" មកជ្រៀតជ្រែកស្អីនឹង? "
" ថីជ្រៀតជ្រែកមិនបាន បើពួកនាងញ៉ែញ៉ង់មិត្តប្រុសរបស់ខ្ញុំ? " ជំនួសពាក្យសង្សារ ស៊ាវចាន់និយាយពាក្យថាមិត្តប្រុសជំនួស បើអ្នកឆ្លាតគេយល់ហើយទើបចាប់ដៃរាងក្រាស់ដើរចេញទៅបាត់
" អាយ៎ សម្បត្តិត្រឹមមិត្តភក្តិគេសោះហ៊ានសម្តីបែបនេះដាក់យើង" នាងទន្ទាំជើងមិនសុខចិត្តសម្លឹងមើលពួកគេដើរចេញ មិត្តនាងក៏ជួយសម្រួល
" បានហើយៗ យ៉ាងណាប្រុសសង្ហាម្នាក់នេះក៏មិនចង់លេងជាមួយពួកយើងដែរ ទៅរកអ្នកផ្សេងល្អជាង"
" ហឹស គួរអោយខឹងណាស់" នាងរអ៊ូទាំងខកចិត្តព្រោះជាប់ចិត្តនឹងមុខសង្ហាៗរបស់អុីបូ ទើបមិត្តរបស់នាងទាញដៃដើរចេញពីត្រង់នេះទៅទីកន្លែងផ្សេង
" ខំតែឆ្ងល់ ម្តេចទៅយូរម្ល៉េះមកពីស្រីៗអស់ហ្នឹងចោមរោមសោះ មានមន្តស្នេហ៍ដល់ហើយណ៎?" ស៊ាវចាន់ទទួលយកស្ករសំឡីពីរាងក្រាស់ហើយញ៉ុកមាត់យកៗ និយាយបញ្ឆិតបញ្ឆៀងដាក់រាងក្រាស់ធ្វើមុខស្លើៗ
" បងបដិសេធពួកនាងដែរ តែនាងនៅមិនព្រមចេញ"
"អរ...." ស៊ាវចាន់ធ្វើជាបង្អូសសម្លេងឡើងវែង
" អូនប្រចណ្ឌឬ? "ម្តងនេះរាងក្រាស់ជាអ្នកសប្បាយចិត្តវិញព្រោះបើស៊ាវចាន់ប្រចណ្ឌពិតមែនមកពីស្រលាញ់នាយខ្លាំងនោះហើយបានកើតរោគប្រចណ្ឌនោះ
" ប្រចណ្ឌ? ឆឹសកុំចេះតែនិយាយ"
" បើថាប្រចណ្ឌក៏ ប្រចណ្ឌទៅ ក្រែងបងមិត្តប្រុសអូនតើ!" នាយធ្វើជាច្រឡឺមអោនមុខទៅជិតរាងតូច តែត្រូវគេរុញចេញព្រោះទីកន្លែងនេះមនុស្សច្រើន
" លើកក្រោយឈប់មកកន្លែងមនុស្សច្រើនបែបនេះ រំខានចិត្តណាស់"
" ហឹស" អុីបូលឺហើយផ្ទុះសំណើចចង់សើច មិនមែនស៊ាវចាន់មិនចូលចិត្តទីកន្លែងទេ តែអាដែលរំខានចិត្តនោះព្រោះតែស្រីៗអស់នោះ បែបនេះហើយនៅថាមិនប្រចណ្ឌទៀតពិតជាមាត់រឹងពិតមែន
" រវល់តែសើចហ្នឹងទៅ ឃ្លានណាស់ដឹងទេ?" ស៊ាវចាន់ដើរៗឈប់ភ្លាមៗពេលបែរក្រោយឃើញរាងក្រាស់ឈរមួយកន្លែងមិនព្រមដើរតាមគេគិតតែធ្វើមុខរកសើច បែបនេះគេច្រឡោតយកតែម្តង
part 22:ប្រចណ្ឌ?
Start from the beginning
