part 22:ប្រចណ្ឌ?

Start from the beginning
                                        

"ហើយចុះលោកមកទីនេះជាមួយអ្នកណា?"

" នាងបែរក្រោយហើយមើលខ្លួនឯងចុះ" អុីបូឃើញថាស៊ាវចាន់ត្រឡប់មកវិញហើយនាយមិនចង់និយាយច្រើនអោយសឺលៀរ៍មើលខ្លួនឯង

" Oh...ប្រហែលខ្ញុំគិតច្រើនតែខ្លួនឯង" នាងនិយាយទាំងញញឹមមិនសម អុីបូបានត្រឹមហួសចិត្តជាមួយរឹកពាររបស់នាង

បើនិយាយពីហ្វឹងទីងឈួននាយកំពុងតែចាប់អារម្មណ៍សម្លឹងមើលមុខអុីបូព្រោះនាយមានអារម្មណ៍ថាប្រហែលៗតែនាយមិនដឹងថាធ្លាប់ឃើញមុខមួយនេះ ពីកន្លែងណាទេ ដឹងតែត្រឹមថាវាមានអារម្មណ៍ចម្លែកនៅក្នុងចិត្តបន្តិច

" សឺលៀរ៍-លោកទីងឈួន? មកទីនេះបានយ៉ាងម៉េច?" ស៊ាវចាន់ដាក់ខ្លួនអង្គុយក្បែរអុីបូប៉ុន្តែទល់មុខទីងឈួន ឯអុីបូទល់មុខសឺលៀរ៍

" ខ្ញុំនឹងចៅហ្វាយទើបនិយាយការងារជាមួយភ្ញៀវរួចគិតថាមកចូលញាំអីចៃដន្យឃើញសង្សារបងនៅទីនេះទើបមកអង្គុយជុំគ្នា តែម្តងទៅ" នាងយកលេសបន្តិចដែរ អុីបូលឺហើយខ្នាញ់នាងតែម្តង ទាំងដែរមុននេះចោទនាយថាមានស្រីក្បត់បងប្រុសខ្លួនសោះមកនិយាយយករួចខ្លួនយ៉ាងឡូយ

" សុំទោសរឿងលើកមុនផង!"ស៊ាវចាន់ស្តីឡើងកាន់ទីងឈួន បំណងសុំទោសសាជាថ្មីព្រោះបដិសេធរឿងរៀបការជាមួយនាយ ថែមថ្ងៃនោះនិយាយមិនសូវសមរម្យដាក់នាយទៀត

" មិនអីទេ! ឃើញស៊ាវចាន់មានក្តីសុខខ្ញុំក៏សប្បាយចិត្ត"នាយញញឹមថើរៗដាក់ស៊ាវចាន់ក៏ទាក់ភ្នែកនឹងចិញ្ចៀននៅដៃឆ្វេងរបស់ស៊ាវចាន់កាលពីលើកមុននាយមិនសូវចាប់អារម្មណ៍ប៉ុន្តែលើកនេះឃើញច្បាស់ទែងតែម្តង

" អរគុណណាស់"

" ..." អុីបូដែលបានមើលឃើញទីងឈួនសម្លឹងមើលស៊ាវចាន់ដូច្នេះនាយក៏មិនសូវពេញចិត្ត ចំណែកឯសឺលៀរ៍នាងកំពុងកម្មង់អាហារទើបមិនបានចាប់អារម្មណ៍ពីអ្នកទាំង៣ថាមានរឿងអី

" ចិញ្ចៀនស៊ាវចាន់ស្អាតណាស់អាចណែនាំហាងចិញ្ចៀននោះអោយខ្ញុំស្គាល់បានទេ?"

" លោកអាចខកចិត្តបន្តិចហើយព្រោះចិញ្ចៀនចាន់ពាក់ជារបស់ខ្ញុំ គ្មានដាក់លក់ក្នុងហាងមួយណាទេ"ឃើញទីងឈួនចាប់អារម្មណ៍ពីរឿងស៊ាវចាន់ពេកអុីបូក៏លូកមាត់តាមពិតបើថានាយប្រចណ្ឌត្រូវជាង

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now