនេះលេងនោះរហូតដល់ពេលយប់ អ្នកដែលតាមដានពួកគេនោះក៏មិនបានចេញសកម្មភាពអីដែរ
" យ៉ាងមិចដែរ ញុាំឆ្អែតទេ " Hyunjin ហុចកែវទឹកក្រូចទៅឲរាងតូច ពួកគេកំពុងអ្គុយនៅបង់មួយដើម្បីញុាំអាហារដោយមានអាហារចម្រុះ នៅលើតុព្រោះ Felix ទាទិញមិនឈប់ ចំណែករាងក្រាស់ក៏តាមចិត្តទៀតគេសេដ្ឋីកាតខ្មៅលុយប៉ុណ្ណឹងៗមានអីស្តាយណ៎
" មិនទាន់ឆ្អែតទេ អូនចង់ញុាំមួយនោះ " Felix ចង្អុលទៅកន្លែងគេលក់ការ៉េម ដោយសារមុននេះបាយផង អាហារផ្សេងៗផងអីឡូវត្រូវរករបស់ផ្អែមត្រជាក់ៗមកជម្រះមាត់ទើបបាន
" ចាំបងទីនេះហើយ បងទៅទិញឲ ហាមទៅណា " Hyunjin រាងតូចក៏ងក់ក្បាលតិចៗ ទើបរាងក្រាស់ឡើងដើរទៅទិញការ៉េមឲ
រាងតូចក៏នៅអង្គុយញុាំរបស់ដែលនៅលើតុបន្ត ប៉ុន្តែភ្លេមនោះគេក៏បានឃើញពន្លឺម្យាង មើលទៅស្អាតណាស់វាប្រៀបដូចជាអំពិលអំពែកបន្ទិច អីបន្ទិចតែវាផុសមកស្អាតណាស់ដោយសារតែវាស្ថិតនៅកន្លែងរាងដាច់ស្រយាលហើយថែមទាំងរាងងងឹតទៀតទើបធ្វើឲវាមើលទៅស្អាតបែបនេះ ដោយចិត្តចង់ដឹងចង់ឃើញរបស់រាងតូចធ្វើឲរាងតូចដើរទៅកន្លែងនោះដោយភ្លេចពីពាក្យដែលរាងក្រាស់ប្រាប់ឲចាំនៅមួយកន្លែងអម្បិញមិញ

