ភាគទី 27

Start from the beginning
                                        

    ពេលល្ងាច ហាន់នី មកសាលាក៏មកជួប ហៃយ៉ា ។ មនុស្សស្រីម្នាក់នេះជាមិត្ត ហាន់នី ក៏ប៉ុន្ដែ ហាន់នី រៀនអ្វីនាងក៏រៀននឹងទាំងមិនស្រលាញ់មុខជំនាញនេះមិនដឹងរៀនដើម្បីអ្វី ។ នាងតូចព្រោះ ជេកស៍ បង្ខំអោយធ្វើការក៏សម្រេចចិត្តផ្លាស់រៀនវេនយប់ មិនស្មានបានជួប ហៃយ៉ា មករៀនយប់ជាមួយគ្នាសោះ
« ហាន់នី »
« ហៃយ៉ា មិត្តសម្លាញ់ » ហាន់នី ក៏អោបនាងដោយក្ដីនឹករលឹក ។ អ៊ុនវ៉ូ ឃើញបែបនេះនាយមិនខ្វល់ក៏មិនចង់រាប់អានអ្នកណាក្រៅពីនាងតូចឡើយ ក៏ដើរចេញមកចាំមុខរបងសាលាដើម្បីដើរត្រឡប់ទៅផ្ទះជាមួយនាងតូចវិញ
« ឯងជួយធ្វើកិច្ចសាលាអោយយើងមកណាៗ មិនចឹងធ្លាក់ប៉ាយើងវៃមិនខាន ឯងក៏ដឹងប៉ាយ់ងកាចណាស់ » ហៃយ៉ា ក៏យកកិច្ចសាលានាងជាច្រើនអោយ ហាន់នី
« មិនអីទេ ចាំយើងជួយណា » ហាន់នី ពិតជួយនាងចេញពីចិត្តមែន នាងមិនចង់ឃើញមិត្តជួបទុក្ខលំបាកនោះទេនាងមានមិត្តតែម្នាក់នេះទេ
« និយាយចឹងឯងជួយយកធ្វើការក្នុងក្រុមហ៊ុនលោក ជេកស៍ ផងណាៗ យើងអត់មានលុយចាយ យើងចង់នៅជិតឯងអោយបានច្រើនៗ » ហៃយ៉ា ក៏ធ្វើមុខកំសត់ ហាន់នី នាងមិនដែលចេះបដិសេធនឹងគេស្រាប់ហើយ មានតែសម្រេចចិត្តសាកទៅនិយាយជាមួយ ជេកស៍ ថ្ងៃស្អែក ។
« បានៗ ចាំយើងសាកនិយាយអោយណា »
« មិនបានទេណា យ៉ាងណាឯងធ្វើអ្វីធ្វើទៅអោយតែយើងបានចូលធ្វើការនៅទីនោះ » ហៃយ៉ា ក៏ដាក់សម្ពាធអោយនាងតូច គោលបំណងនាងគ្មានអ្វីក្រៅពីចង់ទៅជិត ជេកស៍ មនុស្សនាងស្រលាញ់ច្រើនឆ្នាំនេះទេ យកនាងតូចជាស្ពាននោះទេ ពេលដឹងគេដេញ ហាន់នី ចេញពីផ្ទះនាងជាមនុស្សដែលសប្បាយចិត្តជាងគេ
      ហាន់នី មិនដឹងបដិសេធគេយ៉ាងណាក៏សុខចិត្តមកពិបាកចិត្តខ្លួនឯងក្លាហានទៅនិយាយជាមួយ ជេកស៍ ព្រឹកនេះសាកល្បង ។ នាងត្រឡប់ទៅផ្ទះដែលតាមផ្លូវមាន អ៊ុនវ៉ូ ការពារ នាងក៏ធ្វើអាហារញាំជាមួយ អ៊ុនវ៉ូ រៀនភាសាបន្ថែម ។ ក្រោយពីរៀនជាមួយ អ៊ុនវ៉ូ ហើយនាងត្រឡប់មក apartment នាងវិញធ្វើកិច្ចសាលារបស់នាងផង ហៃយ៉ា ផងម៉ោងជិត ២ បាននាងបានសម្រាកត្រូវក្រោកពីព្រឹកទៅធ្វើការទៀត

ព្រឹកថ្ងៃមិញ ហាន់នី ទៅធ្វើការទាំងខ្សោះក្នុងខ្លួន ចាប់ផ្ដើមឈឺក្បាលវិលមុខតិចៗ
« លោកប្រធាន ឯកសារ លោកប្រធានត្រូវសញ្ញេ » ហាន់នី ក៏យកឯកសារអោយ ជេកស៍
« ទុកត្រង់នឹងទៅ »
« ល ... លោក ... » ហាន់នី មិនត្រឡប់ទៅវិញទាំងនាងអស់កិច្ចការជាមួយ ជេកស៍ ហើយនាងនៅទាក់ទើលធ្វើនាយសង្ស័យ
« មានអ្វីក៏និយាយមក »
« ខ្ញុំចង់អោយមិត្តខ្ញុំមកធ្វើការនៅទីនេះ » ហាន់នី និយាយឡើងលឿនព្រមទាំងបិទភ្នែកនាងខ្លាចទទួលចម្លើយបដិសេធតែដើម្បីមិត្តនាងក៏ប្រថុយ
« ចង់ជួយគេ ?? នាងមានអ្វីដោះដូរ » ជេកស៍ ក៏ងើបមុខមកនិយាយជាមួយនាង
« គ ... គឺ ... គ្មានទេ លោកប្រធាន »
« ខ្ញុំថាមាន កំពុងតែ stress ផងព្រឹកនេះ » ជេកស៍ មើលទៅនាងតូចទាំងញញឹមចុងមាត់នឹងឃើញល្បែងលេងជាមួយ ហាន់នី
« អ្វីទៅលោកប្រធាន » ចិត្តនាងគ្រាន់តែចង់ជួយមិត្តនាង
« ដេកជាមួយខ្ញុំ » ជេកស៍ ញាក់ចិញ្ចើមបញ្ជាក់ទៅនាងអាចធ្វើវាបានអត់ ?
« គ .. គឺ បាន » នាងគិតថារឿងនេះពួកគេធ្វើជាមួយគ្នាច្រើនលើកធ្វើវាម្ដងទៀតដើម្បីជួយមិត្តនាងក៏ជួយ
« តែនាងត្រូវដេកជាមួយខ្ញុំត្រង់នេះ នៅលើតុខ្ញុំធ្វើការនាងធ្វើបានទេ ? » ជេកស៍
« ... » នាងតូចងក់ក្បាលទាំងកែវភ្នែករលីងរលោង គេពិតជាមើលងាយនាងណាស់
« ដោះខោអាវនាងទៅ នាងហ៊ានទេ សមជាស្រីលក់ខ្លួនពិតមែន .. »

         💜🌼🙏 សូមរងចាំអានភាគបម្ត🙏🌼💜

រឿង អន្លង់ស្នេហ៍ 1 រាត្រី 🥀💔Where stories live. Discover now