part 24:សង្សារនឹងមិត្ត!

Start from the beginning
                                        

ប្រូស~

"អូយ" ស៊ាវចាន់បានដួលទៅម្ខាងនៃផ្លូវក្បាលប៉ះនិងថ្មធ្វើអោយបែកហូរឈាមបន្តិចចំណែកជើងគឺគ្រេចបាត់ហើយ

" Bossត្រូវត្រង់ណាខ្លះ?" នូអា រហ័សឆ្លងផ្លូវមកជួយលើកស៊ាវចាន់អោយអង្គុយនិងសួរដោយការបារម្ភនាងឆ្លៀតមើលស៊ាវចាន់ឆ្វេងផងស្តាំផង

" ក្រិចករជើងនិងក្បាលបន្តិចប៉ុណ្ណោះ"

" របួសប៉ុណ្នឺងហើយបន្តិចទៀតហេស៎? មិនបានទេតោះទៅមន្ទីរពេទ្យអោយពេទ្យពិនិត្យមើលល្អជាងក្រែងប៉ះពាល់ឆ្អឹងបណ្តាលអោយធ្ងន់ធ្ងរណាboss"

"មិនដល់ថ្នាក់ហ្នឹងទេ"

"តាក់ស៊ីឈប់!! "នាងមិនបានស្តាប់ស៊ាវចាន់ទេដើរទៅកាក់តាក់សុីធ្វើមិនដឹងរួចគ្រាស៊ាវចាន់ឡើងចូលទៅខាងក្នុងឡានរួចប្រាប់ទៅកាន់លោកពូអ្នកបើកឡាន

" លោកពូបើកទៅមន្ទីរពេទ្យ" នាងប្រាប់លោកពូអ្នកបើកតាក់សុីតែនាងមិនបានទៅជាមួយទេព្រោះស៊ាវចាន់និយាយថា

" នូអាជួយយកប្រអប់៤ជ្រុងនោះទុកអោយខ្ញុំផង"

" ចាសកុំបារម្ភអី Bossទៅពេទ្យទៅ"

ឡានតាក់ស៊ីក៏បានបើកចាកចេញទៅ នូអាធ្វើតាមការប្រាប់របស់ស៊ាវចាន់នាងទៅរកមើលយកប្រអប់៤ជ្រុងនោះទុកអោយស៊ាវចាន់វិញទើបដើរចូលទៅក្នុងហាងវិញ

" នូអា ឯណាបងស៊ាវចាន់? " ដោយសារតែស៊ែប៉ៃនៅខាងក្នុងហាងបានគេមិនដឹងថាមានរឿងអី

" មុននេះគាត់របួសដោយសារឆ្លងផ្លូវមិនប្រយ័ត្នឥឡូវខ្ញុំអោយគាត់ជិះតាក់សុីទៅពេទ្យពិនិត្យមើលបាត់ហើយ"

" ម្តេចនាងមិនទៅជាមួយបណ្តោយអោយគាត់ទៅម្នាក់ឯងបែបនេះ"

" ខ្ញុំក៏ចង់ទៅដែរ ប៉ុន្តែគាត់ប្រាប់យកប្រអប់៤ជ្រុងទុកអោយគាត់ផងទើបខ្ញុំមិនអាចទៅជាមួយបាន"និយាយដល់ត្រឹមនេះស៊ែវប៉ៃបានត្រឹមបារម្ភ ព្រោះខ្លួនកំពុងជាប់ការងារ ចង់ទៅក៏ទៅមិនកើត នូអាក៏យកប្រអប់៤ជ្រុងរបស់ស៊ាវចាន់ទៅដាក់ក្នុងបន្ទប់ធ្វើការរបស់គេ

មន្ទីរពេទ្យ

"ព្យាយាមកុំដើរច្រើនពេកព្រោះជើងអាចហើមធ្ងន់ធ្ងរជាងនេះ ថ្នាំបំបាត់ការឈឺចាប់លាប១ថ្ងៃ២ដងបានហើយ"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now