" Okay បងខុស សុំទោស! "
បន្ទាប់ពីនោះអុីបូក៏បាននាំស៊ាវចាន់ទៅកាន់ហាងអាហារមួយកន្លែងដែលមិនឆ្ងាយពីទីកន្លែងនេះប៉ុន្មានទេ ទើបនាំគ្នាចូលទៅអង្គុយកម្មង់អាហារ
" អូនទៅលាងដៃនៅបន្ទប់ទឹកសិនបងកម្មង់អាហារចុះណា"
" បាទ" អុីបូងក់ក្បាលយល់ស្រប ស៊ាវចាន់ក៏បានដើរចេញពីត្រង់នេះផងដែរ
"អុស៎ សុំទោស" ភ្លាមមនុស្សស្រីដែលបានដើរមកទាក់ជើងបម្រុងដួលតែបានអុីបូជួយទប់នាង
"អ្នកនាងប្រយ័ត្នផង"
" ចាសអរគុណ" នាងញញឹមអរគុណហើយដើរចាកចេញទៅបន្ទប់ទឹក
បន្តិចក្រោយមកសម្លេងមនុស្សស្រីប្រហាក់ប្រហែលដែលអុីបូនាយបាធ្លាប់ស្គាល់ក៏បន្លឺឡើងពីខាងក្រោយខ្នងរបស់នាយ
" លោក...វ៉ាង-អុីបូ" និយាយទាំងកំហឹង
" អ្នកនាង? " អុីបួងាកក្រោយបែរមើលឃើញថាតាមពិតជាប្អូនស្រីស៊ាវចាន់សោះ បានហៅនាយនោះ សំខាន់នាងបានដើរសម្តៅមកកាន់នាយទៀតផងទឹកមុខឡើងកាចតែម្តង
" អីយ៉ា មកញាំបាយជាមួយមនុស្សស្រីណាក្រោយខ្នងបងរបស់ខ្ញុំហេស៎?"
" សឺលៀរ៍នាងស្គាល់គេ" ទីងឈួនដែលនៅពីក្រោយខ្នងនាងក៏បាននិយាយឡើង ដោយសារតែមុននេះអ្នកទាំងពីរទើបមកពីនិយាយការងារជាមួយភ្ញៀវរួចទើបនាំគ្នាចូលអាហារកម្មង់អីញាំមុនទៅផ្ទះ ចៃដន្យអីសឺលៀរ៍នាងស្រាប់តែហៅឈ្មោះបុរសណាមិនដឹងដើរសម្តៅមកតុទីនេះ
" ចៅហ្វាយនេះហើយសង្សារបងប្រុសខ្ញុំ"
" អង្គុយចុះហើយចាំនិយាយគ្នាល្អទេ? មនុស្សមើលច្រើនណាស់" អុីបូបាននិយាយឡើង
" ហុឹម "ទីងឈួនមិនបានមាត់ករអ្វីទេនាយទាញដៃសឺលៀរ៍អោយអង្គុយចុះព្រោះបើឈរមួយអង្គុយគេមើលមកមិនសម
" លោកមានស្រីក្បត់បងខ្ញុំឬយ៉ាងម៉េច?" អង្គុយចុះភ្លាមនាងនិយាយទាំងមិនពេញចិត្តដាក់អុីបូព្រោះនាងឃើញសកម្មភាពមុននេះ
" នាងយល់ច្រឡំហើយស្រីអំបាញ់មិញនាងរកដួលខ្ញុំគ្រាន់តែជួយទប់ប៉ុណ្ណោះ"
part 22:ប្រចណ្ឌ?
Start from the beginning
