"បងស៊ាវចាន់"
< ស្អែកបងទៅហាងវិញហើយណា>
"ហ៎ាស? ពិតមែនហ្អេស"គេបន្លឺឡើងទាំងត្រេកអរព្រោះខានឃើញមុខស៊ាវចាន់៤-៥ថ្ងៃមកនេះគេអផ្សុក គ្មានអ្នកនិយាយលេងជាមួយ
<បងកុហកឯងធ្វើអី? និយាយចឹងចេញពីហាងឬនៅ?>
"បាទ ចេញពីហាងមុននេះបន្តិចជិតដល់ផ្ទះហើយ"
<ល្អណាស់ ស្អែកជួបគ្នានៅហាង>
" បាទ " ក្រោយពីនិយាយគ្នាចប់ បិតទូរស័ព្ទរៀងៗខ្លួនហើយអ្នកដែលកំពុងបើកឡានដែលបានស្តាប់ជាយូរក៏និយាយឡើង
" ស៊ាវចាន់មកហាងស្អែកនេះ? " នាយសួរបញ្ជាក់
" លោកបានលឺអស់ហើយឬសួរទៀត? " ស៊ែប៉ៃងាកមើលមុខនាយហើយធ្វើមុខបែបហួសចិត្ត តែឆាងវ៉ុនតែបែរជាញញឹមទៅវិញ រឹតតែធ្វើអោយស៊ែប៉ៃមានអារម្មណ៍គេឌឺដាក់ខ្កួន
"ឈប់ឡានទៅ ដល់ផ្ទះខ្ញុំហើយ"
"Oh"
"អរគុណ" មិនមែនគ្មានសុជីវធម៍ឯណា ចុះពីឡានក៏បានអរគុណទៅកាន់ឆាងវ៉ុនដូចគ្នាទើបដើរចូលផ្ទះបាត់ ឯអ្នកនៅក្នុងឡានឯណេះវិញសម្លឹងមើលគេទាន់តែគេចូលក្នុងផ្ទះបាត់ទើបនាយបើកឡានចាកចេញដូចគ្នា។
ថ្ងៃបន្ទាប់ ឆាងវ៉៉ុនបានត្រឡប់មកហាងស៊ាវចាន់សាជាថ្មីព្រោះតែដឹងថាគេមកហាងថ្ងៃនេះ ចៃដន្យអីចំពេលអុីបូបើកឡានជួនស៊ាវចាន់មក ពួកគេថើបគ្មាក្នុងឡាននាយក៏បានឃើញដែលព្រោះពេលនោះអុីបូមិនបានបិទកញ្ចក់ទ្វារឡាន ពេលឡានអុីបូបើកចេញផុតបាត់ ឆាងវ៉ុនក៏បានចូលទៅអោបចង្កេះស៊ាវចាន់ពីខាងក្រោយដោយនិយាយថា
" មានក្តីសុខណាស់ណ៎? "
" ឯងលែងឆ្គួតស្អី!" ស៊ាវចាន់ទាញដៃឆាងវ៉ុនចេញពីចង្កេះសុខៗមកធ្វើអីបែបនេះព្រោះវាមិនសមបើមានអ្នកមកឃើញ
" ហុឹម មើលទៅឯងមិនស្តាប់ខ្ញុំទេ!នៅតែទាក់ទងអាម្សៀនោះទៀត?" នាយឈរត្រង់ខ្លួនបែបមុឺងម៉ាត់ដៃសូកចូលហោប៉ៅខោ ឬកពារបែបថាមិនលែងសើច ក៏មិនពេញចិត្តដូចគ្នា
"ឆាងវ៉ុន កុំហួសហេតុពេក នេះជារឿងផ្ទាល់ខ្លួនខ្ញុំទេ ណាមួយក្រែងខ្ញុំនឹងឯងមិនមែនជាមិត្តភក្តិគ្នាទៀតឯណា? ហេតុអីឯងចាំបាច់សុខៗមកជ្រៀតជ្រែកជីវិតឯកជនរបស់ខ្ញុំបែបនេះ? មិនគិតថាខ្លួនឯងជ្រុលទេហេស៎?" ស៊ាវចាន់ តម្លើងសម្លេងដាក់ឆាងវ៉ុន ព្រោះសម្តីនាយនិយាយមិនសមរម្យទៅកាន់អុីបូ ដូច្នេះបានជាគេមិនពេញចិត្ត សុខៗមានអ្នកមកនិយាយប៉ះពាល់សង្សាររបស់គេបែបនេះ
part 21:ព្រោះខ្ញុំបារម្ភពីឯង
Start from the beginning
