part 24:សង្សារនឹងមិត្ត!

Zacznij od początku
                                        

" តាមខ្ញុំចាំ អ្នកខ្លះទំនេរពេករត់យកសៀវភៅគេលាក់ដួលផ្កាប់មុខនិងដីអង្គុយអោបជង្គង់យំទៀតផងហើយថែមទាំង-" នាយនិយាយមិនទាន់អស់ផងស៊ាវចាន់យកដៃខ្ទប់មាត់

"ឯងរំលឹកធ្វើអី ?"

" ពួកយើងធំៗអស់ហើយ ត្រូវគ្នាវិញទៅ ខ្ញុំមិនចង់មើលមុខឯងមិនចំរហូតឡើយ យ៉ាងណាឯងក៏មានមនុស្សឯងស្រលាញ់ ខ្ញុំនៅតែចង់ធ្វើជាមិត្តរបស់ឯង "

"ចម្លែកមែន? ខ្ញុំជាអ្នកបែកក្បាល ម៉េចទៅជាឯងជាអ្នកវង្វេងស្មារតី!"

" គិតអី គិតទៅ! សម្រេចថាឥឡូវពួកយើងជាមិត្តគ្នាវិញហើយ" នាយក៏ក្រោកឈរឡើង

" ស្អី? ខ្ញុំមិនទាន់យល់ព្រមទេ ខ្ញុំខឹងឯងដៀលកាលនោះមិនទាន់បាត់ឡើយចង់ត្រូវគ្នាវិញស្រួលៗម្ល៉េះ?"

" ឯងកុំរឹងក្បាលពេក មោះខ្ញុំជូនទៅផ្ទះ"

" ខ្ញុំយល់ព្រមទៅជាមួយឯងពីកាល?"

អឹប!!!

" ហេ- ឆាងវ៉ុន អាឆ្គួត! ខ្ញុំអត់ទៅជាមួយឯងទេ" រវល់តែប្រកែកតវ៉ា ឆាងវ៉ុនចាប់លើកបី រុញបើកទ្វារឡានញ៉ុកស៊ាវចាន់ចូលក្នុងឡានដាក់ខ្សែក្រវ៉ាត់អោយទៀតផង

"ឯងហ៊ានចុះពីឡាន ខ្ញុំប្រើវិធីផ្ទាល់ខ្លួនរបស់ខ្ញុំបង្រា្កបឯងជាមិនខាន" ឃើញថាស៊ាវចាន់នៅតែឌឺ នាយគម្រាមយកតែម្តង

" ចរិតចឹងកាលណាកែទៅ " លឺស៊ាវចាន់រអ៊ូតែឆាងវ៉ុនមិនបានខ្វល់ខ្វាយទេនាយគិតតែពីបើកឡាន ដៃមើលនាឡិកាដៃឃើញថាថ្ងៃត្រង់ណាស់ដែរហើយគេចតឡានឈប់នៅហាងអាហារល្បីមួយកន្លែង

" ញាំអីសិនទៅ ចាំខ្ញុំជូនឯងទៅផ្ទះវិញ"

" បើប្រកែកឯងយល់ព្រមទេ?"

" ហឹស...ប្រាកដជាអត់នឹងហើយ"

តាមពិតស៊ាវចាន់ពិតជាមានអារម្មណ៍មួម៉ៅងនឹងខឹងឆាងវ៉ុនស្របពេលជាមួយគ្នា តែអារម្មណ៍មួយទៀតក៏សប្បាយចិត្តដែលពួកគេអាចត្រឡប់មកត្រូវគ្នាធ្វើជាមិត្តគ្នាម្តងទៀត ឆាងវ៉ុនជាមិត្តដំបូងរបស់គេក៏ជាមិត្តល្អបំផុតសម្រាប់ស៊ាវចាន់

ជាការពិតដែលឆាងវ៉ុនមិនដែលធ្វើបាបឬមានបំណងអាក្រក់ដាក់គេឡើយ ព្រោះកាលរៀននៅវិទ្យាល័យនាយតែងតែការពារមើលថែល្អដាក់គេ ដូច្នេះហើយបានកាលនោះគេលួចស្រលាញ់នាយ ប៉ុន្តែប្រៀបធៀបឥឡូវអារម្មណ៍អស់ទាំងនោះរសាត់បាត់តាមខ្យល់អស់ហើយ

បញ្ចាំចិត្តស្នេហ៍Opowieści tętniące życiem. Odkryj je teraz