Ep 5 បញ្ញើរក្អែក

Start from the beginning
                                        

" នេះមានរឿងអី ក្មួយNisa នេះកើតអីនឹង " Mrs. Hwang ចុះមកពីលើផ្ទះឃើញសភាពអ្នកដែលចូលមកហើយក៏ចោទសួរឡើង ជាពិសេសក្មួយស្រីជើងល្អរបស់គាត់ មានស្នាមរបួសពេញមុខទៀត
" អ្នកមីង " Nisa ក៏សម្តែងធ្វើជាយំកាន់តែខ្លាំង
"មកៗ អង្គុយសិនមក ហើយមានរឿងឆាប់និយាយមក " Mrs. Hwang
" គឺគេ វ៉ៃខ្ញុំ ខ្ញុំគ្រាន់តែចូលទៅលេងជាមួយគេ ធម្មតា តែគេមិនលេងជាមួយខ្ញុំហើយនៅវ៉ៃខ្ញុំទៀត ហឹកៗ អ្នកមីង Nisa មិនសុខចិត្តទេ មើលចុះខូចមុខ Nisa អស់ហើយ  " Nisa ប្រឹងយំកាន់តែខ្លាំងនៅទន្រ្ទាំជើងចុះឡើងទៀត
"  Hyun ឯងមើលចុះ យកមនុស្សឆ្គួតមកនៅផ្ទះ ឃើញមានរឿងទេ " Mrs. Hwang
" ម៉ាក់ទើបតែស្តាប់មិមម្ខាង ហេតុអីក៏ប្រញាប់កាត់ក្តីម៉្លេះ នីនឆាប់និយាយ" Hyunjin
" អ្នកនាង Nisa កុហកទេលោកប្រុស គឺនាងមិនបានចង់មកលេងជាមួយអីនោះទេគឺមករករឿងតែម្ដង នៅមានពាក្យសម្តីមើលងាយ ហើយថែមទាំងវ៉ៃខ្ញុំទៀត " នីន បង្ហាញថ្ពាល់ដែលមានស្លាកស្នាមជាំនៅឡើយ
" អ្នកប្រុសតូចគ្រាន់តែមកជួយការពារខ្ញុំ ប៉ុណ្ណោះបើអ្នកទាំងពីរមិនជឿ កាំមេរ៉ាមានតើ ហេតុអីមិនឆែក " នីន
" អ្នកម៉ាក់ឮហើយមែនទេ បើមិនសុខចិត្តឆែកកាំម៉េរាក៏បាន " Hyunjin
Mrs. Hwang ក៏ស្ងៀមគិតបន្ទិច ចំណែកឯនាងក្រមុំ Nisa ចាប់ផ្តើមភ័យឡើងខ្លាចគេចាប់កំហុសបាន
" ល្អ ឆែកទៅ " Mrs. Hwang
" អ្នកមីងខ្ញុំមិនបាច់ទេ រឿងតិចរួចកុំឲក្លាយជាធុំដុំអី " Nisa ព្យាយាមធ្វើជាចិត្តព្រះមិនយកទោសពៃ តែតាមពិតគ្រាន់តែមិនចង់ឲគេឆែកកាំមេរា ដឹងពីកាពិតប៉ុណ្ណោះ
" កុំឃាត់មីងអីក្មួយ មីងចង់ដឹងការពិតថាយ៉ាងមិចឲប្រាកដ " Mrs. Hwang និយាយចប់ Ken ជាជំនិតរបស់រាងក្រាស់ក៏បានយកកុំព្យូទ័រដែលភ្ញាប់ជាមួយកាំមេរ៉ាសុវត្ថិភាពនោះមកមើល ហើយគ្រប់យ៉ាងក៏បានលាតត្រដាង
" នេះក្មួយ " Mrs. Hwang រាងស្លុតចិត្តបន្ទិចក្រោយពីបានឃើញរូបភាពដែល Nisa ហក់ទៅផ្ទះគេមុនដូចនេះ
" អ្នកម៉ាក់ដោះស្រាយដោយខ្លួនឯងទៅណា ខ្ញុំយក Felix ទៅខាងលើវិញហើយ មួយទៀតខ្ញុំយកមនុស្សឆ្គួតចូលផ្ទះពិតមែន តែមិនដូចម៉ាក់ទេយកបញ្ញើរក្អែកចូលផ្ទះ " Hyunjin ថារួចក៏នាំ Felix ទៅខាងលើបាត់ទៅ Mrs. Hwang ក៏មិនបានខឹងរាងក្រាស់អីដែរព្រោះគេនិយាយត្រូវពិតមែន រាងតូចត្បិតថាសតិមិនល្អ តែក៏មិនទៅធ្វើបាបអ្នកណាមុនដែរ 
" Nisa មីងគិតថាមីងមិនចាំបាច់និយាយច្រើនទេ ក្មួយត្រឡប់ទៅផ្ទះចុះ មើលទៅកូនមីងមិនចង់រៀបការទេ " Mrs. Hwang និយាយទាំងមិនចង់មើលមុខ Nisa
នាងក៏មិនបានថាអីដែរព្រមចាកចេញទាំងគុំនៅក្នុងចិត្ត
" Ken ឯងស៉ើបប្រវត្តិក្មេងម្នាក់នោះបន្ទិចមក តែកុំប្រាប់កូនយើង " Mrs. Hwang 
" បាទអ្នកស្រី " Ken

To be continue......
ខ្លាំងមួយ zeiilix  វ៉ៃ all

ខ្លាំងមួយ zeiilix  វ៉ៃ all

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now