"ដូច្នេះ...លោកជាសង្សាររបស់ស៊ាវចាន់?"
" ត្រូវហើយគឺខ្ញុំ វ៉ាងអុីបូ"មិនត្រឹមតែនិយាយអុីបូធ្វើមុខអឿដាក់ទីងឈួនទៀតផង
" ខ្ញុំ ហ្វឹងទីងឈួន " អ្នកទាំងពីរណែនាំខ្លួនដាក់គ្នាទាំងពាក់មុខយក្សដាក់គ្នាធ្វើអោយពីរនាក់បងប្អូនដែលមិនបានមាត់ករធ្វើមុខតឹងទ្រូង បរិយាកាសមួយនេះដូចជាមិនសូវស្រួលសោះ
បន្តិចក្រោយមកអាហារដែលបានកម្មង់ក៏បានមកដល់ទើបអ្នកគ្រប់គ្នាចាប់ផ្តើមញាំទាំងមិនបាននិយាយអ្វីទៀតទេ ចំណែកឯទីងឈួននាយនៅចាប់អារម្មណ៍ចិញ្ចៀនរបស់ស៊ាវចាន់រួចសម្លឹងមើលមុខអុីបូមិនដាក់ភ្នែក មិនដឹងថាក្នុងចិត្តរបស់នាយនឹកគិតឆ្ងល់ពីរឿងអ្វីទេ? ដឹងត្រឹមថានាយពិតជាយកចិត្តទុកដាក់ខ្លាំងណាស់!
_____
" អ៎ា...ឆ្ងាញ់ខ្លាំងណាស់"សឺលៀរ៍នាងនិយាយឡើងខណ:ពេលដែលដើរចេញពីហាងអាហារស៊ាវចាន់នៅក្បែរក៏ញញឹមបន្តិចទើបនិយាយឡើង
" លោកប៉ានឹងអ្នកមីងយ៉ាងម៉េចហើយ?"
" អុឹម!បងនិយាយពីរឿងល្អណាស់ ប៉ាបងនិងម៉ាក់ខ្ញុំរអ៊ូថានឹកបងខ្លាំងណាស់ គាត់ថាបើមានពេលបងទៅលេងពួកគាត់ផង"
" សប្តាហ៍នេះបងទៅលេងហើយ"
" អូ...ចុះសង្សាររបស់បង? ពេលណានាំទៅជួបប៉ាបងនោះ? "
" មិនទាន់ដល់ពេលទេ"
ស្របពេលដែលស៊ាវចាន់ជាមួយសឺលៀរ៍ដើរបណ្តើរនិយាយគ្នាបណ្តើរ បើក្រឡេកមើលប្រុសសង្ហាពីរនាក់ដែលដើរនៅខាងក្រោយខ្នងអ្នកទាំងពីរវិញធ្វើមុខរាបស្មើមិនមាត់មិនករឬនិយាយអ្វីសោះ ចរិតឬកពារដូចចម្លងគ្នាអស់សុទ្ធតែម្តង។
" ទាក់ទងស៊ាវចាន់យូរប៉ុណ្ណាដែរ?" ស្ងាត់ស្ងៀមយូរពេកទីងឈួនក៏បាននិយាយឡើងមុនសួរទៅកាន់អុីបូ
" ចង់ដឹងធ្វើអី? " អុីបូឈប់ដើរសម្លឹងមើលមុខទីងឈួនទាំងចងចិញ្ចើមរឿងក្នុងហាងអាហារនាយមិនទាន់ភ្លេចផងនៅមកឈ្លៀតសួររឿងនាយជាមួយស៊ាវចាន់ទៀត ហើយនាយទើបតែដឹងថាម្នាក់ដែរស៊ាវចាន់ត្រូវរៀបការជាមួយលើកមុននេះគឺហ្វឹងទីងឈួននិងឯង ហើយក៏ជាប្រុសម្នាក់លើកមុនដែលជួនស៊ាវចាន់ទៅផ្ទះ ដែលនាយបានឃើញ
"មិនចង់ឆ្លើយក៏មិនអីដែរ...និយាយចឹងគ្រួសារលោកត្រកូលវ៉ាងឬ?"
" ពួកយើងដូចជាមិនស្និតស្នាលគ្នាដល់ថ្នាក់ខ្ញុំត្រូវប្រាប់រឿងផ្ទាល់ខ្លួនខ្ញុំអោយលោកបានដឹងទេ?"
" ចាត់ទុកថាខ្ញុំមិនបានសួរទៅចុះ" ទីងឈួនមានអារម្មណ៍ថាអុីបូដូចចាត់ទុកនាយជាសត្រូវតាំងពីឆ្នាំណាអញ្ចឹងនិយាយអ្វីចេញមកគឺកុងនាយតែម្តង ចឹងហើយចាត់ទុកថាមិនបានសួរល្អជាង បើអុីបូចេញមកគឺនិយាយចង់មានរឿងជាមួយនាយបែបនេះ បើតាមភាពជាក់ស្តែងនាយប្រាកដចិត្តណាស់ថាអុីបូអាយុក្មេងជាងនាយប៉ុន្មានឆ្នាំ តែអុីបូម្នាក់នេះចេញមកឈ្លើយដាក់នាយតែម្តង
ទីងឈួនបានដើរចេញពីអុីបូសម្តៅទៅជិតស៊ាវចាន់និងសឺលៀរ៍ដោយហេតុថាត្រូវប្រញាប់ទៅផ្ទះមុនជាមួយសឺលៀរ៍ទើបពួកគេបំបែកគ្នាត្រឹមនេះទៅផ្ទះរៀងៗខ្លួន
"កើតអីមុខបងចងចិញ្ចើមខ្លាំងម្ល៉េះ?"ស៊ាវចាន់ដើរទៅជិតរាងក្រាស់ហើយសួរ
"គឺគ្មានអ្វីទេ...ទៅផ្ទះល្អទេ? " មកពីនាយមានអារម្មណ៍មិនសូវស្រួលចិត្តជាមួយទីងឈួនបាននាយធ្វើមុខចងចិញ្ចើមតែក៏មិនចង់ប្រាប់ស៊ាវចាន់តាមត្រង់យកលេសរហ័សទៅផ្ទះបង្វែរសំណួរនេះល្អជាង
អ៊ុប~
"កុំគិតច្រើនអីណា"ឃើញនាយអារម្មណ៍មិនសូវល្អស៊ាវចាន់ក៏ទាញមុខនាយអោយរៀងទាបបន្តិចហើយចាប់ថើបចំប៉ះបបូរមាត់រាងក្រាស់យូរបន្តិចទៀតទើបដកបបូរមាត់ចេញអោយអុីបួភាំងបន្តិចកម្រចាន់ថើបនាយមុនណាស់
" តោះទៅផ្ទះ"
" ហុឹម" នាយញញឹមសប្បាយចិត្តឡើងវិញពេលរាងស្តើងធ្វើកាយវិការគួរស្រលាញ់បែបនេះ ដោយសារវាយប់ហើយមិនសូវមានមនុស្សទើបអ្នកទាំងពីរបណ្តើរកាន់ដៃគ្នាទៅម៉ូតូដែលបានចតទុក នាំគ្នាជិះត្រឡប់ទៅផ្ទះវិញ។
To be continued!
part 22:ប្រចណ្ឌ?
Start from the beginning
