Ep 6 Felix ឃ្លាន

Start from the beginning
                                        

មួយរយះនេះរាងក្រាស់ហាក់ស្រស់ស្រាយផ្លែកតាំងពីមានរាងតូចចូលមក្នុងជីវិតម្ដងទៀត ទោះបីជារាងតូចមិនអាចចងចាំខ្លួន មិនមានសតិអារម្មណ៍ដូចមនុស្សធម្មតា តែរាងតូចនៅតែជាមនុស្សដែលគេស្រឡាញ់មិនអាចភ្លេច រាងតូចក៏មិនដែលភ្លេចគេដែរ រឿងខ្លះរាងតូចធ្លាប់បានធ្វើវាពីមុនជាមួយរាងក្រាស់ អីឡូវក៏នៅតែធ្វើ ដូចជាពេលនេះចឹង រាងតូចបានមកគេងលើភ្លៅរាងក្រាស់ មើលតុក្កតាធ្វើមិនដឹង ចំណែករាងក្រាស់ក៏ធ្វើការរបស់គេដូចគ្នា កាលពីមុន រាងតូចក៏ធ្លាប់គេងលើភ្លៅបែបនេះដូចគ្នា ខុសតែពេលវេលានឹងទីកន្លែងប៉ុណ្ណោះ

តុកៗ

" ចូលមក " Hyunjin បានអនុញ្ញាតិចូលដោយគិតថាជាបុគ្គលិកមកធម្មតា
" Hyun មាននឹកអូនខ្លះទេ " Suna សុខៗក៏មានមនុស្សមកពីណាមកមដឹងដលរចូលមកនៅពោលងៅខ្លួនឯងអូនៗពេញមាត់ទៀតផង

* Kism suna ជាកូនស្រីដៃគូសហការរបស់រាងក្រាស់ រាងតូចតែមកទីនេះរហូតគោលបំណងចង់ចាប់រាងក្រាស់នឹងឯង នាងមកទីនេះ ច្រើនលើកច្រើនសារឡើងបុគ្គលិកចំណាំមុខទៅហើយនៅតែមិនអាចចាប់ឆាងក្រាស់បានទៀត

" នាងមានការអី " Hyunjin
" គឺអូនមកបបួលបងទៅ  នេះជាអ្នកណា " Suna និយាយមិនទានចប់ផងក៏ត្រូវអាក់សម្តីវិញក្រោយបានឃើញវត្តមានរាងតូចនៅគេងលើភ្លៅរាងក្រាស់
" ជាអ្នកណាពាក់ព័ន្ធអីនឹងនាង "  Hyunjin,និយាយទាំងមិនបានមើលមុខនាង
" ហេតុអីថាមិនពាក់ព័ន្ធ អូនមិនស្ខចិត្តទេហេតុអីឲវា ដេកលើភ្លៅបងបែបនេះ " Suna បម្រុងចូលទៅជិតរាងក្រាស់
" នាងហៅអ្នកណា វា ខ្ញុំប្រមាននាងប៉ន្មានដងហើយកុំមកទីនេះផ្តេសផ្តាស ឬនាងលែងស្រឡាញ់ជីវិតខ្លួនឯងហើយ " Hyunjin ទម្លាក់ឯកសារទៅម្ខាង រួចប្រើកែវភ្នែកមុតស្រួច ដូចជាចង់សុីសាច់ហុតឈាម សម្លឹងទៅកាន់នាង ធ្វើឲនាងមិនខ្លាចមិនបាន
" ចង់ចេញទៅតាមសម្រួល ឬឲ យើងបោះនាងចេញ " Hyunjin
Suna ក៏ព្រមចេញទៅទោះជាមិនចង់ក៏ដោយ អ្វីដែលធ្វើឲនាងកាន់តែក្តៅចិត្តនោះ រាងតូចដែលដេកលើភ្លៅនោះឈ្លៀតងាកមកលានអណ្តាតឌឺដាក់នាងទៀត ថាទៅគួឲខឹងប៉ុណ្ណាតែមិនអាចធ្វើអ្វីបាន

"Hyun អូនចង់បានតុក្កតានេះ " Felix បង្ហាញរូបដែលមាននៅក្នុងទូរស័ព្ទដែលគេ គេងមើលអម្បិញមិញឲរាងក្រាស់មើល
" ចាំបន្ទិចបងបង្ហើយការងារសិនចាំបងជូនទៅទិញ " Hyunjin  និយាយរួចក៏លើកអង្អែលក្បាលរាងតូចលេងបែបខ្នាញ់ រាងតូចឮបែបនេះក៏ងលបទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺតទុកជាការអរគុណ រួចក៏សម្ងំគេងមើលតុក្កតាទៀតទៅ ចំណែកអ្នកដែលត្រូវគេថើបគឺថាញញឹមបិទមាត់មិនជិតទេ

4:30

រាងក្រាស់បានបណ្តើររាងតូចចុះមកខាងក្រោមដោយមានក្រសែភ្នែករាប់សិបគូរតាមសម្លឹងដោយសារតែបុគ្គលិករាងក្រាស់ច្រើននោះអី ម្នាក់ៗសរសើររាងតូចមិនដាច់ពីមាត់ទេ
" កុំខ្លាចអី នៅក្បែរបងគ្មានអ្នកណាហ៊ានធ្វើអីអូនទេ " Hyunjin ឃើញរាងតូចសរសៀរៗចូលមកគៀកខ្លួនដោយសារតែខ្លាចមនុស្សដទៃទៀត ទើបគេប្រញាប់ទាញរាងតូចមកកាន់តែជិតខ្លួនរួចយកដៃទៅអោបចង្កេះជាប់ ព្រមទាំងពោលពាក្យលួងលោមប៉ុន្មានមាត់ដើម្បីកុំឲរាងតូចខ្លាច

ប្រមាណជា 20 នាទីក្រោយមកពួកគេក៏បានមកដល់ផ្សាទំនើបមួយកន្លែង ដើម្បីទៅទិញតុក្កតាឲរាងតូចតាមពាក្យសន្យារបស់ខ្លួន រាងតូចរត់លេងចុះឡើងព្រោះហាក់ផ្លែកភ្នែកនឹងដែលខ្លួនបានឃើញ មើលទៅដូចជាកូនក្មេងម្នាក់ចឹង
" Felix កុំរត់ប្រយ័ត្នដួល " Hyunjin និយាយមិនទាន់ចប់ផង រាងតូចស្រាប់តែទាក់ជើងដួលព្រូស ធ្វើរាងតូចទឹកភ្នែករលីងរលោងរកយំតែម្ដង
" អូនយ៉ាងមិច " Hyunjin រត់ចូលមកមើលយ៉ាងលឿនព្រោះតែបារម្ភ
" ឈឺណាស់បងមើលទៅ " Felix,បង្ហាញដៃរបស់ខ្លួនដែលក្រហមងាំងដោយសារដួលអម្បិញមិញ ទាំងទឹកមុខគួរឲអាណិត
" បានហើយៗ អស់អីហើយ ងើបមក " Hyunjin
" ងើបមិនរួចទេ ឈឺជើង " Felix ពេបមាត់រកយំកាន់តែខ្លាំង
" កុំយំអីៗ ចាំបងអៀវណា " Hyunjin ថាហើយក៏លើកអៀវរាងតូចដើរមើលនេះមើលនោះបន្តទៀតដោយមាន Ken ដើរតាមពីក្រោយចាំកាន់អីវ៉ាន់ឲ

To be continue....

To be continue

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now