រាងតូចដើរមិនទាន់ទាំងដល់កន្លែងដែលមានពន្លឺនោះផង ស្រាប់តែមានមនុស្ស3នាក់បានចេញពីក្រោយរាងតូច រាងតូចក៏បានដឹងខ្លួនដែរថាមានមនុស្សនៅពីក្រោយ ពីដំបូងរាងតូចស្មានថាជារាងក្រាស់មកតាមពីក្រោយខ្លួនទើបងាកទៅរកទាំងស្នាមញញឹម តែអ្នកណាទៅដឹងថានេះមិនមែនជារាងក្រាស់នោះទេ ពួកគេមានមុខមាត់កាចៗ ថែមទាំងមាឌមាំធំទៀតផង ពួកវាចេះខិតមករករាងតូចជារើយៗចំណែកឯរាងតូចក៏ចេះតែខិតទៅក្រោយដូចគ្នា
" ចាត់ការលឿនៗទៅមុនពេលមានគេមកឃើញ "
ម្នាក់ក្នុងចំណោមគ្នាវានិយាយទៅកាន់គ្នីគ្នា ឲប្រញាប់ចាត់ការរាងតូចព្រោះថាខ្លាចរាងក្រាស់ ឬក៏អ្នកណាមកឃើញទាន់
" ឆ្គួតពិតមែនណាចៅហកវាយ តែនៅស្អាតល្អណាស់ "
គ្នាវាម្នាក់ថាហើយក៏ចូលទៅចាប់រាងតូចអូសចូលទៅក្រោយឡានដែលពួកវាបើកយកមកបាំងវាជាឡានដឹងទំនិញ ដែលបាំងបានជិតល្អណាស់
" លែងយើង " Felix ចាប់ផ្តើមតដៃទៅបុរសនោះវិញ ដោយបានក្រវាសដៃមួយទំហឹងនឹងបានដាល់ថែមមួយដៃទៀត ដូចដឹងស្រាប់ហើយថា Felix ឲតែមានមនុស្សមកធ្វើបាបគេ គេនឹងកំរោលចូលមួយរំពេច កម្លាំងមិនដឹងមកពីណាអាចវ៉ៃគេសន្លប់បាន តែគួឲស្តាយលើកនេះរាងតូចប្រហែលជាចាញ់ប្រៀបគេហើយ ព្រោះវ៉ៃគេបានតែមួយដៃ
" ស្រាអញ្ជើញមិនចង់ផឹកហេស បាន"
បុរសម្នាក់ដែលត្រូវបាន Felix ដាល់អម្បិញមិញងើបមកទាំងកំហឹងរួចក៏ចាប់ Felix ដាល់មួយដៃចំពោះ នៅឈ្លៀតបោកគ្នាផ្ទប់ទៅនឹងជញ្ជាំងឡាន មួយទំហឹងធ្វើឲរាងតូចវិះនឹងបាត់បងស្មារតីទៅហើយ អាចថាស្ទើរសន្លប់ស្ទើរដឹងខ្លួន
" Hyun ជួយអូនផង " Felix
" គ្មានអ្នកណាមកជួយអូនទេ ត្រៀមតែថ្ងូរឲពួកបងស្តាប់ទៅ ហាសហា" បុរសទាំងបីនោះក៏សើរមួយទំហឹងតាមមនុស្ស សប្បាយចិត្ត
" អា៎ " គ្រាប់កាំភ្លើងដែលចេញពីកាំភ្លើងស្ងាត់បាញ់មិនឮសម្លឹងបានហោះទម្លុះក្បាល បុរស2នាក់ដែលឈរយាមផ្លូវនោះស្លាប់ភ្លាមៗ ឯអាម្នាក់ទៀតដែលបានវាយ Felix អម្បិញមិញគេមិនទាន់បានសម្លាប់នោះទេគ្រាន់តែបាញ់ឲរបួសជើងម្ខាង រួចឲ Ken ចាប់យកទៅឃ្លាំងអីវ៉ាន់ ប៉ះពាល់មនុស្សរបស់គេមិចនឹងអាចងាប់ស្រួលៗនោះម្យាងក៏ត្រូវការស៉ើបរកអ្នកដែលបញ្ជាវាដែរ
" Hyun ហឹកៗឈឺណាស់ " Felix គ្រាន់តែឃើញរាងក្រាស់ដើរចូលមករកខ្លួន ក៏យំឡើងត្អូញប្រាប់រួចក៏សន្លប់បាត់ស្មារតីបាត់ដោយសាតែមិញបោកក្បាលរាងខ្លាំងដែរ
" Felix អូនមិនអីទេ Felix ដឹងខ្លួនឡើង " Hyunjin ព្យាយាមដាស់រាងតូចតែគ្មានបានផលសោះ ក៏សម្រេចចិត្តលើកបីរាងតូចចេញទៅ ដោយទុកឲ Ken ជាអ្នកចាត់ការកន្លែងនេះ

"បងមិនឲអ្នកធ្វើបាបអូនរួចខ្លួនទេ " Hyunjin សម្លឹងមុខកាយតូចហើយក៏និយាយទាំងទឹកមុខកំណាច សម្លឹងទៅឆ្ងាយក្នុងចិត្តក្តៅរាប់មុឺនអង្សា កុំឲគេចាប់បានឲសោះមិនចឹងទេរកតែឆ្អឹងទុកបូជាគ្មានផង

To be continue.....

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.
ប្រពន្ធវិកលចរិត // Hyunlix // Complete Opowieści tętniące życiem. Odkryj je teraz