part 24:សង្សារនឹងមិត្ត!

Start from the beginning
                                        

" អរគុណហើយលោកគ្រូពេទ្យ" បន្ទាប់ពីរុំរបួសនិងលាបថ្នាំអីរួចរាល់ហើយគ្រូពេទ្យក៏បានណែនាំទៅកាន់ស៊ាវចាន់បន្ថែម រួចពីនេះគេក៏បានគិតលុយហើយចាកចេញ

ស៊ាវចាន់បានដាក់ខ្លួនអង្គុយចុះនៅលើបង់សាធារណ:តាមដងផ្លូវមួយកន្លែងមិនឆ្ងាយពីមន្ទីរពេទ្យដែលគេបានចេញមុននេះប៉ុន្មានទេ ក្នុងដៃមានឈើច្រត់សម្រាប់អ្នកជំងឺដោយសារតែគេឈឺជើងគ្រិចនោះអី ហើយក្បាលមានបិតបង់ផងដែរ

" ហឺយ ទូរស័ព្ទក៏មិនបានយកមកតាមខ្កួនដែរ" រាងតូចអង្គុយរអ៊ូងូវៗម្នាក់ឯង ដោយសារតែចិត្តរវល់តែគិតរឿងប្រអប់៤ជ្រុងនោះពេកទើបទូរសព្ទក៏មិនខ្ចីយកត្រូវមានរបួសតាមខ្លួនទៀត តាមពិតក្នុងប្រអប់៤ជ្រុងនោះគឺរូបថតរបស់គេជាមួយនិងឆាងវ៉ុនកាលនៅវិទ្យាល័យ ដូច្នេះទើបគេខំស្រវេស្រវាចង់បានខ្លាំងណាស់ ណាមួយវាជាអនុស្សាវរីយ៍ដំបូងប្រុងចោលដែរ តែពេលយកទៅចោលមែនមានអារម្មណ៍ថាស្តាយ ទើបចង់ទុកវិញ

" មើលពីក្រោយប្រហែលៗតាមពិតគឺឯងពិតមែន!" ឆាងវ៉ុនចតឡានកៀនផ្លូវបើកកញ្ចក់ឡានបន្តិចនិយាយស្តីទៅកាន់ស៊ាវចាន់ដែលកំពុងអង្គុយលើបង់ធ្វើមុខជូរហួញ

"បើមកនិយាយរឿងដដែលទៅអោយឆ្ងាយទៅ" ស៊ាវចាន់និយាយបង្ការទុកមុនព្រោះជួបលើកណាគឺនិយាយពាក់ព័ន្ធជាមួយអុីបូរហូត ចឹងហើយទើបចង់ជៀសៗ

"ហុឹម ឯងនេះយ៉ាប់ណាស់ ទុកចិត្តអាម្នាក់នឹងលើសខ្ញុំធ្លាប់ជាមិត្តឯងទៀត"នាយចុះពីលើឡានមកអង្គុយជិតស៊ាវចាន់

"ទំនេរខ្លាំងណាស់ហើយមើលទៅបានចេះរវល់រឿងអ្នកដទៃបែបនេះ"

" ឥឡូវឯងមិនគួរអោយស្រលាញ់សោះ និយាយចុកៗដាក់ខ្ញុំរហូត" នាយធ្វើជាពោលឡើងបែបអន់ចិត្តហើយសម្លឹងមើលមុខស៊ាវចាន់

"សាកឯងកុំនិយាយអាក្រក់ៗពីសង្សាររបស់ខ្ញុំទៅមើល ខ្ញុំប្រាកដជាល្អដាក់ឯងវិញមិនខាន"

"ហឹស...និយាយចឹងកើតអីបានរបួសទាំងជើងទាំងក្បាល ឯងរត់លេងឬ?"

" ក្នុងកែវភ្នែកឯង ខ្ញុំទំនេរដល់ថ្នាក់រត់ដួលចឹង?"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now